ករណីពុលអាហារ – គ្រូ និងសិស្សជប៉ុនជិត ៤០០ នាក់មានអាការៈរាគរូស
មនុស្សជិត ៤០០ នាក់នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅ Yashio ភាគខាងជើងទីក្រុងតូក្យូមានអាការៈឈឺពោះរាគបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់។
ថ្មីៗនេះគ្រូបង្រៀន និងសិស្សប្រមាណ ៤០០ នាក់នៅសាលារដ្ឋក្នុងទីក្រុង Yashio នៃប្រទេសជប៉ុនពុលអាហារលក្ខណៈទ្រង់ទ្រាយធំ។
អាជ្ញាធរ Saitama បានអោយដឹងថាកាលពីថ្ងៃព្រហស្បតិ៍មានមនុស្សជិត ៤០០ នាក់នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្រុង Yashio ភាគខាងជើងទីក្រុងតូក្យូមានអាការៈឈឺពោះរាគបន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់របស់ក្រុមហ៊ុន TQC រៀបចំនៅថ្ងៃទី ២៦ ខែមិថុនា។
ឈុតអាហាររួមមានសាច់មាន់បំពង ដំឡូងបំពងត្រីធូណា សាឡាត់ សារ៉ាយសមុទ្រ បាយ និងស៊ុប Miso ។
សិស្សចំនួន ៣៧ នាក់ទាំង ១៥ សាលាបឋមសិក្សា និងអនុវិទ្យាល័យរដ្ឋអវត្តមាននៅថ្ងៃទី ២៩ ដោយសារស្ថានភាពរាងកាយខ្សោយព្រោះតែឈឺពោះរាគ។ មនុស្សចំនួន ២៨១ នាក់អវត្តមានកាលពីថ្ងៃទី ៣០ ។ គ្រូ ១៥ នាក់អវត្តមាននៅថ្ងៃទី ២៩ និងគ្រូ ៥ នាក់ទៀតអវត្តមាននៅថ្ងៃទី ៣០ ។ មណ្ឌលសុខភាពសាធារណៈសង្ស័យថាមូលហេតុបណ្តាលមកពីពុលអាហារដូច្នេះអាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតមជ្ឈមណ្ឌលដែលផ្គត់ផ្គង់អាហារថ្ងៃត្រង់សម្រាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យ។ ទីភ្នាក់ងារអប់រំក្នុងតំបន់បានសម្រេចអោយសិស្សក្នុងសាលាទាំង ១៥ អាចយកអាហារថ្ងៃត្រង់មកសាលាក្នុងកំឡុងពេលនេះបន្ទាប់ពីបញ្ចប់កិច្ចសន្យាអាហារថ្ងៃត្រង់។
ក្រៅពីនេះអាជ្ញាធរមូលដ្ឋានក៏កំពុងស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់ប្រភព និងមូលហេតុនៃឧប្បត្តិហេតុនេះផងដែរ។
AD