ក្បាច់ប្លែកៗរក្សាឆ័ត្រកុំអោយគេយករបស់ជនជាតិជប៉ុន
ប្រទេសជប៉ុនជាប្រទេសមានករណីចោរកម្មតិចតួច។ ជាការពិតមិនមែនគ្មានទាំងស្រុងនោះទេប៉ុន្តែអត្រាកើតមានទាបបើប្រៀបទៅនឹងប្រទេសជាច្រើនទៀត។
ទោះជាយ៉ាងណាជារឿយៗនៅប្រទេសជប៉ុនតែងតែត្រូវគេលួចឆ័ត្រជ័រ។
រូបភាព https://plusblog.jp/19316/
ប្រសិនបើអ្នកសួរជនជាតិជប៉ុនថាធ្លាប់ត្រូវគេលួចឆ័ត្រដែរទេ? អ្នកប្រាកដជាភ្ញាក់ផ្អើលចំពោះចំនួនមនុស្សដែលបានឆ្លងកាត់រឿងនេះ។
មនុស្សជាច្រើនខ្លាចបាត់ឆ័ត្រដូច្នេះពួកគេមិនចង់ដាក់ក្នុងប្រអប់កន្លែងបញ្ជរគិតប្រាក់ទេ ប៉ុន្តែយកចូលបែរជាខ្លាចទទឹកឥដ្ឋ។
រូបភាព https://www.buzzfeed.com/jp/ryosukekamba/umbrella
នេះជាប្រភេទឆ័ត្រដែលអ្នកអាចរកទិញគ្រប់ទីកន្លែងប្រសិនបើមេឃធ្លាក់ភ្លៀងក្នុងតម្លៃចាប់ពី ៥០០ យ៉េនដល់ ៨០០ យ៉េន។ ជនជាតិជប៉ុនភាគច្រើនគិតថាតម្លៃឆ័ត្រនេះថ្លៃពេក (ព្រោះគ្រាន់តែទិញសម្រាប់ប្រើបណ្តោះអាសន្ន) ដូច្នេះតម្លៃឆ័ត្រថ្លៃបាត់ជារឿងធម្មតា។
ទោះបីតម្លៃឆ័ត្រមិនច្រើនតែត្រូវគេលួចនរណាមិនខឹង។ អ្វីដែលប្លែកឆ័ត្រទាំងនេះត្រូវគេលួចជាបណ្តាញ (ម្នាក់នេះយករបស់ម្នាក់នោះហើយបន្ទាប់មកត្រូវគេលួចបន្តទៀតទៅ) ។ ដូច្នេះហើយម្ចាស់ឆ័ត្របានរកវិធីគួរអោយអស់សំណើចជាច្រើនដើម្បីរក្សាឆ័ត្ររហូតដល់ត្រឡប់ទៅផ្ទះ។
បញ្ជាក់ម្ចាស់កម្មសិទ្ធិឆ័ត្រ
រូបភាព https://twitter.com/horuma_rin/status/920968699921567745/photo/1
“នេះមិនមែនជាឆ័ត្ររបស់អ្នកទេ!”
ត្រឹមត្រូវណាស់ប៉ុន្តែសម្រាប់អ្នកដែលមានគំនិតដល់ដៃនរណាជារបស់អ្នកនឹងវិធីនេះមិនសូវមានប្រសិទ្ធភាពឡើយ។
ការគំរាមកំហែង
បើគ្រាន់តែរបញ្ជាក់ម្ចាស់កម្មសិទ្ធិហាក់ដូចជាធម្មតាពេកម្តងនេះដាក់ទាំងពាក្យគំរាម។ អក្សរនេះនិយាយថា “ភ្នាក់ងារប៉ូលីសរាជធានី” មិនដឹងថាភ្នាក់ងារនេះពិតឬអត់ទេ ប៉ុន្តែស្តាប់មើលទៅដូចជាឆ័ត្រនេះមានបន្ទះឈីបតាមដាន។
អ្នកគាំទ្រខ្សែភាពយន្តស៊ើបអង្កេត
ពាក្យខាងលើនិយាយថា “ចិត្តវិទ្យាបទឧក្រិដ្ឋ B03” ស្តាប់ទៅដូចជាគ្រោះថ្នាក់ណាស់គ្មាននរណាហ៊ានលួចទេ។
បិទស្ករកៅស៊ូ
រូបភាព https://twitter.com/Lab_fairy/status/920294822472138752?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E920294822472138752%7Ctwgr%5E&ref_url=https
តើមើលទៅដូចជាស្ករកៅស៊ូទេ?
ម្ចាស់ឆ័ត្រប្រហែលចង់អោយអ្នកលួចមានអារម្មណ៍ខ្ពើមមិនចង់យក ប៉ុន្តែខ្លួនឯងក៏ប្រើនឹងមានអារម្មណ៍យ៉ាងណា?
បិទបន្ទះឈីបការពារចោរ
រូបភាព https://news.livedoor.com/article/detail/14704368/
ប្រសិនបើអ្នកដែលបានរៀបរាប់ខាងលើគ្រាន់តែសរសេរបញ្ជាក់ម្ចាស់កម្មសិទ្ធិ ភ្នាក់ងារប៉ូលីស ចំណែកម្នាក់នេះបិទទាំងបន្ទះឈីបតាមដានតែម្តង។
ទោះបីជាប្រើវិធីជាច្រើនដើម្បីរក្សាឆ័ត្ររបស់ខ្លួនប៉ុន្តែពួកគេប្រហែលធ្លាប់មិនសប្បាយចិត្តពេលបាត់ឆ័ត្រមើលទៅ។ ដូច្នេះកុំយកឆ័ត្ររបស់អ្នកដទៃណា!
Kengo Abe