ល្បែងភ្នាល់ដែលប្រជាជនជប៉ុននិយមលេងដើម្បីដឹងអំពីសំណាង

តើអ្នកដឹងទេថាជប៉ុនជាប្រទេសដែលមានការភ្នាល់ច្រើន? ការភ្នាល់មិនមែនសំដៅលើទម្រង់ល្បែងសុីសងដូច​ក្នុង​កាស៊ីណូ​នោះ​ទេ ប៉ុន្តែនៅប្រទេសជប៉ុនមានទម្រង់គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។

ប្រសិនបើអ្នកមានឱកាសទៅលេងជប៉ុន ក្រៅពីទទួលទានអាហារ និងគយគន់ទេសភាព អ្នកអាចសាកល្បងភ្នាល់​បន្តិច​បន្តួច។ 

ឥឡូវនេះ JAPO នឹងវាយតម្លៃថាការភ្នាល់មួយណាដែលមានអត្រាឈ្នះខ្ពស់បំផុត។

Pachinko

ហាងហ្គេម (Pachinko) មាននៅតាមទីក្រុងទូទាំងប្រទេស។

រូបភាព https://biz-journal.jp/2020/04/post_154299.html

ទម្រង់នៃការភ្នាល់នេះមានភាពពេញនិយមពីព្រោះរបៀបលេងងាយស្រួល។ អត្រានៃការឈ្នះមានរហូតដល់ ៨០​-​៨៥% ដូច្នេះអាចនឹងទទួល​បានប្រាក់ចំណេញខ្ពស់។ ជាដំបូងអ្នកត្រូវមានជំនាញទទួលបាល់នៅទីតាំងជាក់​លាក់​មួយ។ បន្ទាប់មកកត្តាសំណាងសំខាន់ណាស់ ប្រសិនបើអ្នកតែងតែមានសំណាងក្នុងជីវិតអាចសាកល្បងល្បែង Pachinko ។

សន្លឹកឆ្នោត

នៅប្រទេសជប៉ុនសន្លឹកឆ្នោតចេញប៉ុន្មានដងក្នុងមួយឆ្នាំ។ ចំនួនទឹកប្រាក់ធំបំផុតដែលអ្នកអាចទទួលបានចន្លោះ​ពី ៧០០ លាន​យ៉េនទៅដល់ ១០ ពាន់លានយ៉េន។ ដូចអ្វីដែលគេនិយាយអញ្ចឹង ឈ្នះឆ្នោតម្តងអាចផ្លាស់ប្តូរជីវិត​មិន​មែន​គ្រាន់​តែ​លេង​ឲ្យ​សប្បាយដូច Pachinko នោះទេ។

រូបភាព https://www.takarakuji-official.jp/news/recent/?newsId=190502

ប្រាក់រង្វាន់ច្រើនពិតជាគួរឲ្យទាក់ទាញណាស់ ប៉ុន្តែអត្រាទទួលបានប្រាក់មកវិញតែ ៤៦% ប៉ុណ្ណោះ។ ពិតជាអាណិត​អ្នក​ដែល​ទិញ​សន្លឹក​ឆ្នោតព្រោះអត្រាឈ្នះមិនខ្ពស់នោះទេ។

ការប្រណាំងសេះ

រូបភាព https://www.sankeibiz.jp/business/news/200415/bsm2004150500005-n1.htm

ប្រជាជនជប៉ុនចូលចិត្តទៅមើលការប្រណាំងសេះព្រោះតែបរិយាកាសអ៊ូអរ ហើយក៏ជាកន្លែងដ៏ល្អសម្រាប់ណាត់​ជួប​គ្នា​​ផង​​ដែរ។ អត្រាឈ្នះប្រហែល ៧០- 80% មិនដូចជា Pachinko ឬសន្លឹកឆ្នោត អ្នកអាចធ្វើការទាយដោយសង្កេត​មើល​ស្ថាន​ភាពជាក់ស្តែងរបស់សេះ ហើយមិនប្រាកដថាសំណាងនោះទេ ក្រៅពីនេះលទ្ធផលក៏អាចដឹងភ្លាមៗដែរ។

ទោះជាយ៉ាងណា យើងមិនអាចប្រាកដបានទេព្រោះពេលខ្លះសេះមើលទៅសុខភាពល្អតែថ្ងៃនោះវាគ្មានអារម្មណ៍រត់ក៏​ថា​បាន។ ក្រៅ​ពី​នេះ ​ក្នុងការប្រណាំងមានសេះរហូតដល់ ១៨ ក្បាលអត្រាទស្សន៍ទាយសេះមួយណារត់ដល់ទីក៏ពិបាក​ដែរ។

ការប្រណាំងម៉ូតូ

ប្រសិនបើអ្នកចូលចិត្តការភ្នាល់ និងល្បឿននៃការប្រណាំងម៉ូតូ ដូច្នេះអ្នកអាចសាកល្បងភ្នាល់ប្រណាំងម៉ូតូបាន។ សាក​ស្រមៃ​មើល​ម៉ូតូ​ជិះ​កាត់មុខដូចខ្សល់ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

អត្រាឈ្នះប្រហែល ៧០% មានតែម៉ូតូ ៨ គ្រឿងប្រណាំងគ្នាប៉ុណ្ណោះ ដូច្នេះអ្នកអាចទាយម៉ូតូណាឈ្នះ។ ក្រៅពីនេះ ការប្រណាំង​ជាមនុស្ស អ្នកអាចវិភាគផ្លូវចិត្តនឹងកាន់តែគួរឲ្យចាប់អារម្មណ៍។ ប្រសិនបើភ្នាល់អ្នកអាចវិភាគទិន្នន័យ​ពី​ការ​​ប្រណាំង​មុនរបស់អ្នកប្រណាំង អង្កេតមើលគ្រូបង្វឹក ស្ថានភាពរាងកាយ និងផ្លូវចិត្តរបស់បុគ្គលនោះមុនពេលប្រកួត។ ល្បែងភ្នាល់មិនផ្អែកទាំងស្រុងលើសំណាងនោះទេ។

ការប្រណាំងកង់

រូបភាព https://morecadence.jp/keirin/57518

អត្រាឈ្នះប្រហែល ៧៥% អ្នកប្រណាំងមានចំនួន ៩ នាក់ ដូច្នេះលទ្ធភាពឈ្នះទាបជាងប្រណាំងម៉ូតូ។ ហើយការប្រណាំង​កង់​មិន​ផ្អែកលើម៉ាសុីនដូចជាម៉ូតូនោះ​ទេ ដូច្នេះការទាយត្រូវផ្អែកលើកម្លាំងរាងកាយរបស់អ្នកជិះកង់។

ការប្រណាំងទូក

រូបភាព https://bunshun.jp/articles/-/8733

អត្រាឈ្នះនៃល្បែងនេះប្រហែល ៧៥% ប្រសិនបើអ្នកភ្នាល់កន្លែងទីមួយអត្រាឈ្នះគឺ ១/៦ ។ ហើយអ្វីដែលគួរអោយចាប់​អារម្មណ៍​អ្នកគ្រាន់តែភ្នាល់កន្លែងតែមួយប៉ុណ្ណោះ។

លក្ខណៈពិសេសផ្សេងទៀតនៃការប្រណាំងទូកគឺពេលវេលាចាប់ផ្តើមមិនដូចគ្នាទេ។ ទូកមួយអាចចាប់ផ្តើមមុនហើយបង្កើនល្បឿនដោយគ្រាន់តែឆ្លងកាត់បន្ទាត់ចាប់ផ្តើមក្នុងរយៈពេលដែលបានកំណត់ជាការស្រេច។ ហេតុដូច្នេះប្រសិនបើអ្នកប្រណាំងចាប់ផ្តើមខុសបន្តិចតែទទួលជ័យជំនះនឹងត្រូវចាត់ទុកថា False start ឈ្នះមិនត្រឹមត្រូវ។ ការកំណត់ពេលវេលា និងជំនាញរបស់អ្នកប្រណាំងទូកក៏ពេលខ្លះអាចនឹង False start ម្តងម្កាលដែរ។

តើអ្នកមានអារម្មណ៍បែបណា?

មើលទៅការប្រណាំងទូកហាក់ដូចជាងាយឈ្នះ ប៉ុន្តែសន្លឹកឆ្នោតឈ្នះបានប្រាក់ច្រើនជាង។ មនុស្សជាច្រើនគិតថាការ​ចំណាយប្រាក់ទៅលើល្បែងភ្នាល់បែបនេះខ្ចះខ្ចាយ ប៉ុន្តែការសាកល្បងសំណាងរបស់ខ្លួនដោយភ្នាល់ក៏ជាបទពិសោធ​ដែល​គួរ​អោយ​ចាប់អារម្មណ៍ផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: