ភាពស្រស់ស្អាតរបស់តារាស្រីទេពកោសល្យ Akina Nakamori សម្រស់ដែលមានតែមួយគត់លើពិភពលោក

ថ្ងៃនេះយើងនឹងស្វែងយល់អំពីតារាស្រី Akina Nakamori ដែលមានរូបសម្រស់ស្រស់ស្អាត។

ប្រវត្តិរូបសង្ខេប៖

ឈ្មោះ៖ Nakamori Akina (中森明菜)

ថ្ងៃកំណើត៖ ថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ១៩៦៥ (អាយុ ៥៤ ឆ្នាំ)

ទីកន្លែងកំណើត៖ Kiyose ទីក្រុងតូក្យូប្រទេសជប៉ុន

Zodiac sign: Cancer

ប្រភេទឈាម៖

កម្ពស់៖ ១៦០ សង់ទីម៉ែទ្រ

ទម្ងន់៖ ៤៣ គីឡូក្រាម

រូបភាព https://www.facebook.com/pg/Akina-Nakamori-Girlie-Photo-Album-134200466621827/photos/?ref=page_internal

តារាស្រី Akina Nakamori ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨២។ គាត់រួមជាមួយ Seiko Matsuko (អ្នកត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា) “តារាអមតៈ” ដែលជាតារាល្បីក្នុងទសវត្សឆ្នាំ ១៩៨០ ស្ទីលរបស់អ្នកទាំងពីរមានភាពខុស​គ្នា​ស្រឡះ។ តារា Seiko Matsuko មើល​ទៅ​គួរ​អោយ​ស្រលាញ់ហើយរួសរាយរាក់ទាក់ ចំណែក Nakamori ស្រស់ស្អាត​មួយ​បែប​ផ្សេង។

ឌីសដែលចេញផ្សាយដំបូងក៏ទទួលបានជោគជ័យ​ច្រើនដែរ ប៉ុន្តែ Shoujo A ទើបជាស្នាដៃដែលបង្ហាញពីស្ទីលប្លែករបស់ Akina Nakamori ហើយបានក្លាយជាស្នាដៃដ៏ល្បីដែលត្រូវបាន cover រហូតមកដល់សព្វថ្ងៃ។ តាមត្រូវ Shoujo A ទើបជាបទចម្រៀង debut របស់ Akina Nakamori ប៉ុន្តែដោយសារការព្រួយបារម្ភបទចម្រៀងអាចនឹងប៉ះពាល់ដល់រូបភាពរបស់នាងក៏ត្រូវផ្លាស់ប្តូរ។ ការព្រួយបារម្ភនេះត្រឹមត្រូវព្រោះតែបទចម្រៀងស្ទើរតែហាមឃាត់បណ្តាលមក​ពី​ភាព​ចម្រូង​ចម្រាស។

ជាការពិតស្នាដៃសិល្បៈលំដាប់កំពូលបណ្តាលអោយមានភាពចម្រូងចម្រាសមិនមែនជារឿងចម្លែកនោះទេ សូម្បីតែ Elvis Presley ក៏ហាក់ដូចជាត្រូវហាមឃាត់ព្រោះសម្តែងលើកញ្ចក់ទូរទស្សន៍សិចសុីពេក។ ពេលវេលានឹងបង្ហាញអ្វីៗទាំង​អស់។

តារាស្រី Akina មានមន្តស្នេហ៍ទាក់ទាញដែលផ្ទុយស្រឡះពីម៉ូឌែល Idol ស្តង់ដារ។ ឆាក និងចង្វាក់ភ្លេងរបស់នាងស្តាប់​ទៅ​ដូច​ជាក្មេងស្រី​ឯកោម្នាក់នៅតាមផ្លូវ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន។ ចំណែក Shoujo A គេអាចមើលឃើញ​ភាព​ក្លា​ហាន ចំណង់ចំណូលចិត្ត និងភាពរឹងមាំ ពាក្យសម្តីរបស់ក្មេងស្រីអាយុ ១៧ ឆ្នាំ​ម្នាក់ដែលមានបំណងចង់​ធំ​ដឹង​ក្តី។

ក្រៅពីទេពកោសល្យសិល្បៈតារាស្រី Akina Nakamori មានសម្រស់ស្រស់ស្អាតមិនត្រឹមតែបុរសឈ្លក់វង្វេងប៉ុណ្ណោះទេសូម្បីតែនារីក៏លង់ស្នេហ៍ដែរ។ មិនថាភាពស្រស់ស្អាតមានការផ្លាស់ប្តូរយ៉ាងណាសម្រស់របស់តារាស្រីនៅតែស្ថិតក្នុង​បេះ​ដូង​អ្នក​គាំ​ទ្រ​ជា​និច្ច។

តោះមកក្រឡេកមើលរូបភាពអ្នកនឹងយល់ពីភាពស្រស់ស្អាតបែបធម្មជាតិរបស់តារាស្រីរូបនេះ។

រូបភាព https://www.facebook.com/pg/Akina-Nakamori-Girlie-Photo-Album-134200466621827/photos/?ref=page_internal

រូបភាព https://www.facebook.com/pg/Akina-Nakamori-Girlie-Photo-Album-134200466621827/photos/?ref=page_internal

រូបភាព https://www.facebook.com/pg/Akina-Nakamori-Girlie-Photo-Album-134200466621827/photos/?ref=page_internal

រូបភាព Pinterest

រូបភាព Pinterest

រូបភាព Pinterest

រូបភាព Pinterest

រូបភាព Pinterest

រូបភាព Pinterest

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: