រឿងកែវទឹកកកគ្មានកាហ្វេក្នុងរដូវក្តៅរបស់ជនជាតិជប៉ុន
នៅប្រទេសជប៉ុនអាកាសធាតុឈានចូលរដូវក្តៅថ្ងៃខ្លះក្តៅខ្លាំង ពេលអាកាសធាតុក្តៅកាហ្វេមួយកែវជាជម្រើសដ៏ល្អ។ អ្នកអាចទិញកាហ្វេតាមហាងរសជាតិឆ្ងាញ់ជាងកាហ្វេកំប៉ុង។
មានរបៀបផឹកកាហ្វេទឹកកកជាច្រើន ជាដំបូងអ្នកទិញកែវទឹកកកនៅហាង។
រូបភាព http://hitoriblog.com/?p=18887
បន្ទាប់ពីទូទាត់អ្នកអាចទៅរកម៉ាស៊ីនឆុងកាហ្វេនៅក្បែរកន្លែងបញ្ជរគិតប្រាក់ហើយចាក់កាហ្វេចូលទៅក្នុងកែវទឹកកក។ អ្វីដែលពិសេសមិនមែនរសជាតិកាហ្វេទេស្ថិតលើក្លិនដែលភាយចេញ។
ប៉ុន្តែជនជាតិជប៉ុនទិញតែកែវទឹកកកមិនដាក់កាហ្វេព្រោះពួកគេត្រូវការតែកែវទឹកកកប៉ុណ្ណោះ។ កែវទឹកកកដែលគេលក់បែបនេះមិនងាយរលាយដូចទឹកកកធម្មតាក្នុងទូទឹកកកឡើយ ដូច្នេះពួកគេអាចបន្ថែមភេសជ្ជៈផ្សេងជំនួសកាហ្វេ។
រូបភាព https://news.livedoor.com/article/detail/18488861/
ពេលចេញទៅក្រៅអ្នកខ្លះច្រកកែវទឹកកកតាមដូចជាមធ្យោបាយកាត់បន្ថយអាកាសធាតុក្តៅ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគំនិតនេះ។
ដើម្បីបំពេញតម្រូវនេះហាងក៏លក់កញ្ចប់ទឹកកកផងដែរ។
រូបភាព https://gourmet-note.jp/posts/12868
ទឹកកកទម្ងន់ ១,១ គីឡូក្រាមមានតម្លៃ ២០៣ យ៉េន ។ ចំណែកកែវទឹកកកតូចសម្រាប់កាហ្វេដូចរូបខាងលើមានតម្លៃ ៩៣ យ៉េន ។
ដោយសារទឹកកកមានគុណភាពដូចគ្នាមនុស្សជាច្រើនចូលចិត្តទិញកែវទឹកកកព្រោះវាមានតម្លៃថោក និងងាយស្រួលជាង។
ប្រហែលមានតែជនជាតិជប៉ុនទេដែលទិញកែវទឹកកកមិនដាក់កាហ្វេចូលនោះ។
Kengo Abe