ជប៉ុនផលិតម៉ាសឆ្លាតវៃបង្ការមេរោគឆ្លងថែមទាំងជំនួយ​បក​ប្រែ​បាន ៨ ភាសា

ខណៈពេលដែលម៉ាសបំពេញតម្រូវការមិនគ្រប់គ្រាន់ព្រោះតែមេរោគកូវីដ-១៩ start-up Donut Robotics របស់ជប៉ុនបានផលិតម៉ាសឆ្លាតវៃដែលអាចបញ្ជូនព័ត៌មាន និងបកប្រែពីភាសាជប៉ុនទៅ​ជា ៨ ភាសាផ្សេងទៀត។

រូបភាព https://www.channelnewsasia.com/

ម៉ាសឆ្លាតវៃត្រូវបានផលិតចេញពីជ័រសមានសមត្ថភាពអាចភ្ជាប់ជាមួយទូរស័ព្ទ និងថេប្លេតតាមរយៈ Bluetooth ដើម្បី​បង្វែរ​ពាក្យទៅជាសារអត្តបទ ការហៅទូរស័ព្ទឬបង្កើនសម្លេងរបស់អ្នកប្រើ។

Taisuke Ono ជានាយកប្រតិបត្តិក្រុមហ៊ុន Donut Robotics មានប្រសាសន៍ថា៖

“យើងបានខិតខំអស់រយៈពេលជាច្រើនឆ្នាំដើម្បីអភិវឌ្ឍមនុស្សយន្ត ហើយយើងបានប្រើបច្ចេកវិទ្យានោះដើម្បីបង្កើត​ផលិត​ផល​ដែលសមស្របនឹងបរិបទរាតត្បាតរបស់មេរោគកូវីដ-១៩” ។

វិស្វកររបស់ Donut Robotics បានបង្កើតគំនិតផលិតម៉ាសឆ្លាតវៃគោលបំណងជួយអោយក្រុមហ៊ុនអាចរួចផុតពី​រោគ​រាត​ត្បាត។ ក្រុមហ៊ុនបានធ្វើការដេញថ្លៃកិច្ចសន្យាផ្គត់ផ្គង់មនុស្សយន្តណែនាំ និងបកប្រែនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។ នេះ​ជា​ផលិត​ផល​មិន​ប្រាកដ​ប្រជា​នា​ពេល​អនាគតក្នុងវិស័យអាកាសចរណ៍ដោយ​សារ​ជំងឺ​រាត​ត្បាត។

រូបភាព https://www.channelnewsasia.com/

ម៉ាសចំនួន ៥០០០ របស់ Donut Robotics នឹងទៅដល់អតិថិជនជប៉ុនចាប់ពីខែកញ្ញា ហើយក្រុមហ៊ុនក៏កំពុងស្វែង​​រក​​ទីផ្សារ​​ប្រទេស​​ចិន អាមេរិក និងអឺរ៉ុប។

ម៉ាសឆ្លាតវៃមួយតម្លៃប្រហែល ៤០ ដុល្លា ក្រុមហ៊ុន Donut Robotics កំពុងកំណត់គោលដៅទីផ្សារថ្មី ហើយក្រុមហ៊ុនចង់​ស្វែង​រក​ប្រាក់​ចំណូលពីសេវាកម្មដែលផ្តល់ជូនតាមរយៈកម្មវិធីដែលអ្នកប្រើទាញយក។

ក្រុមហ៊ុន Donut Robotics បានបង្កើតគំរូម៉ាសឆ្លាតវៃនេះក្នុងរយៈពេលមួយខែ ដោយរួមបញ្ចូលទាំងកម្មវិធីបកប្រែ និងការរចនាម៉ាសរបស់វិស្វករ Shunsuke Fujibayashi បានបង្កើតកាលពីបួនឆ្នាំមុនសម្រាប់គម្រោងរបស់និស្សិត។ ។

រូបភាព https://www.channelnewsasia.com/

ក្រុមហ៊ុន Donut Robotics បានរៃអង្គាសប្រាក់ចំនួន ២៨ លានយ៉េន (២៦០,០០០ ដុល្លា) ដើម្បីផលិតម៉ាសដោយលក់​ភាគ​ហ៊ុន​របស់​ខ្លួនតាមរយៈគេហទំព័រមូលនិធិនៅជប៉ុន Fundinno ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: