រ៉ូបអាពាហ៍ពិពាហ៍ដែលបំផុសគំនិតតាមរឿងគំនូរជីវចល Sailor Moon

តើអ្នកគិតថាគូរស្នេហ៍ស្រលាញ់គ្នាយូរប៉ុណ្ណាសម្រេចចិត្តរៀបការល្អ? ចង់ក្លាយខ្លួនជាតួអង្គ Anime ដែលអ្នកចូលចិត្តនៃថ្ងៃសំខាន់ក្នុងជីវិត។ 

ក្រុមហ៊ុនផ្តល់សេវាកម្មមង្គលការមានឈ្មោះថា Mariarosa ទីតាំងស្ថិតនៅទីក្រុងតូក្យូបានបញ្ចេញឈុតសម្លៀកបំពាក់​អាពាហ៍ពិពាហ៍​ដែលត្រូវបានបំផុសគំនិតពី Anime/Manga ល្បីនៃរឿង Sailor Moon ។ លើសពីនេះស៊េរីសម្លៀក​បំពាក់​ត្រូវ​បានធ្វើឡើងក្រោមការត្រួតពិនិត្យរបស់អ្នកនិពន្ធ Naoko Takeuchi ។ មិនត្រឹមតែសម្លៀកបំពាក់​របស់​កូន​ក្រ​មុំ​យក Style Sailor Moon សូម្បីតែសម្លៀកបំពាក់របស់កូនកំលោះក៏ត្រូវបានរចនាក្រោមប្រធាន​បទ​ដូចគ្នាដែរ។

នៅក្នុងស៊េរីនេះរ៉ូបដំបូងបំផុសគំនិតតាមរ៉ូបរបស់ព្រះនាង Serenity នាងជាអតីតរូបកាយរបស់ Sailor Moon កំឡុង​ពេល​សហស្សវត្សរ៍ប្រាក់ដែលជាកូនស្រីរបស់ម្ចាស់ក្សត្រី Serenity ។ ឈុតសម្លៀកបំពាក់បង្ហាញពីលក្ខណៈបែបរាជវង្ស ត្រកូលអភិជន និងមើលទៅគួរអោយស្រលាញ់។

រូបភាព https://soranews24.com/2020/06/30/sailor-moon-wedding-dress-collection-lets-you-dress-like-usagi-tuxedo-mask-as-you-say-i-do【pics】/

បន្ទាប់មកគឺជារ៉ូបរបស់ Sailor Moon ទំហំរាងធំរួមទាំងការរចនាលើរ៉ូបយ៉ាងក្បូរក្បាច់។ ប្រសិនបើអ្នកចង់បង្ហាញ​ពី​លក្ខណៈ​តួអង្គ Anime អ្នកអាចស្លៀករ៉ូបកអាវពណ៌ក្រហមដែលជាឈុតសម្លៀកបំពាករបស់ Sailor Moon ។

រូបភាព https://soranews24.com/2020/06/30/sailor-moon-wedding-dress-collection-lets-you-dress-like-usagi-tuxedo-mask-as-you-say-i-do【pics】/

ឈុតសំលៀកបំពាក់នេះបង្ហាញពីលក្ខណៈមួយផ្នែកនៃ Manga ដែលជារ៉ូបអាពាហ៍ពិពាហ៍របស់តួអង្គ Usagi ពាក់ក្នុងឈុតចុងក្រោយ។ មិនត្រឹមតែរ៉ូបអាពាហ៍ពិពាហ៍របស់ Usagi រួមទាំងឈុត Tuxedo របស់ Mamoru ដូច​ឈុត​នៅ​ក្នុង​រឿង។

រូបភាព https://soranews24.com/2020/06/30/sailor-moon-wedding-dress-collection-lets-you-dress-like-usagi-tuxedo-mask-as-you-say-i-do【pics】/

ប្រសិនបើអ្នកជាបុរសដែលចូលចិត្តស្ទីលបែបបុរាណអ្នកអាចស្លៀកឈុតអាវផាយ និងមួកឈុតសម្លៀកបំពាក់របស់​តួ​អង្គ Tuxedo របាំងមុខហើយក៏ជា Mamoru ដែរ។ របស់គ្រប់យ៉ាងសុទ្ធតែមានលើកលែងតែរបាំងមុខ។

រូបភាព https://soranews24.com/2020/06/30/sailor-moon-wedding-dress-collection-lets-you-dress-like-usagi-tuxedo-mask-as-you-say-i-do【pics】/

ក្រៅពីនេះស៊េរីក៏មានរ៉ូបរបស់នារីផ្សេងទៀតក្នុងរឿង Sailor Moon ។

រូបភាព https://soranews24.com/2020/06/30/sailor-moon-wedding-dress-collection-lets-you-dress-like-usagi-tuxedo-mask-as-you-say-i-do【pics】/

ជាទូទៅសម្លៀកបំពាក់ខាងលើជារ៉ូបកូនក្រមុំប៉ុន្តែដើម្បីលេចធ្លោអ្នកអាចប្រើវាសម្រាប់អ្នកកំដរ។

ឈុតទាំងអស់នេះគ្រោងនឹងចាប់ផ្តើមអោយជួលនៅខែសីហា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: