Kyoko’s cooking : ទ្រូងមាន់ចំហុយជាមួយទឹកជ្រលក់ខ្ញី និងជី

ប្រទេសជប៉ុនឈានចូលរដូវក្តៅអាកាសធាតុក្តៅកាន់តែខ្លាំងយើងក៏មិនចង់ញ៉ាំអ្វីដែរ។ នៅពេលអាកាសធាតុបែបនេះយើង​គួរ​ជៀស​វាង​អាហារ​ចៀន ឆា ប៉ុន្តែគួរតែញ៉ាំម្ហូបស្ងោឬសម្ល។ លើកនេះ Kyoko’s cooking នឹងចូលផ្ទះបាយបង្រៀន​ធ្វើ​ម្ហូប​ទ្រូង​មាន់​ចំហុយជាមួយទឹកជ្រលក់ខ្ញី និងជី។

គ្រឿងផ្សំ៖

ទ្រូងមាន់

ទឹកជ្រលក់ A ៖

  • ហាន់ជី
  • ម្ទេស ១/២ ផ្លែ
  • ខ្ញីហាន់
  • ទឹកស៊ីអុីវជប៉ុន៖ បរិមាណសមស្របអាស្រ័យតាមរសជាតិរបស់អ្នក
  • ប្រេងល្ង ៖ មួយស្លាបព្រាធំ
  • ល្ងស

របៀបចម្អិន៖

១. ទ្រូងមាន់កាត់ជាពីរបន្ទាប់មកចំហុយឬស្ងោ ពេលចម្អិនរួចយកចេញ។

២. ធ្វើទឹកជ្រលក់ដោយលាយគ្រឿងផ្សំទាំងអស់ក្នុងទឹកជ្រលក់ A បញ្ចូលគ្នា។

៣. បន្ទាប់ពីទ្រូងមាន់ត្រជាក់រួចកាត់ជាបន្ទះៗរួចស្រូបទឹកជ្រលក់ដែលលាយស្រេចពីលើ។ ចុងបញ្ចប់បន្ថែមល្ងជាការ​ស្រេច។

អ្នកអាចប្រើទឹកជ្រលក់ខាងលើជ្រលក់បាញ់គួងក៏បានដែរ។ ខ្ញុំប្រាកដថាអ្នកដែលចូលចិត្តជីបន្ទាប់ពីទទួលទានម្ហូប​ទ្រូង​មាន់​ចំហុយ​ជា​មួយ​ទឹក​ជ្រលក់​ជីនឹងចូលចិត្ត។

អ្នកអាចសាកល្បង។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វ​ផ្សាយ​បន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែ​តាម​រដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិន​ម្ហូប ខ្ញុំ​ព្យា​យាម​ចម្អិន​បន្លែ​អស់​រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូល​ចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញ​គ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាង​របៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀប​ចំ​បើក​ភោជនីយដ្ឋានតូច​មួយ​នៅ​ឆ្នាំ​ក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋាន​មាន​បំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើ​ម្ហូប​តាម​រដូវ​ដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​របស់​គាត់​ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: