យុទ្ធនាការណែនាំការជក់បារីមិនធ្វើអោយប៉ះពាល់ដល់សហគមន៍របស់ជនជាតិជប៉ុន
ប្រទេសជប៉ុនជាប្រទេសដែលមានអត្រាជក់បារីទាប និងកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ សព្វថ្ងៃនេះមានប្រហែល ២៨% ជាបុរស និង ៩% ជាស្ត្រីជប៉ុនជក់បារីប៉ុណ្ណោះ។ ប៉ុន្តែតួលេខនេះក៏មានការផ្លាស់ប្តូរច្រើនបើប្រៀបទៅនឹងឆ្នាំ ១៩៦៦ នៅពេលនោះអត្រាបុរសជប៉ុនជក់បារីមានចំនួន ៨៣% ។
បណ្តាប្រទេសជាច្រើនតម្រូវអោយជក់បារីនៅខាងក្រៅជាជាងក្នុងបន្ទប់តូច ប៉ុន្តែតាមខេត្តជាច្រើននៅប្រទេសជប៉ុនហាមឃាត់ការជក់បារីទ្រង់ទ្រាយធំ និងរចនាបន្ទប់ជក់បារីតូចៗតាមផ្លូវ។ ប្រសិនបើអ្នកជក់បារីខាងក្រៅកន្លែងអនុញ្ញាណនឹងត្រូវពិន័យ។
នៅឆ្នាំ ២០០៨ អង្គការ Japan Tobacco បានរៀបចំផ្ទាំងរូបភាពមានឈ្មោះថា “ច្បាប់ទម្លាប់ក្នុងការជក់បារី” ដើម្បីបង្រៀនអ្នកជក់បារីពីរបៀបមិនធ្វើអោយប៉ះពាល់ដល់សហគមន៍។ នេះជាផ្ទាំងរូបភាពមួយចំនួនដែលត្រូវបានគេបិទតាមកន្លែងជក់បារីនៅទូទាំងទីក្រុងតូក្យូ។
ទោះបីជាគាត់ប្រើជើងពន្លត់ភ្លើងបារីប៉ុន្តែសំណល់បារីនៅតែនៅដដែល។
រូបភាព https://grapee.jp/en/143564
យុទ្ធនាការនេះមិនសង្កត់ធ្ងន់អំពីគ្រោះថ្នាក់របស់ផ្សែងបារីទេ ប៉ុន្តែផ្តោតលើបរិមាណកាកសំណល់បារី និងហានិភ័យធ្វើអោយអ្នកដទៃរលាក។ ដើម្បីជៀសវាងការបោះចោលសំរាមអ្នកជក់បារីជាច្រើនត្រូវយកចានគោះបារីតាម។
អ្វីដែលអ្នកគួរតែកប់ក្នុងព្រិលជាឧបករណ៍ និងមុខរបស់អ្នក (មិនមែនកាក់សំណល់បារីទេ) ។
រូបភាព https://grapee.jp/en/143564
មូលហេតុគ្មានការហាមឃាត់យ៉ាងតឹងរ៉ឹងលើការជក់បារីនៅក្នុងប្រទេសជប៉ុនព្រោះឥទ្ធិពលនៃឧស្សាហកម្មបារី។ រហូតមកដល់ឆ្នាំ ១៩៨៥ ឧស្សាហកម្មនេះនៅតែរក្សាសិទ្ធិផ្តាច់មុខដោយរដ្ឋាភិបាលដែលជាហេតុធ្វើការព្រមានជក់បារីបណ្តាលអោយប៉ះពាល់ដល់សុខភាពគ្មានអ្នកចាប់អារម្មណ៍ មិនត្រឹមតែប៉ុណ្ណឹងបារីក៏ថោកផងដែរ។
ផ្សែងបារីមានតែអ្នកជក់បារីប៉ុណ្ណោះដែលមិនយកចិត្តទុកដាក់។
រូបភាព https://grapee.jp/en/143564
ផ្សែងនៅតែចេញពីកាក់សំណល់បារី ប្រសិនបើវាជាផ្ទះរបស់អ្នក អ្នកនឹងភ្ញាក់ផ្អើល។
រូបភាព https://grapee.jp/en/143564
ការជក់បារីនៅកន្លែងដែលត្រូវបានអនុញ្ញាតអ្នកគឺជា “Good Smoker” សូមបន្តគោរពតាមគោលការណ៍ទាំងនេះ!
រូបភាព https://grapee.jp/en/143564
Sacchan