ហេតុអ្វីក្នុងសម័យបច្ចេកវិទ្យាឌីជីថលប្រទេសជប៉ុននៅតែមានអ្នកចូលចិត្តអានទស្សនាវដ្តី?
បណ្តាប្រទេសលើពិភពលោកផ្សាយពាណិជ្ជកម្មភាគច្រើនប្តូរទៅទម្រង់អនឡាញ ចំណែកប្រទេសជប៉ុននៅតែមានអ្នកគាំទ្រចំពោះកាសែត និងទស្សនាវដ្តី។ មូលហេតុមកពីទស្សនាវដ្តីជប៉ុនត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងអំណោយដ៏ទាក់ទាញជាច្រើន។
នៅប្រទេសជប៉ុនមានទស្សនាវដ្តីម៉ូដជាច្រើនប្រភេទមានលក្ខណៈសម្បូរបែបផ្តោតលើអ្នកអានពីក្មេងជំទង់រហូតដល់មនុស្សអាយុប្រហែល ៥០ ទៅ ៦០ ឆ្នាំ។ ទស្សនាវដ្តីម៉ូដមិនត្រឹមតែទទួលបានការពេញនិយមពីអ្នកអានជាស្ត្រីប៉ុណ្ណោះទេថែមទាំងមានបុរសផងដែរ។
យើងអាចរកមើលទស្សនាវដ្តីតាមហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកែសម្ផស្ស ក្នុងមន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រ។ ក្នុងពេលរង់ចាំសេវាកម្មអ្នកអាចអានទស្សនាវដ្តី មើលម៉ូដសម្លៀកបំពាក់ដែលទាន់សម័យ និងព័ត៌មានគួរឱ្យចាប់អារម្មណ៍ក្នុងវិស័យសិល្បៈ។
មនុស្សមួយចំនួនទិញទស្សនាវដ្តីដូចជាទម្លាប់ឬចំណង់ចំណូលចិត្ត គេមិនត្រឹមតែចូលចិត្តការអានទស្សនាវដ្តីប៉ុណ្ណោះទេថែមទាំងចូលចិត្តកាន់ក្នុងដៃសន្លឹកក្រដាសបោះពុម្ពថ្មី។
នេះជាទស្សនាវដ្តីល្បីៗមួយចំនួនដែលអ្នកអាចជ្រើសរើសដើម្បីអាន។
Non-no
រូបភាព https://books.rakuten.co.jp/rb/14546694/
Non-no ជាទស្សនាវដ្តីដ៏មានប្រជាប្រិយសម្រាប់អ្នកអានចាប់ពីវ័យ ២០ ឆ្នាំ។ ការរចនា និងសម្លៀកបំពាក់មានលក្ខណៈសាមញ្ញតែមានប្រជាប្រិយភាពណាស់ ស្ត្រីជាច្រើនចូលចិត្តទស្សនាវដ្តីនេះដោយសាររចនាយ៉ាងបុិនប្រសប់។
Oggi
រូបភាព https://www.oprny.com/oggi-magazine-subscription-japan-12-iss-yr/
អតិថិជនគោលដៅនៃទស្សនាវដ្តីនេះជាបុគ្គលិកការិយាល័យអាយុចាប់ពី ២០ ឆ្នាំ។ ម៉ូដសម្លៀកបំពាក់រួមបញ្ចូលគ្នារវាងម៉ូតសម្លៀកបំពាក់បុគ្គលិកការិយាល័យ និងម៉ូតសម្លៀកបំពាក់ប្រចាំថ្ងៃ។
Sweet
រូបភាព https://www.cdjapan.co.jp/product/NEOBK-2178112
បង្កើតការចាប់អារម្មណ៍ក្នុងប្រធានបទ “ភាពពេញវ័យ និងគួរអោយស្រលាញ់” ទស្សនាវដ្តី Sweet មានអ្នកគាំទ្រជាច្រើនចាប់ពី ២០ ឆ្នាំឡើងទៅ។ សំលៀកបំពាក់ដែលបង្ហាញក្នុងទស្សនាវដ្តីនេះទាំងគួរអោយស្រលាញ់ និងមិនក្មេងពេក។
GLOW
រូបភាព https://www.amazon.co.jp/GLOW-%E3%82%B0%E3%83%AD%E3%83%BC-2019%E5%B9%B4-11-%E6%9C%88%E5%8F%B7/dp/B07WS2QWC4
ទស្សនាវដ្តីខាងលើផ្តោតសំខាន់លើអ្នកអានវ័យក្មេងចំណែកទស្សនាវដ្តី GLOW ភាគច្រើនមានអាយុពី ៣០ ទៅ ៤០ ឆ្នាំ។ ក្រៅពីណែនាំម៉ូដែលសម្លៀកបំពាក់ថ្មីទស្សនាវដ្តីថែមណែនាំតុបតែងគ្រឿងលម្អឬបង្រៀនផាត់មុខ ធ្វើសក់ឱ្យសមនឹងព្រឹត្តិការណ៍ផ្សេងៗគ្នា។
VOCE
រូបភាព https://hallyuplus.net/threads/aragaki-yui-on-the-cover-of-voce-magazine-august-issue.1044/
Voce គឺជាទស្សនាវដ្តីនិយាយពីផាត់មុខ និងសម្ផស្សដែលផ្តោតសំខាន់លើអ្នកអានចាប់ពី ២០-៣០ ឆ្នាំ។ មាតិកាមានដូចជា skincare របៀបនៃការរស់នៅ ការថែទាំសក់ គន្លឹះនៃការផាត់មុខដែលធ្វើអោយទស្សនាវដ្តី Voce ទាក់ទាញអ្នកមើលជាច្រើន។
LARME
រូបភាព https://fado.vn/jp/amazon/larme-rarumu-029september-2017magazine-B0725PC77F.html
ប្រសិនបើមិត្តនារីចូលចិត្តលក្ខណៈគួរអោយស្រលាញ់ទស្សនាវដ្តី LARME ជាជម្រើសសម្រាប់អ្នក។ ទស្សនាវដ្តីទាក់ទាញអ្នកទស្សនាក្នុងវ័យជំទង់ជាមួយនឹងគ្រឿងតុបតែងគួរអោយស្រលាញ់។។
Nylon Japan
រូបភាព https://www.amazon.com/NYLON-Japanese-Magazine-December-JAPANESE/dp/B00OKUIOWW
អ្នកជាមនុស្សចូលចិត្តស្ទីលប្លែកៗមានទំនោរលើលក្ខណៈ Pop ដូច្នេះទស្សនាវដ្តី Nylon Japan ជាទស្សនាវដ្តីដែលអ្នកគួរតែបញ្ជាទិញ។
ចំណុចល្អរបស់ទស្សនាវដ្តីម៉ូដជប៉ុនមិនថាមានប្រធានបទដូចគ្នា ប៉ុន្តែការបង្ហាញមានលក្ខណៈខុសគ្នារួមទាំងកម្មវិធីផ្តល់អំណោយក៏ថ្មីផងដែរ។ ដូច្នេះហើយការអានទស្សនាវដ្តីមិនដែលហួសសម័យក្នុងយុគសម័យឌីជីថលទេ។
Sacchan