អ្នកនយោបាយចម្លែកខុសគេក្នុងប្រវត្តិសាស្ត្រឈរឈ្មោះបោះឆ្នោត ៩ លើកមិនដែលជាប់ម្តង

នៅប្រទេសជប៉ុនការឈរឈ្មោះបោះឆ្នោតបេក្ខជនដាក់ផ្ទាំងរូបភាពមានឈ្មោះ និងពាក្យស្លោកសម្រាប់ការឃោសនា។ ពេល​និយាយ​អំពី​ការ​ឈរ​ឈ្មោះ​បោះឆ្នោតនយោបាយអ្នកប្រហែលជាគិតថាបរិយាកាសមានភាពតាន​តឹង អ្នកឈរឈ្មោះមានទឹកមុខម៉ឺងម៉ាត់ កែវភ្នែកបង្ហាញពីការប្តេជ្ញាចិត្តដែលជានិស្ស័យរួមរបស់ថ្នាក់ដឹកនាំ។ ប៉ុន្តែ​នៅ​ប្រទេស​ជប៉ុន​មានអ្នកនយោបាយម្នាក់ឈ្មោះ Teruki Goto ជ្រើសរើសផ្ទាំងរូបភាពបោះឆ្នោតតាមបែប Cosplay ។ តួ​អង្គ​ដែលគាត់ជ្រើសរើសគឺ Lelouch មកពី Anime Code Geass: Lelouch of the Rebellion ។

ក្នុងផ្ទាំងរូបភាពពាក្យស្លោករបស់គាត់សរសេរថា “ខ្ញុំ Teruki Goto បញ្ជាឱ្យអ្នកបោះឆ្នោតអោយខ្ញុំ” ។

ជាការពិតណាស់នេះមិនមែនជាលើកទីមួយទេដែលអ្នកនយោបាយ Cosplay ដើម្បីទទួលបានការចាប់អារម្មណ៍ ប៉ុន្តែលើកនេះគេសង្កេតឃើញថាក្រុមហ៊ុន Anime បានប្រកាសថា “មិនជាប់ទាក់ទង” ដល់ការប្រើតួអង្គ Goto របស់ពួកគេទេ។

អ្នកឈរឈ្មោះ Teruki Goto រូបនេះក៏មិនត្រូវបានវាយតម្លៃខ្ពស់ក្នុងការបោះឆ្នោតដែរ ដូច្នេះមិនប្រាកដថាគាត់​ម៉ឺង​ម៉ាត់​ឬ​គ្រាន់​តែលេងសើចនោះទេ។ នៅក្នុងប្រទេសជប៉ុនអ្នកនយោបាយប្លែកៗមានច្រើនជាអ្នកដែល​គ្មាន​ឳកាស​ឈ្នះ​ឆ្នោតប៉ុន្តែនៅតែឈរឈ្មោះបោះឆ្នោតអោយមាន “ភាពសប្បាយរីករាយ” ។

រូបភាព https://www.scmp.com/news/asia/east-asia/article/1775499/naked-nationalist-stirs-japan-elections

ជាពិសេសប្រសិនបើលើកនេះជា Teruki Goto ក៏គ្មានអ្វីចម្លែកដែរ។ បុគ្គលនេះបានចូលរួមក្នុងការបោះឆ្នោតចំនួន ៩ លើកមកហើយ ប៉ុន្តែមិនដែលជាប់ឆ្នោតម្តងទេ។ ពេលខ្លះគាត់ជ្រើសរើសផ្ទាំងរូបភាពហាក់ដូចជាអាក្រាត​ឬ​ប្រើពាក្យមិនសមរម្យក្នុងការធ្វើសុន្ទរកថាលើកញ្ចក់ទូរទស្សន៍។

នៅពេលដែលក្រុមហ៊ុន Anime ប្រកាសថា “មិនជាប់ទាក់ទង” គាត់ក៏បានសុំទោសចំពោះការបង្កបញ្ហាដល់ពួក​គេផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: