ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសចំណាត់ថ្នាក់នៃការជួញដូរមនុស្សក្នុងនោះមានប្រទេសជប៉ុន
ជារៀងរាល់ឆ្នាំក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងផ្សព្វផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស។ របាយការណ៍កាលពីឆ្នាំមុនទើបតែត្រូវបានប្រកាសនៅថ្ងៃទី ២៥ ខែមិថុនា។
រូបភាព https://www.excite.co.jp/news/article/Buzzap_64523/?utm_source=news_i&utm_campaign=fromapp&utm_medium=mail
ប្រជាជនជប៉ុនភាគច្រើនមិនចាប់អារម្មណ៍នឹងរបាយការណ៍នេះទេដោយសារប្រទេសជប៉ុនមិនមែនជាប្រទេសដែលមានការជួញដូរមនុស្សកើតឡើងញឹកញាប់។ ប៉ុន្តែជាមួយនឹងរបាយការណ៍លើកនេះប្រទេសជប៉ុនបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
មូលហេតុមកពីប្រព័ន្ធកម្មសិក្សាបច្ចេកទេសពីបរទេស។ ដូចដែលយើងបានដឹងហើយថាប្រទេសជប៉ុនទទួលស្វាគមន៍សិក្ខាកាមបច្ចេកទេសមួយចំនួនធំមកពីបណ្តាប្រទេសអាស៊ីហើយចំនួនជនបរទេសដែលទៅប្រទេសជប៉ុនតាមទម្រង់នេះមានការកើនឡើង។ ទោះយ៉ាងណាមានបញ្ហាជាច្រើនកើតឡើងក្នុងប្រព័ន្ធនេះ។
សិក្ខាកាមជាច្រើនត្រូវបង្ខំឱ្យធ្វើការក្នុងបរិយាកាសការងារមិនល្អទទួលបានប្រាក់ឈ្នួលទាប ស្ត្រីជាច្រើនថែមទាំងត្រូវបង្ខំអោយរួមភេទឬត្រូវធ្វើការងារក្រោមការសន្យាមុន។ ឆ្នាំនេះចំនួនអ្នកហាត់ការកើនឡើង ៥,៥% បើប្រៀបនឹងឆ្នាំមុនដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។
ជាពិសេសនៅហុកកៃដូ ៩០% ក្រុមហ៊ុនដែលទទួលយកអ្នកហាត់ការបរទេសត្រូវបានបង្ហាញថាកំពុងប្រតិបត្តិការខុសច្បាប់។
ជាក់ស្តែងទម្រង់នេះដូចជាទាសករហើយអ្វីដែលគ្រោះថ្នាក់របបការងារនេះត្រូវបានលើកទឹកចិត្តដោយប្រទេសជប៉ុននៅទូទាំងប្រទេស។ នៅក្នុងរបាយការណ៍ដដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ បង្ហាញថានេះជាការជួញដូរមនុស្សប៉ុន្តែក្រោយរយៈពេល ៤ ឆ្នាំស្ថានការណ៍គ្មានអ្វីផ្លាស់ប្តូរទេ។ ទោះបីជាត្រូវលាតត្រដាងក៏របបនេះនៅតែបន្តតហើយថែមទាំងពង្រីកថែមទៀត។ អង្គការដែលបញ្ជូនមនុស្សក៏ចូលរួមរៀបចំបំណុលសម្រាប់សិក្ខាកាមធ្វើអោយពួកគេគ្មានផ្លូវដកខ្លួន។
ទោះជាយ៉ាងណារបបបណ្តុះបណ្តាលអ្នកហាត់បការច្ចេកទេសមិនមែនអាក្រក់ទាំងស្រុងទេ ហើយអង្គការពាក់ព័ន្ធក៏មិនមែនអាក្រក់ទាំងអស់ដែរ។ មានសិក្ខាកាមមួយចំនួនទៅប្រទេសជប៉ុនដោយស្របច្បាប់ ហើយត្រូវបានរាប់អានដូចជាសមាជិកគ្រួសារតែមួយ។ ទន្ទឹមនឹងនេះក៏មានសហជីព ក្រុមហ៊ុន ថ្នាក់លើជាច្រើនអាក្រក់ផងដែរ។
នៅពេលនោះបញ្ហាតម្រូវឱ្យមានដំណោះស្រាយយ៉ាងតឹងរឹងពីរដ្ឋាភិបាលជប៉ុន។ មិនត្រឹមតែប៉ុណ្ណឹងអ្នកដែលចង់ទៅប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាមសូមពិចារណាដោយយកចិត្តទុកដាក់ជ្រើសរើសស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ។ ក្រៅពីនេះត្រូវពិចារណាផងដែរថាតើជំនាញដែលបានរៀនបន្ទាប់ពីកម្មសិក្សាអាចប្រើបានពេលត្រលប់ទៅប្រទេសវិញដែរឬទេ?
កុំដោយសារតែប្រាក់ហើយជ្រើសយកផ្លូវនេះដើម្បីងាយទទួលបានទិដ្ឋាការឬគ្រាន់តែចង់ទៅជប៉ុនលេង។ សូមគិតអោយច្បាស់ព្រោះជប៉ុនក៏មានមនុស្សអាក្រក់ច្រើនដែរ។
នោះជាជីវិតដ៏មានតម្លៃរបស់អ្នក អ្នកត្រូវគិតអោយបានច្បាស់ មានទំនួលខុសត្រូវ និងការពារខ្លួនអ្នកកុំអោយក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្ស។ ជាការពិតណាស់ក្រុមហ៊ុនដែលខុសច្បាប់ក៏ត្រូវតែលុបបំបាត់ ប៉ុន្តែដំបូងបង្អស់ដើម្បីខ្លួនឯងត្រូវប្រុងប្រយ័ត្ន។
ក្នុងករណីមានបញ្ហាជាមួយក្រុមហ៊ុនគ្រប់គ្រងត្រូវចាំថាអ្នកមិននៅម្នាក់ឯងទេ។ សូមពិនិត្យសេវាកម្មប្រឹក្សាដែលមាននៅក្នុងតំបន់ការងាររបស់អ្នក ស្វែងរកជំនួយពីស្ថានទូត ហើយទោះបីមានអ្វីកើតឡើងក៏ដោយកុំរត់គេច។ ប្រសិនបើអ្នករត់គេចខ្លួនអ្នកត្រូវរស់នៅដោយខុសច្បាប់ហើយបន្ទាប់មកអ្នកនឹងត្រូវទទួលរងផលវិបាក។ ទោះបីអ្នកជាជនរងគ្រោះតែបើរស់នៅដោយខុសច្បាប់វានឹងធ្វើអោយអ្វីៗកាន់តែអាក្រក់ទៅៗ។
Kengo Abe