ការសម្រាលកូនរបស់ស្ត្រីជនជាតិជប៉ុននៅសម័យ Jomon រហូតមកដល់បច្ចុប្បន្ន
ការសម្រាលកូនគឺជារឿងអព្ភូតហេតុនៅក្នុងជីវិត។
មនុស្សជាច្រើនយល់ថាការផ្លាស់ប្រែឆ្អឹងត្រគាកដើម្បីអោយមនុស្សដើរទៅមកអាចប៉ះពាល់ដល់ការបន្តពូជ។ ដើម្បីកាត់បន្ថយការឈឺចាប់របស់ម្តាយក្នុងពេលសម្រាលកូនគេច្រើនចាក់ថ្នាំស្ពឹក។ ទោះជាយ៉ាងណាប្រជាជនជប៉ុនលើកទឹកចិត្តអោយសម្រាលកូនដោយធម្មជាតិមិនប្រើថ្នាំស្ពឹកឬប្រើកម្រិតទាបបំផុតព្រោះការប្រើថ្នាំស្ពឹកខុសនឹងប៉ះពាល់ទាំងម្តាយ និងទារក។
បច្ចុប្បន្ននេះជាមួយនឹងការវិវត្តផ្នែកវេជ្ជសាស្រ្តមានវិធីសាស្រ្តកាត់បន្ថយការឈឺចាប់សម្រាប់ម្តាយជាច្រើន អត្រាកំណើតមានសុវត្ថិភាពក៏មានការកើនឡើងដែរ ប៉ុន្តែអ្នកម្តាយកាលពីសម័យមុនមិនសំណាងដូចសព្វថ្ងៃទេ។
រូបភាព https://intojapanwaraku.com/culture/104217/
តើស្ត្រីជនជាតិជប៉ុនសម័យបុរាណសម្រាលកូនដូចម្តេច? យើងនឹងស្វែងយល់អំពីការតស៊ូរបស់អ្នកម្តាយឆ្លងទន្លេកាលពីសម័យមុន។
បំណងប្រាថ្នារូបសំណាកដីឥដ្ឋ
ក្នុងកំឡុងរយៈពេលពី ១៦,០០០ ឆ្នាំមុនដល់ ៣,០០០ ឆ្នាំមុនមានយុគសម័យមួយនៅជប៉ុនដែលគេហៅថាយុគសម័យ Jomon ។ នៅពេលនោះមនុស្សដឹងពីរបៀបធ្វើវត្ថុពីដីឥដ្ឋគេធ្វើរូបដូចសំណាកក្នុងរូបភាព។ រូបសំណាកមួយចំនួនធ្វើតាមរូបស្ត្រីមានផ្ទៃពោះឬប្រដាប់បន្តពូជស្ត្រីដែលមានអត្ថន័យជូនពរអោយម្តាយកូនសុវត្ថិភាព។
កាលពីមុនស្រ្តីកើតកូនចំនួនពី ៤ ទៅ ៥ នាក់បើប្រៀបទៅនឹងប្រទេសជប៉ុនសព្វថ្ងៃចំនួននេះច្រើនជាងប៉ុន្តែទោះបីជាចំនួនប្រជាជនច្រើនក៏មានតែ ២៦០,០០០ នាក់ប៉ុណ្ណោះព្រោះក្មេងៗជាច្រើនស្លាប់ពេលពួកគេកើតឬស្លាប់តាំងពីក្មេង។ ស្ត្រីសម័យបុរាណមិនជឿទុកចិត្តទៅលើថ្នាំដូចសព្វថ្ងៃទេវិធីតែមួយគត់គឺបួងសួង។
ការសម្រាលកូននៅសម័យ Heian
នៅសម័យ Heian ប្រហែលជា ១៣០០ ឆ្នាំមុនជាពេលវេលាដែលគម្លាតរវាងអ្នកមាន និងអ្នកក្រមានច្រើន។ នៅគ្រានោះគេគិតថាការសម្រាលកូនជារឿងកខ្វក់ដែលផ្ទុយពីសព្វថ្ងៃនេះ។
រូបភាព https://ameblo.jp/daxhanami/entry-12074499032.html
ដើម្បីជៀសពីភាពកខ្វក់ស្ត្រីដែលសម្រាលកូនត្រូវតែស្លៀកសម្លៀកបំពាក់ពណ៌សហើយត្រូវនៅក្នុងបន្ទប់ពណ៌ស។ មានការកំណត់ត្រាសម័យនោះនិយាយថា “ទោះបីបួងសួងយ៉ាងណាក៏បិសាចមិនលើកលែងអោយដែរ” ។ ប្រហែលជាការឈឺចាប់ពេលសម្រាលកូនត្រូវគេជឿថាបណ្តាលមកពីបិសាច។ ក្រៅពីនេះពេលសម្រាលកូនស្ត្រីនៅសម័យ Heian តែងតែអង្គុយកុំអោយភាពកខ្វក់ប្រឡាក់ក្បាលប៉ុន្តែរបៀបនេះពិតជាមិនត្រឹមត្រូវទេ។
កាន់ខ្សែពួរអោយតឹងកំឡុងពេលសម្រាលកូនក្នុងសម័យអេដូ
រូបភាព https://mystery.powf.net/asq5txvmps8/
នៅចុងសម័យរបស់សាម៉ូរៃមានវត្តមានរបស់ឆ្មប (sanba) ហើយ ប៉ុន្តែជំនឿលើភាពកខ្វក់មិនផ្លាស់ប្តូរទេ ស្ត្រីនៅតែសម្រាលកូនអង្គុយ ហើយកាន់ខ្សែពួរព្យួរពីលើពិដានផ្ទះដើម្បីទ្រាំការឈឺចាប់។ ជនបរទេសជាច្រើនទៅប្រទេសជប៉ុនក្នុងអំឡុងពេលនោះមានការភ្ញាក់ផ្អើលពេលដែលឃើញស្ត្រីជប៉ុនមិនស្រែកពេលសម្រាលកូន។
ដើម្បីអោយកាន់តែច្បាស់សូមមើលវីដេអូខាងក្រោម។
ការវះកាត់សម្រាលកូន
នៅឆ្នាំ ១៨៥២ ការវះកាត់សម្រាលកូនត្រូវបានអនុវត្តនៅប្រទេសជប៉ុន។ នៅពាក់កណ្តាលនៃសម័យអេដូវិធីនេះត្រូវបានអនុវត្តពេលម្តាយឈឺរយៈពេល ៣ ថ្ងៃហើយទារកនៅតែមិនអាចចេញព្រោះខ្លាចទារកស្លាប់ក្នុងផ្ទៃម្តាយ។ ប៉ុន្តែការវះកាត់ដោយមិនប្រើថ្នាំស្ពឹកដូច្នេះការឈឺចាប់ពិតជាខ្លាំងណាស់។
សម្រាលកូននៅផ្ទះ
នៅចុងសម័យសង្គ្រាមលោកលើកទី ២ ស្ត្រីភាគច្រើនសម្រាលកូននៅផ្ទះ។ សព្វថ្ងៃនេះមនុស្សជាច្រើនជ្រើសទៅមន្ទីរពេទ្យដើម្បីសុវត្ថិភាព។ ប៉ុន្តែកាលពីមុនឆ្មបទៅផ្ទះរបស់ស្ត្រីមានផ្ទៃពោះដើម្បីជួយសម្រាលកូន។ រហូតដល់ឆ្នាំ ១៩៧៣ ការវះកាត់នៅមន្ទីរពេទ្យចាប់ផ្តើមពេញនិយមដូច្នេះអាជីពឆ្មបក៏បាត់ទៅបន្តិចម្តងៗ។
ពិតជាសំណាងផ្នែកវេជ្ជសាស្រ្តមានការរីកចម្រើន សុវត្ថិភាពក្នុងការសម្រាលកូនក៏មានការកើនឡើងតែការសម្រាលកូនរបស់ស្រ្តីបែរជាថយចុះ។
ការឈឺចាប់ក្នុងពេលសម្រាលប្រៀបដូចជាបាក់ឆ្អឹងចំនួន ២០ ក្នុងពេលតែមួយជាការឈឺចាប់ដែលបុរសមិនអាចយល់ឡើយ។ ដូច្នេះត្រូវគោរពស្រលាញ់ស្ត្រីដែលរឹងមាំស៊ូទ្រាំទាំងផ្លូវកាយ និងផ្លូវចិត្តពពោះកូនក្នុងផ្ទៃ។
Kengo Abe