ការវាយតម្លៃ “អចលនទ្រព្យ” របស់តួអង្គ Anime ល្បីក្នុងខ្សែភាពយន្តគំនូរជីវចល

អ្នកប្រហែលជាមិនដឹងទេថាតួអង្គ Anime ល្បីជាច្រើនរស់នៅក្នុងផ្ទះដ៏ថ្លៃ។

យោងតាមសារព័ត៌ Nico Nico news អ្នកនិពន្ធ light novel Sow បានបង្កើតសេ៊រីមួយលើ Twitter ដើម្បីកំណត់តម្លៃ​ផ្ទះ​របស់តួអង្គ Anime ដែលល្បី។ តោះរង់ចាំមើលថាតើតួអង្គ Anime ដែលអ្នកចូលចិត្តរស់នៅក្នុងអចលន​ទ្រព្យ​បែបណា?

ផ្ទះរបស់ក្រុមគ្រួសារ Sazae-san មានទំហំធំអាចផ្ទុកមនុស្សក្នុងក្រុមគ្រួសារពីរជំនាន់នៅ Setagawa ទីក្រុងតូក្យូ។ ការ​វាយ​តម្លៃ​ប្រហែល ១៥០ លានយ៉េនដោយមិនរាប់បញ្ចូលការបញ្ចុះតម្លៃ។

ផ្ទះយាយតារបស់ Nobi ក្នុងរឿងគំនូរជីវចល Doraemon អាចចាត់ទុកជាផ្ទះមានការរចនាក្នុងឆ្នាំ ១៩៧០ ។ ផ្ទះមានពីរជាន់បើនៅ Nerima ទីក្រុងតូក្យូមានតម្លៃទាបជាងបន្តិច ៧០ លានយ៉េនដូច្នេះបង់រំលស់ប្រហែល ២០០,០០០ យ៉េន​ក្នុង​មួយ​ខែ។ មនុស្សភាគច្រើនប្រហែលជាឆ្ងល់ថាតើនេះជាផ្ទះជួលឬ? ប៉ុន្តែប្រសិនបើផ្ទះជួលការប៉ាន់​ស្មាន​តម្លៃប្រហែល ១៦០,០០០ យ៉េន / ខែ។ និយាយឱ្យខ្លីលោកតារបស់ Nobi មានប្រាក់ខែខ្ពស់ទើបអាចរ៉ាប់​រង​ចំណាយ​ក្នុង​គ្រួសារ​បែបនេះ។

តួអង្គ Usagi (Sailor Moon) រស់នៅ Azabu-Juban ទីក្រុងតូក្យូ។ នាងរស់នៅក្នុងផ្ទះលក្ខណៈស្តង់ដារមានសួនច្បារអាចកំណត់តម្លៃបណ្តោះអាសន្នចំនួន ៤៥០ លានយ៉េន។

Sow ចង្អុលបង្ហាញថាតួអង្គនៅក្នុងរឿង Manga Anime ច្រើនតែជាកុមារធម្មតា ប៉ុន្តែនិយាយអោយត្រង់នៅគ្រាលំបាកពីមុន (សំដៅលើពេលវេលាផលិត) អាចរស់នៅក្នុងតំបន់ទីប្រជុំជនមិនធម្មតាទេ។ អាចនិយាយបាន​ថា​ពេល​​នោះ​​តម្លៃ​​ផ្ទះ​មិន​ឡើងថ្លៃដូចបច្ចុប្បន្នក៏ថាបាន។

ដោយសារតែអចលនទ្រព្យនៅទីក្រុងតូក្យូកើនឡើងយ៉ាងឆាប់រហ័សដូច្នេះបានជា Sow និយាយថាតួអង្គឯកក្នុងរឿង Anime ភាគច្រើនរស់នៅជាយក្រុង។ ក្រៅពីនេះមានរឿងជាច្រើនទាក់ទងនឹងការផ្សព្វផ្សាយតំបនទីប្រជុំជន​ផង​ដែរ។

Sow ក៏បានចង្អុលបង្ហាញថាបទដ្ឋាននៃគ្រួសារជប៉ុនកាលពីបុរាណឪពុកម្តាយ និងកូនៗរស់នៅជាមួយគ្នា។ ឪពុកជាអ្នករកប្រាក់ចំណូលចម្បងចំណែកភរិយាជាមេផ្ទះ ប៉ុន្តែលក្ខណៈនេះបានផ្លាស់ប្តូរសព្វថ្ងៃនេះផ្ទះកម្មសិទ្ធិរបស់មនុស្ស​​តែ​ម្នាក់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: