“សួនសត្វនៅជប៉ុន” កំពុងស្ថិតក្នុងស្ថានភាពអាសន្នត្រូវព្យាយម​រកប្រាក់ដើម្បីបន្តការថែទាំសត្វ

រូបភាព https://soranews24.com/

ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ អាជីវកម្មជាច្រើនត្រូវបិទជាបណ្តោះអាសន្ន ក្រុមហ៊ុនខ្លះទៀតត្រូវប្រកាសក្ស័យធន។ អាជីវកម្មមួយចំនួនព្យាយាមផ្លាស់ប្តូររបៀបធ្វើការដូចជា Safari Sapporo សួនសត្វដ៏ល្បីនៅ​ហុកកាដូ​ប្រទេស​ជប៉ុន។

ដូចជាសួនសត្វនៅជុំវិញពិភពលោក Safari Sapporo ក៏ប្រឈមនឹង “វិបត្តិសេដ្ឋកិច្ច” ព្រោះគ្មានភ្ញៀវទេសចរណ៍។

ក្នុងពេលមានវិបត្តិសួនសត្វបានរកឃើញមធ្យោបាយរកប្រាក់ដែលគួរអោយចាប់អារម្មណ៍ដូចជាលក់​ខោ​ខូវ​ប៊យ​តោ​ក្រញៅ​រហែក។

នៅក្នុងការអំពាវនាវសុំការបរិច្ចាគដល់សួនសត្វ Safari Sapporo រង់ចាំទទួលជំនួយពីប្រជាជនក្នុងប្រទេសដើម្បី​អោយ​ពួក​គេ​មាន​លទ្ធភាពអាចបន្តថែទាំសត្វនៅទីនេះ។

រូបភាព https://www.scoopwhoop.com/news/

ប្រសិនបើមនុស្សម្នាក់ៗចូលរួមវិភាគចំនួន ៧០,០០០ យ៉េន ពួកគេនឹងទទួលបានខោខូវប៊យរហែកដែលជាផលិត​ផល​របស់​សត្វ​តោ​ធ្វើដោយផ្ទាល់។ អ្នកឧបត្ថម្ភក៏អាចជ្រើសរើសទំហំខោខុសៗគ្នាគ្រប់ម៉ូដមានតែមួយគត់ប៉ុណ្ណោះ។

ក្រៅពីនេះនៅមានផលិតផលពិសេសប្លែកមួយចំនួនទៀតដូចជា៖

  • រថភ្លើងហោះធ្វើពីឈើក្រៀមមានតម្លៃ ៣,០០០ យ៉េន
  • ក្រវិលរោមសេកមានតម្លៃ ៥,០០០ យ៉េន
  • គំនូរគូរដោយស្វា ពពែឬឆ្មាទឹកមានតម្លៃ ៧,០០០ យ៉េន

អ្នកក៏អាចធ្វើជាអ្នកគ្រប់គ្រងសួនសត្វមួយថ្ងៃក្នុងតម្លៃ ១០០,០០០ យ៉េនផងដែរ។

មើល Livestream អោយចំណីសត្វក្នុងតម្លៃ ១០,០០០ យ៉េន។

រូបភាព https://soranews24.com/

រូបភាពhttps://soranews24.com/

រូបភាព https://soranews24.com/

នេះមិនមែនជាការបង្ខំអោយចូលរួមឧបត្ថម្ភទេគ្រាន់តែសួនសត្វ Safari Sapporo គិតពីវិធីសាស្ត្រជាច្រើននាំមកនូវ​ភាព​រីករាយ​ដល់​អ្នក​ទាំងអស់គ្នា ហើយសង្ឃឹមថានឹងទទួលបានជំនួយដើម្បីបន្តការថែទាំសត្វនៅទីនេះ។

សូម្បីតែសត្វក៏កំពុងប្រឈមនឹងការរកប្រាក់ចិញ្ចឹមជីវិតផងដែរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: