រឿងនិទានក្មេងប្រុសផ្លែប៉េសនិយាយពីល្បិចរបស់ Momotaro ដែលជា “មនុស្សអាក្រក់”
នៅលើពិភពលោកមានរឿងនិទានសម្រាប់កុមារជាច្រើន។ នៅពេលយើងធំដឹងក្តីជួនកាលងាកមកមើលរឿងពីមុនហើយមានអារម្មណ៍ថា គួរអោយអស់សំណើច។ ព្រោះតែនៅក្នុងជីវិតពិតភាពសុចរិតមិនមែនតែងតែយកឈ្នះអំពើអាក្រក់នោះទេ ប៉ុន្តែតាមពិតគ្មានព្រំដែនច្បាស់រវាងអ្វីដែលអាក្រក់ និងល្អនោះទេ។ ទោះជាយ៉ាងណា កាលពីក្មេងយើងតែងចូលចិត្តរឿងនិយាយពីវីរបុរស។
ក្នុងប្រវត្តិរឿងនិទានជប៉ុន មានរឿងល្បីៗជាច្រើន មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងល្បីជុំវិញពិភពលោកផងដែរ។ ក្នុងចំណោមនោះមានរឿងក្មេងប្រុសផ្លែប៉េស Momotaro ។
រូបភាព https://mag.japaaan.com/archives/121965
រឿងនេះនិយាយអំពីប្តីប្រពន្ធចំណាស់គ្មានកូន។ នៅពេលស្ត្រីជាប្រពន្ធកំពុងបោកសម្លៀកបំពាក់តាមមាត់ទន្លេស្រាប់តែមានផ្លែប៉េសធំរមៀលមក។ គាត់យកទៅផ្ទះពុសជាពីរស្រាប់តែលេចចេញក្មេងប្រុសម្នាក់។ ប្តីប្រពន្ធចំណាស់ចិញ្ចឹមបីបាច់ដូចកូនប្រុសរបស់ខ្លួន រហូតដល់ធំឡើងក្មេងប្រុសបានសម្លាប់បិសាចមានគុណសម្បតិ្តធំ។ និយាយអោយខ្លី Momotaro តំណាងអោយតួអង្គវីរបុរស។
តើបិសាចធ្វើអ្វីបានជាទទួលលទ្ធផលបែបនេះ? តាំងពីក្មេងមកយើងត្រូវបានបង្រៀនថាពួកព្រាយបិសាចបំផ្លាញស្រែចម្ការ លួចទ្រព្យសម្បតិ្ត និងចាប់ជំរិតមនុស្សស្រី បង្ករឿងអាក្រក់ជាច្រើន។
ប៉ុន្តែពេលខ្ញុំមើលពីប្រភពរឿងនេះខ្ញុំរកឃើញចំណុចដែលគួរអោយចាប់អារម្មណ៍។ អំពើអាក្រក់របស់ព្រាយបិសាចត្រូវបានបន្ថែមក្រោយសម័យ Meiji ប៉ុណ្ណោះ។ មុននោះគោលបំណងទៅសម្លាប់បិសាចរបស់ Momotaro ព្រោះចង់បានកំណប់ដែលបិសាចមាន។
បើដូច្នេះ Momotaro មិនមែនតំណាងឱ្យមនុស្សសុចរិតឡើយ តាមពិតទៅដូចជាចោរប្លន់មែនទេ?
ប្រហែលមកពីពួកគេមិនចង់អោយក្មេងៗយកតម្រាប់តាមអំពើអាក្រក់នេះ ទើបគេបន្ថែមចំណុចបិសាចធ្វើរឿងអាក្រក់ជាច្រើន។
អ្នកនិពន្ធល្បីឈ្មោះ Ryunosuke Akutagawa បានកែសម្រួលរឿងក្មេងប្រុសផ្លែប៉េសក្នុងសៀវភៅ ជាមួយនឹងការសន្ទនារវាង Momotaro និងបិសាចខាងក្រោម។
បិសាច៖ ប្រាប់អោយយើងដឹង យើងបានធ្វើអ្វី ហេតុអ្វីឯងចង់យកឈ្នះយើង?
Momotaro ៖ ព្រោះខ្ញុំចង់ត្រួតត្រាកន្លែងនេះ។
Momotaro ក្នុងកំណែមួយច្បាប់មានឥទ្ធិពលខ្លាំងក្លា តើមនុស្សអាក្រក់គឺជា Momotaro ឬ?
និយាយអំពីបិសាចពួកវាបង្ហាញខ្លួនច្រើនក្នុងរឿងនិទាន ប៉ុន្តែក៏មានភស្តុតាងបង្ហាញថា បិសាចមានក្នុងជីវិតពិតដែរ។
តាំងពីបុរាណកាល ជប៉ុនជាប្រទេសកោះដាច់ស្រយាលមិនបើកទំនាក់ទំនងជាមួយបរទេសទេ ដូច្នេះកម្រឃើញវត្តមានជនបរទេសនៅក្នុងប្រទេសណាស់ ប៉ុន្តែបែរជាមានកំណត់ត្រារបស់បុរសស្បែកសម្នាក់។ ឬអាចនិយាយបានថានេះជាបុរសមកពីប្រទេសលោកខាងលិច ជិះទូកហើយត្រូវកម្តៅថ្ងៃបានជាស្បែកប្រែពណ៌ក្រហម បន្ទាប់មកចតនៅឆ្នេរសមុទ្រជប៉ុន ដូច្នេះអ្នកស្រុកច្រឡំថាគាត់ជាបិសាច។
រូបភាពបង្ហាញពីបុរសសាច់ដុំខ្ពស់ដែលមានភ្នែកពណ៌ខៀវ និងសក់ពណ៌ទង់ដែង។
រូបភាព https://www.city.fukuchiyama.lg.jp/site/promotion/20660.html
តាមពិតជាបុរសមកពីប្រទេសលោកខាងលិចម្នាក់។
មនុស្សដែលវង្វេងផ្លូវមិនចេះភាសាដូច្នេះត្រូវឡើងភ្នំលាក់ខ្លួន។ ប្រហែលជាអ្នកស្រុកក្នុងភូមិយល់ច្រឡំបុរសនេះជាបិសាច ហើយចាប់តាំងពីពេលនោះផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនល្អ។
ប្រសិនបើវិនិច្ឆ័យអំពីរឿងនេះជាការពិត Momotaro ទើបជាអ្នកខុស។
Kengo Abe