ស្នាដៃរបស់វិចិត្រករជនជាតិជប៉ុនឆ្លុះបញ្ចាំងអំពីភាពសាហាវឃោរឃៅក្នុងសង្គម
រូបភាព https://www.chicagotribune.com/
វិចិត្រករជនជាតិជប៉ុនដ៏មានទេពកោសល្យម្នាក់ឈ្មោះ Tetsuya Ishida បានទទួលមរណភាពនៅអាយុ ៣១ ឆ្នាំដោយបន្សល់នូវស្នាដៃល្បីៗជាង ១៨០ ស្នាដៃបង្ហាញពីតថភាពសង្គម។
វិចិត្រកររូបនេះកើតថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ១៩៧៣ នៅទីក្រុង Yaizu ខេត្ត Shizuoka ប្រទេសជប៉ុន ឪពុករបស់វិចិត្រករ Ishida ជាអតីតសមាជិកក្រុមប្រឹក្សាក្រុង Yaizu ។ គ្រួសារមានបងប្អូន ៣ នាក់ វិចិត្រករ Ishida បានបញ្ចប់ការសិក្សាផ្នែករចនារូបភាពនៃសាកលវិទ្យាល័យសិល្បៈ Musashino ។
រូបភាព http://www.asahi.com/ajw/articles/photo/AS20190902003483.html
ជាទូទៅស្នាដៃរបស់វិចិត្រករ Ishida ជាផ្ទាំងគំនូរពណ៌ដែលបង្ហាញពីជីវិតនៅសម័យទំនើប ប៉ុន្តែតាមទស្សនៈដ៏គួរឲ្យរន្ធត់ដែលធ្វើឲ្យមនុស្សមួយចំនួនមិនចូលចិត្ត។
រូបភាព វិចិត្រករ Ishida កាលពីក្មេង (រូបនៅកណ្តាល)
វិចិត្រករ Ishida ដឹងពីរបៀបគូរតាំងពីក្មេងរហូតដល់អាយុ ១១ ឆ្នាំគាត់ផ្តើមសរសេររឿងកំប្លែង។ នោះក៏ជាលើកទីមួយដែលវិចិត្រករ Ishida ប្រើគំនូរបង្ហាញពីភាពគ្មានទីពឹងរបស់គាត់ ការគូរគំនូរធ្វើឲ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង។ វិចិត្រករ Ishida គូររូបមិនឈប់អស់រយៈពេល ២០ ឆ្នាំ ហើយក្នុងចំណោមស្នាដៃរបស់គាត់ តួអង្គទាំងអស់មានទឹកមុខតែមួយ។ ទាំងនេះធ្វើឲ្យរូបគំនូរមើលទៅធ្ងន់ក្នុងចិត្ត ថែមទាំងបង្ហាញពីភាពអស់សង្ឃឹម។
ឪពុកម្តាយរបស់វិចិត្រករ Ishida បដិសេធមិនឲ្យគាត់គូរគំនូរទេ ព្រោះគ្មានអ្នកអាចរស់ដោយពឹងលើអាជីពគំនូរឡើយ ដូចជាយុវជនដទៃទៀតគាត់មិនខ្វល់នឹងការជំទាស់របស់ឪពុកម្តាយ និងបន្តតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ បន្ទាប់មកគាត់ត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យសិល្បៈមួយនៅទីក្រុងតូក្យូ។ ចាប់តាំងពីពេលនោះ វិចិត្រករ Ishida មិនទទួលការផ្គត់ផ្គង់ពីគ្រួសារ គាត់រកប្រាក់ចំណាយដោយខ្លួនឯង និងរកការងារក្រៅម៉ោងគ្រប់កន្លែងរួមទាំងធ្វើជាសន្តិសុខពេលយប់។
ជីវិតពិតជាលំបាកធ្វើឲ្យវិចិត្រករ Ishida កាន់តែដឹងអំពីភាពសាហាវឃោរឃៅក្នុងសង្គម។ វិចិត្រករបានគូរពីអារម្មណ៍ និងការឆ្លុះបញ្ចាំងស្នាដៃតាមរបៀបផ្ទាល់ខ្លួន។ រូបភាពបង្ហាញពីភាពក្រៀមក្រំ ធុញទ្រាន់ និងជាក់ស្តែង។ គ្មានអ្វីក្រៅពីទិន្នន័យហើយក៏គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរ យើងត្រូវទទួលយក និងសម្របខ្លួនទៅនឹងភាពជាក់ស្តែង។
វិចិត្រករ Ishida ដឹងថា គ្រប់យ៉ាងសុទ្ធតែត្រូវកំណត់ជាស្រេច ហើយត្រូវបានបង្កើតឡើងក្រោមគោលការណ៍លាក់កំបាំងរួមទាំងស្នាដៃរបស់គាត់មិនទទួលបានការចាប់អារម្មណ៍ច្រើន។
បន្ទាប់ពីលោក Ishida ទទួលមរណភាពនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០០៥ នៅអាយុ ៣១ ឆ្នាំ ទើបកេរ្តិ៍ឈ្មោះរបស់វិចិត្រករមានអ្នកស្គាល់។ នៅក្នុងជីវិតដ៏ខ្លីនេះគាត់បានបន្សល់ទុកនូវស្នាដៃចំនួន ១៨០ ស្នាដៃ។ ស្នាដៃនិមួយៗប្រៀបដូចជាបន្លាមុតស្រួចដក់ជាប់បេះដូងមនុស្សជាតិ ដែលបង្ហាញពីការគិតរបស់វិចិត្រករមានទេពកោសល្យជាមួយនឹងជីវិតអយុត្តិធម៌ទាំងនេះ។
រូបភាព http://www.asahi.com/ajw/articles/photo/AS20190902003483.html
រូបភាព http://www.asahi.com/ajw/articles/photo/AS20190902003479.html
មនុស្សជាច្រើនមានការចាប់អារម្មណ៍ចំពោះរូបគំនូររបស់វិចិត្រករ Ishida ។ អ្នកគាំទ្ររបស់គាត់មកពីគ្រប់មជ្ឈដ្ឋាន និងប្រកបការងារខុសគ្នាបានបង្ហាញថា ផ្ទាំងគំនូររបស់គាត់ជាសម្លេងរួមរបស់មនុស្សនៅក្នុងសង្គម។
ដើម្បីមើលស្នាដៃជាច្រើនរបស់វិចិត្រករ Ishida សូមចុចចូល TetsuyaIshida.jp (គេហទំព័រភាសាជប៉ុន) ។
AD