សកម្មភាពលោតពីលើស្ពានដ៏គ្រោះថ្នាក់របស់ប្រជាជន Osaka ដើម្បីអបអរជ័យជម្នះ

ក្នុងរូបភាពនេះជាស្ពាន Ebisu កាត់ប្រឡាយ Dotonbori តាមបណ្តោយទីប្រជុំជនទីក្រុង។ នៅ Osaka មាន​ទម្លាប់​​លោត​​ពី​​លើ​​ស្ពាន Ebisu ចូល​ក្នុង​ទឹក​ដែលគេហៅថា Dotonbori dive (道頓堀ダイブ) ។

រូបភាព https://www.travel.co.jp/guide/matome/1409/

ប្រពៃណីនេះមានតាំងពីឆ្នាំ ១៩៨៥ ពេលដែលអ្នកគាំទ្រក្រុមបាល់បោះ Hanshin Tigers ប្រមូលផ្តុំគ្នាលើស្ពាន Ebisu ដើម្បី​អប​អរ​ជ័យ​ជម្នះ​លើគូប្រជែងរបស់ពួកគេគឺ Seibu Lions ។ អ្នកលេងខ្លះរំជើបរំជួលខ្លាំងពេកលោតចូលទន្លេ Dotonbori ។

ថែមទាំងមានរឿងអ្នកគាំទ្រឆ្កួតៗមួយចំនួនលួចរូបសំណាក Colonel Sanders ពីហាង KFC ក្បែរនោះបោះចូលទឹក។ តាំង​ពី​ពេល​នោះ​គេ​និយាយ​ថា “បណ្តាសារបស់ Colonel” ធ្វើអោយក្រុម Tigers ចាញ់ផ្ទួនៗគ្នា ១៨ ឆ្នាំ ។

រូបភាព https://togetter.com/li/1343580

នៅឆ្នាំ ២០០៩ រូបសំណាកនេះត្រូវបានជួសជុលឡើងវិញ។

អំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ ប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុន និងកូរ៉េ អ្នកគាំទ្របាល់ទាត់សម្តែងសកម្ម​ភាព​នេះ​ឡើង​វិញ​ម្តង​ទៀត។ មនុស្សដែលស្រវឹងមួយចំនួនថែមទាំងបោះកង់ចូលទៅក្នុងប្រឡាយទៀតផង។ ក្រោយ​មកមានព័ត៌មាននិយាយថាមនុស្សជាច្រើនឈឺបន្ទាប់ពីលោតពីលើស្ពានដោយសារទឹកកខ្វក់ពេក។

រូបភាព https://www.daily.co.jp/gossip/2018/06/30/0011401507.shtml

Clip នេះថតឆ្នាំ ២០០៣ នេះជាស្ពានមុនពេលត្រូវបានជួសជុលឡើងវិញឆ្នាំ ២០០៧ ។

ក្នុងឆ្នាំ ២០០៣ ក្រុម Tigers ទទួលរង្វាន់ជើងឯកម្តងទៀតនៅ Central League ដើម្បីមានឱកាសប្រកួតបន្ត។ អ្នក​គាំ​ទ្រមួយចំនួនជឿថាបណ្តាសារបស់ Colonel លែងមានប្រសិទ្ធភាព។ ហើយនៅឆ្នាំដដែលនោះមានករណី​ស្លាប់​របស់អ្នកគាំទ្រក្រុម Tigers អាយុ ២៤ ឆ្នាំធ្លាក់ស្លាប់ដោយសារលង់ទឹក។ ប្រភពជាច្រើននិយាយថាម្នាក់នេះត្រូវគេ​រុញ​ហើយ​ដួល​មិន​មែន​លោតដោយចេតនាទេ។ នេះមិនមែនជាករណីស្លាប់តែមួយគត់ដែលទាក់ទងនឹងប្រពៃណី​ប្រារព្ធ​ពិធី​ដ៏​គ្រោះ​ថ្នាក់ទេ។

នៅឆ្នាំ ២០១៥ ជនជាតិកូរ៉េម្នាក់អាយុ ១៨ ឆ្នាំស្លាប់ដោយសារលោតចូលប្រឡាយនៅថ្ងៃទទួលឆ្នាំថ្មី។

ទោះបីជាមានគ្រោះថ្នាក់តែ Dotonbori dive កាន់តែមានប្រជាប្រិយភាព។  ប្រជាជន Osaka មិនចាំបាច់មានព្រឹត្តិ​ការណ៍​កីឡាទេគ្រាន់តែជាពិធីបុណ្យឬឱកាសរីករាយប៉ុណ្ណោះមនុស្សមួយចំនួននឹងមកលោតលើស្ពាន Ebisu ។

https://twitter.com/urbex_34/status/925307150972231680?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E925307150972231680%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F113728.html

បច្ចុប្បន្នជុំវិញស្ពានមានផ្លាកសញ្ញាដាក់ថា “គ្រោះថ្នាក់” និងមានសន្តិសុខយាមលើស្ពានបង្ការមានអ្នកលោតហើយមាន​គ្រោះ​ថ្នាក់។

https://twitter.com/Ryusei5010/status/1123394423910330369?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1123394423910330369%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F113728.html

ដូចក្នុងវីដេអូនេះអ្នកមើលឃើញមនុស្សម្នាក់លោតពីលើស្ពាន ប៉ុន្តែមិនធ្លាក់ចូលទឹកទេបែរជាធ្លាក់ចូលទូកទេស​ចរណ៍​​ដែល​​ឆ្លង​​កាត់។ បន្ទាប់មកបុគ្គលិកហៅរថយន្តសង្គ្រោះបន្ទាន់តែគាត់បដិសេធ។

ប្រសិនបើអ្នកមានឱកាសទៅលេងនៅ Osaka មានរឿងដែលគួរអោយចាប់អារម្មណ៍ជាច្រើនអាចចូលរួមដូចជាមើល​ត្លុក​កំប្លែង Kuidaore Taro គ្រាន់តែកុំលោតពីលើស្ពាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: