គន្លឹះនៃការស្តាប់ជួយអ្នកទទួលបានភាពជោគជ័យនៅកន្លែងធ្វើការ និងក្នុងជីវិត

តើអ្នកធ្លាប់សង្កេតមើលមនុស្សនៅជុំវិញអ្នកហើយកត់សម្គាល់ឃើញថាមានមនុស្សមួយចំនួនគេតែងសួរយោបល់ហើយ​ខ្លះ​បែរ​ជា​គ្មាន។ តើអ្នកដឹងទេហេតុអ្វីបានជាមានភាពខុសគ្នាបែបនេះ? នៅពេលមានអ្វីត្រូវពិភាក្សា តើអ្នក​គិត​ដល់​នរណា? ប្រសិនបើមានបញ្ហានៅកន្លែង​ធ្វើការអ្នកនឹងពិភាក្សាជាមួយថ្នាក់លើឬមិត្តរួមការងារ ប៉ុន្តែ​បើ​បញ្ហា​ក្នុង​ជីវិត​មនុស្សដែលអ្នករកជាសាច់ញាតិឬមិត្តភក្តិ? មនុស្សដែលគេច្រើនតែពិភាក្សាជាមនុស្សចេះយកចិត្តទុកដាក់ក្នុងការស្តាប់។ អ្នកប្រាកដជាមិនចូលចិត្តពេលចែករំលែកជាមួយអ្នកដែលមិន​យក​ចិត្ត​ទុក​ដាក់លើរឿងរបស់អ្នកឬមិននិយាយអ្វីសោះមែនទេ? នោះហើយជាមូលហេតុដែលយើងចូលចិត្តរកមនុស្សដែលយកចិត្តទុក​ដាក់​ក្នុង​ការស្តាប់។ ទំនាក់ទំនង និងព័ត៌មានជាកត្តាសំខាន់ពីរយ៉ាងមិនថាក្នុងការងារឬក្នុងជីវិតប្រចាំថ្ងៃទេ។ ជា​ជំនាញ​ក្នុង​ការបង្កើត​ទំនាក់​ទំនង​ល្អជាមួយថ្នាក់លើ មិត្តរួមការងារ ដៃគូឬមនុស្សដែលអ្នកស្រលាញ់។ ប្រសិនបើអ្នក​យក​ចិត្តទុកដាក់ស្តាប់អ្នកដទៃកត្តាទាំងពីរនឹងមករកអ្នកដោយខ្លួនឯង។

រូបភាព https://www.photo-ac.com/main/search?q=%E6%84%9A%E7%97%B4&srt=dlrank&pp=70&p=1&pt=B

លើកនេះយើងនឹងរៀនអំពីរបៀបអនុវត្តវិធីសាស្ត្រនេះ។

១. ចំណុចចាប់ផ្តើម៖ ក្រឡេកមើលភាគី

នេះជាជំហានដំបូងក្នុងការវិភាគអារម្មណ៍របស់អ្នកដែលយើងស្តាប់។ អ្នកប្រាកដជាមិនអាចយល់អារម្មណ៍បើមិនយល់ពីស្ថានភាពឧទាហរណ៍ប្រសិនបើត្របកភ្នែកម្នាក់នោះធ្លាក់ប្រហែលគាត់ជួបរឿងមិនសប្បាយចិត្ត សោក​សៅ​ឬ​ថប់បារម្ភដែលអាចបណ្តាលអោយគេងមិនលក់ពេញមួយយប់។ នៅពេលនោះអ្នកគួរតែសួរថា “ថ្ងៃនេះអ្នកហាក់ដូច​ជា​មិន​សប្បាយ​ចិត្ត​មែនទេ?” ពេលជួបបញ្ហាហើយគេមើលដឹងយើងមានទំនោរចង់ចែករំលែកកាន់តែច្រើននោះ​ជា​ពេល​អាច​ចាប់ផ្តើមនិយាយ។

 ២. ប្រើសម្លេងសុភាពរាបសាសម្រាប់សួរ

នឹងកាន់តែធូរស្បើយប្រសិនបើទុក្ខព្រួយរបស់អ្នកទទួលបានការបារម្ភភពីអ្នកដទៃ។ គ្រាន់តែនិយាយថា “តើអ្នកមិនអីទេ? តើអ្នកមានរឿងអ្វី?” អ្នកអាចបើកចិត្តរបស់មនុស្សម្នាក់។ តើអ្នកដឹងទេហេតុអ្វីមនុស្សរឹងមាំព្យាយាមលាក់ភាពក្រៀមក្រំរបស់ខ្លួន ប៉ុន្តែបែរជាស្រក់ទឹកភ្នែកជាមួយនឹងសំណួរសាមញ្ញទៅវិញ? ដោយសារតែអាណិតខ្លួន​ឯង ពេល​ដែល​មនុស្ស​ទន់​ខ្សោយ​យើងរមែងធ្វើខ្លួនរឹងមាំដើម្បីការពារខ្លួន ប៉ុន្តែភាពរឹងមាំនោះក៏ទន់ខ្សោយណាស់ដែរ ប្រសិន​បើ​មាន​នរណា​ម្នាក់​សួរទឹកភ្នែកនឹងស្រក់មក។

ទោះបីអ្នកដឹងថានរណាម្នាក់កំពុងពិបាកចិត្ត និងត្រូវការចែករំលែក ប៉ុន្តែបែរមិនអាចធ្វើអោយម្នាក់នោះនិយាយ​​ចេញ​​វា​ពិត​ជាគ្មានន័យអ្វីឡើយ។ នៅពេលនោះអ្នកគួរតែនិយាយមុនឧទាហរណ៍ក្នុងអំឡុងពេលសម្រាកអ្នកចូល​ទៅជិតម្នាក់នោះហើយនិយាយដោយថ្នមៗថា “តើខ្ញុំអាចអញ្ចើញអ្នកកាហ្វេមួយពែងបានទេ?” គ្រាន់តែសកម្មភាព​នេះអ្នកអាចចូលទៅជិតគេ។

៣. ការយល់ចិត្ត

នៅពេលមនុស្សម្នាក់ព្រមបើកចិត្តអ្វីដែលយើងត្រូវធ្វើគឺអោយគេមានអារម្មណ៍សុខក្នុងចិត្តហើយមានអ្នកយល់ចិត្ត។ អ្នកអាចសម្តែងអារម្មណ៍កំពុងស្តាប់ដូចជាងក់ក្បាល មើលភ្នែករបស់ភាគីឬនិយាយថា “ខ្ញុំយល់ ត្រូវហើយ​ជា​ដើម” កុំនិយាយរឿងរបស់ខ្លួនពេលគេកំពុងនិយាយ រង់ចាំរហូតដល់អារម្មណ៍របស់ភាគីធូរស្រាលជាងមុន​ឬ​និយាយ​ពេលសាច់រឿងដូចជាស្ងប់ស្ងាត់។ អ្នកគួរតែឈរលើគោលជំហររបស់អ្នកដទៃហើយយល់ពីអារម្មណ៍របស់គេ។

៤. ផ្តល់ដំបូន្មានបន្តិចម្តងៗ

ពេលនិយាយរឿងក្នុងចិត្តជាទូទៅភាគីតែងតែនិយាយជាបន្តបន្ទាប់។ កុំកាត់សម្តីសូមទុកអោយគេនិយាយអោយអស់បន្ទាប់មកទើបផ្តល់ដំបូន្មាន។ ប្រសិនបើអ្នកគិតថាអ្នកនិយាយខុសត្រង់ចំណុចណាមួយសូមចង្អុលបង្ហាញថ្នម​ៗ​ថា “ខ្ញុំយល់ប៉ុន្តែខ្ញុំយល់ថាជាដើម” ប្រសិនបើភាគីបដិសេធភ្លាមៗសូមត្រលប់ទៅជំហានទី ៣ ហើយរង់ចាំឱកាស​​កុំ​ព្យាយាម​បញ្ចូល​គំនិត​ខ្លួន​លើអ្នកដទៃ។

រូបភាព https://www.photo-ac.com/

៥. ការបបួលណាត់ជួប

ជាការពិតអារម្មណ៍របស់មនុស្សមិនអាចត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងការនិយាយទេ។ ប្រសិនបើអ្នកមានអារម្មណ៍ថាភាគីមានអ្វីលាក់ក្នុងចិត្ត អ្នកអាចសាកល្បងបបួលគេលើកក្រោយទៀត។ នៅពេលពួកគេអាចចែក​រំលែក​អ្វី​មួយ​ជា​មួយអ្នក គេនឹងចូលចិត្តនិយាយជាមួយអ្នក។ នេះជាវិធីដែលអ្នកអាចទទួលបានព័ត៌មានជាច្រើន​ពី​អ្នក​ដទៃ។ ព្យាយាមបញ្ចេញយោបល់របស់អ្នកបន្តិចម្តងៗពេលនិយាយគ្នាលើកក្រោយ។

៦. ដាច់ខាតមិនត្រូវនិយាយអាថ៌កំបាំងរបស់អ្នកដទៃឡើយ

ទ្រាំទទួលអារម្មណ៍អវិជ្ជមានពីអ្នកដទៃមិនងាយទេ ខ្ញុំអាចយល់ពីអារម្មណ៍ចង់ចែករំលែកជាមួយមនុស្សទីបីរបស់អ្នក ប៉ុន្តែកុំនិយាយអាថ៌កំបាំងរបស់អ្នកដទៃ។ នៅពេលដែលអ្នកបាត់បង់ជំនឿចិត្តវាពិតជាពិបាកក្នុងការបង្កើត​​ទំនុក​​ចិត្ត​​ឡើង​វិញ?

យើងត្រូវរស់នៅដោយចុះសម្រុងគ្នា មិនថាអ្នកពូកែក្នុងការងារប៉ុណ្ណាទេ ប្រសិនបើអ្នកមិនដឹងពីរបៀបបង្កើត និង​​រក្សា​ទំនាក់​ទំនងអ្នកនឹងមិនអាចទទួលបានជោគជ័យឡើយ។ ធ្វើជាមនុស្សដែលយកចិត្តទុកដាក់ក្នុងការស្តាប់​ដើម្បី​ទទួល​បាន​ការ​គោរព។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: