បុរសម្នាក់ធ្វើរូបទីងមោងមិនត្រឹមតែបន្លាចសត្វមនុស្សក៏ខ្លាចដែរ
ទីងមោងក្នុងភាសាជប៉ុនគេហៅថា “kakashi” គេប្រើដាក់តាមចម្ការឬសួនច្បារសម្រាប់បន្លាចសត្វដែលបំផ្លាញដំណាំ។ អ្នកអាចក្រឡេកមើលឃើញទីងមោងចំបើងតាមវាលស្រែ ចំណែកនៅប្រទេសជប៉ុនជួនកាលអ្នកមើលឃើញទីងមោងខ្លះមានរូបរាងគួរអោយខ្លាច។
កាលពីពេលថ្មីៗនេះអ្នកប្រើបណ្តាញសង្គម Twitter Shekou (@jaguchi) បានបង្ហោះវីដេអូថ្មីមួយនិយាយពី “Kakashi” ជាមួយនឹងរូបរាងថ្មីដែលឪពុករបស់គាត់ជាអ្នកធ្វើ។ ធ្វើទីងមោងមើលទៅមិនមែនបន្លាចសត្វបែរជាមនុស្សខ្លាចទៅវិញ រូបទីងមោងដូចជាមនុស្សអាក្រក់ម្នាក់ចង់បំផ្លាញចម្ការទាំងមូលអញ្ចឹង។
រូបភាព https://otakei.otakuma.net/
ទីងមោងនេះមិនត្រឹមតែបន្លាចសត្វប៉ុណ្ណោះទេមនុស្សក៏ខ្លាចដែរ។ ប្រហែលអាចបន្លាចទាំងចោរ និងម្ចាស់ចម្ការក៏ថាបាន។
https://twitter.com/jaguchi/status/1275012787241021440?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1275012787241021440&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F113677.html
លើសពីនេះលោកថែមទាំងដាក់រស័រមើលទៅវាដូចជាអាចធ្វើចលនាដូចព្រលឹងខ្មោចដែរ។
ជាការពិតណាស់នេះក៏ជាគំនិតរបស់ឪពុកគាត់ប្រើសម្ភារៈមិនអោយច្រែដើម្បីអោយទីងមោងមើលទៅកាន់តែមានភាពរស់រវើក។ មិនដឹងថាត្រូវហៅគាត់ថាមនុស្សពូកែឬមនុស្សចម្លែកទេ។
មិនត្រឹមតែប៉ុណ្ណឹងមុខរបស់ទីងមោងថែមទាំងអាចបញ្ចេញពន្លឺនៅពេលយប់ទៀត។
រូបភាព https://otakei.otakuma.net/
ពាក់កណ្តាលអធ្រាត្របើដើរកាត់សួនច្បារនេះប្រហែលជាគួរអោយខ្លាចណាស់!
រូបភាព https://otakei.otakuma.net/
រូបភាព https://otakei.otakuma.net/
មើលទៅដូចជាឃាតករសម្លាប់មនុស្សជាច្រើននៅក្នុងខ្សែភាពយន្តរន្ធត់។
AD