តើអ្នកអាចទាយបានទេថាស្រ្តីនេះអាយុប៉ុន្មាន? អាថ៌កំបាំងនៃការថែរក្សាសម្រស់របស់ស្រី្តជប៉ុន
អ្នកពិនិត្យកម្មវិធីនៃទស្សនាវដ្តីសម្រស់ GRAND របស់ជប៉ុនឈ្មោះ Amano Kayako ។ តើអ្នកមានការភ្ញាក់ផ្អើលពេលដឹងថាគាត់មានអាយុ ៦២ ឆ្នាំទេ?
មិនថាមើលយ៉ាងណាគាត់អាយុប្រហែលត្រឹម ៥០ ឆ្នាំប៉ុន្តែគាត់អាយុហុកសិបជាងទៅហើយ។ អត្តបទថ្ងៃនេះមិនត្រឹមតែសរសើរពីសម្រស់របស់គាត់ប៉ុណ្ណោះទេថែមទាំងចែករំលែកអាថ៌កំបាំងនៃការថែសម្រស់ផងដែរ។
រូបភាព https://trend-express.net/amano-kayoko-kodomo-nenshu-3060
វិធីក្នុងការថែរក្សាសម្រស់ និងថែរក្សាស្បែករបស់លោកស្រី Amano ។
ជំហានទី ១៖ សាប៊ូលាងមុខ Enzyme
ផលិតផលនេះមានមុខងារជំនួយស្បែកដោយបំបាត់កោសិកាស្បែកងាប់ និងធូលីដី។ ប្រើម្តងក្នុងមួយថ្ងៃដើម្បីបង្ការស្បែកប្រែពណ៌ ស្ទះរន្ធញើស រក្សាអោយស្បែកស្អាត និងទន់ល្មើយ។ លើសពីនេះសាប៊ូលាងមុខមាន Vitamin C និង Enzyme ពីរប្រភេទទៀត។
ផលិតផល៖ Obagi C Enzyme Facial Cleansing Powder របស់ឳសថ Rohto ៣០ កញ្ចប់មានតម្លៃ ១៨០០ យ៉េនមិនថ្លៃទេ។
ជំហានទី ២៖ Lotion
ផលិតផល៖ Lotion Esr 140ml តម្លៃ ៦០០០ យ៉េន
ជំហានទី ៣៖ Serum ជំនួយស្បែក
លាបសេរ៉ូមលើស្បែកដែលមានស្នាមជ្រីវជ្រួញដូចជាភ្នែក មាត់ -ល- ។
ផលិតផល៖ Cosme de Corte iP.Shot Advanced 20g តម្លៃ ១០,០០០ យ៉េន។
អាថ៌កំបាំងនៃភាពស្រស់ស្អាតមិនត្រឹមតែស្ថិតលើស្បែកប៉ុណ្ណោះទេយើងត្រូវផ្តោតសំខាន់ចំពោះសក់ផងដែរ។ ដើម្បីអោយសក់ខ្មៅភ្លឺរលោងអ្នកគួរតែឧស្សាហ៍សិតសក់របស់អ្នករាល់ព្រឹក និងមុនពេលចូលគេង។ តើមនុស្សពេលចាស់សក់តែងតែប្រែទៅជាស្កៅឬ? មិនមែនដូច្នេះទេ។
រូបភាព https://news.livedoor.com/article/detail/18458005/
ដើម្បីថែរក្សាសក់អ្នកត្រូវផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សក់វាពិតជាមានសារៈសំខាន់ជួយអោយសក់របស់អ្នកស្អាត។
នេះជាប្រភេទប្រេង Olaplex No7 Bonding Oil ជួយអោយសក់ទន់ល្មើយចំណុះ 30ml មានតម្លៃ ២៨០០ ដុល្លាត្រូវបានណែនាំសម្រាប់ថែរក្សាសក់អោយមានសុខភាពល្អ។
គ្រាន់តែនៅផ្ទះអ្នកអាចថែរក្សាសក់របស់ខ្លួនយ៉ាងពេញលេញដោយមិនចាំបាច់ទៅស្ប៉ាជាប្រចាំឡើយ។
ហើយជាការពិតអាថ៌កំបាំងដែលមិនអាចខ្វះបាននៃការថែរក្សាសម្រស់ត្រូវធ្វើចិត្តអោយសប្បាយរីករាយ កុំព្រួយបារម្ភខ្វាយខ្វល់ច្រើនពេល។
អ្នកឃើញទេ Amano មានសម្រស់ក្មេងជាងវ័យមិនចាំបាច់ត្រូវមានសក់វែងដូចជាព្រះនាង Rapunzel ឡើយ។
Kengo Abe