ជនជាតិជប៉ុនចំនួន ៧០% ចង់បន្តធ្វើការនៅផ្ទះបន្ទាប់ពីមេរោគ​កូវីដ-១៩ មានការថយចុះ

យោងតាមការស្ទង់មតិថ្មីៗនេះបង្ហាញថា ៧០% អ្នកចូលរួមគាំទ្រធ្វើការពីចម្ងាយបន្ទាប់ពីមេរោគកូវីដ-១៩ មានការ​ថយ​ចុះ។ មនុស្ស​ភាគ​ច្រើន​និយាយថាពួកគេពេញចិត្តព្រោះវាកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ។

ក្នុងចំណោមអ្នកដែលយល់ស្របមាន ២៤,៨ % គាំទ្រការងារពីចម្ងាយខណៈមាន ៤៥,២% មានទំនោរចូលចិត្តធ្វើការ​ពី​ចម្ងាយ។

មូលហេតុនៃការជ្រើសរើសខាងលើមាន ៦៨,២% និយាយថាធ្វើការពីចម្ងាយកាត់បន្ថយសម្ពាធក្នុងការធ្វើដំណើរទៅ​មក មនុស្ស​ចំនួន ៥០,៦% និយាយ​ថា​ពួក​គេអាចសន្សំប្រាក់បានច្រើនពេលធ្វើការពីចម្ងាយ។

រូបភាព https://www.japantimes.co.jp/news/2020/06/22/business/japan-telecommuting-continue#.XvK1FZMzY6U

លើសពីនេះមាន ៤៧,៧% និយាយថាពួកគេចូលចិត្តធ្វើការបណ្តើរអាចមើលថែទាំសមាជិកគ្រួសារផង មិនចាំបាច់ចំណាយ​ពេល​ធ្វើ​ការបន្ថែមមាន (៤២,៤%) ហើយបរិយាកាសការងារល្អសម្រាប់ជនពិការ (៤១,៦%) ។

ក្នុងចំណោមអ្នកដែលយល់ស្របធ្វើការពីចម្ងាយពេលត្រូវគេសួរអំពីបញ្ហាដែលជួបពេលធ្វើការបែបនេះមាន ៧១,៩% អ្នក​ឆ្លើយ​និយាយ​ថា​មានការងារជាច្រើនត្រូវដោះស្រាយនៅការិយាល័យ ចំនួន ៣៩,១% យល់ថាកាត់បន្ថយ​​ការ​​ប្រាស្រ័យ​ទាក់ទងជាមួយមិត្តរួមការងារ ការសហការ និងភាពជិតស្និទ្ធជាមួយមិត្តរួមការងារក្នុងក្រុមហ៊ុន។

បញ្ហាមួយចំនួនដូចជាពិបាកក្នុងការទំនាក់ទំនងការងាររវាងថ្នាក់លើ និងបុគ្គលិក ត្រូវក្មេងៗ និងសត្វចិញ្ចឹមក្នុងផ្ទះ​រំខានឬចំណាយលើថ្លៃម្ហូបច្រើនក៏ត្រូវបានលើកឡើងផងដែរ។

ប្រសិនបើអាចជ្រើសរើសតើអ្នកនឹងធ្វើការពីចម្ងាយឬទៅការិយាល័យ?

ប្រភព Japan Times

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: