ប្រភេទថ្នាំបន្តក់ភ្នែកដែលជនជាតិជប៉ុននិយមប្រើជួយព្យាបាល និងការពារភ្នែក

ថ្នាំបន្តក់ភ្នែកជប៉ុនមានច្រើនប្រភេទ ពិតជាពិបាកក្នុងការជ្រើសរើសថ្នាំបន្តក់ភ្នែកដែលសាកសមនឹងអ្នកតាម​ឱសថស្ថាន។ ដូច្នេះ​ថ្ងៃនេះខ្ញុំនឹងណែនាំថ្នាំបន្តក់ភ្នែកដែលគេនិយមទាំង ៥ ប្រភេទខាងក្រោម។

ថ្នាំបន្តក់ភ្នែក ឡេការពារកម្តៅថ្ងៃ និងម៉ាសគឺជាមុខទំនិញទាំង ៣ ដែលភ្ញៀវទេសចរណ៍និយមជ្រើសទិញពេលទៅ​លេង​នៅ​ជប៉ុន។ ប៉ុន្តែ​មាន​ច្រើន​ប្រភេទ​ពេក​បែរ​ជា​ពិបាក​ក្នុង​ការ​ជ្រើស​រើស​ព្រោះអ្នកខ្លះមិនចេះភាសាជប៉ុន។

រូបភាព https://matcha-jp.com/en/7572

មូលហេតុដែលជនជាតិផលិតថ្នាំបន្តក់ភ្នែកច្រើនបែបនេះដោយសារពួកគេប្រើកុំព្យូទ័រ និងស្មាតហ្វូនរយៈពេលយូរ ចំណែកនារីនិយមដាក់ Contact Lenses ដូច្នេះភ្នែកងាយរងផលប៉ះពាល់។ ឱសថស្ថានជាច្រើនដាក់តាំងថ្នាំបន្តក់​ភ្នែក​ច្រើន ក្រៅពីមុខងារព្យាបាលទូទៅ អ្នកអាចរកឃើញថ្នាំបន្តក់ភ្នែកដែលជួយអោយភ្នែកត្រជាក់ កាត់បន្ថយ​រោយភ្នែក និងជួយសម្រួលភ្នែកពេលយប់ -ល- ។

បើនិយាយពីថ្នាំបន្តក់ភ្នែកនៅជប៉ុន ROHTO និង SANTE ជាម៉ាកដែលពេញនិយមបំផុត។

SANTE ផលិតថ្នាំបន្តក់ភ្នែកច្រើនប្រភេទចាប់ពីតម្លៃមធ្យមផលិតផលដែលពេញនិយមជាងគេគឺ  Beauteye កាត់​​បន្ថយ​រោយភ្នែក រលាក និងក្រហមភ្នែក។ មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ការរចនាក៏ស្អាតណាស់ដែរ។

ROHTO មានប្រវត្ដិប្រហែល ១០០ ឆ្នាំមកហើយផលិតថ្នាំបន្តក់ភ្នែកជាច្រើនប្រភេទ។ ផលិតផល ROHTO មានតម្លៃ​សម​រម្យ​ចាប់​ពី ២០០ ដល់ ១០០០ យ៉េន។

១. ថ្នាំបន្តក់ភ្នែកពេទ្យ – ការពារភ្នែកស្ងួត និងអាឡែស៊ី

រូបភាព https://matcha-jp.com/en/7572

ថ្នាំបន្តក់ភ្នែកប្រភេទនេះងាយនឹងរកឃើញដោយសារការរចនាសាមញ្ញ។ Soft Santear របស់ Santen ជាថ្នាំបន្តក់ភ្នែក​លក់​ដាច់​បំផុត​នៅ​ប្រទេស​ជប៉ុន​ដែលត្រូវបានណែនាំដោយអ្នកឯកទេសខាងរោគភ្នែករបស់ជប៉ុន។

២. ថ្នាំបន្តក់ភ្នែកជួយអោយត្រជាក់ភ្នែក – មិនគួរប្រើសម្រាប់អ្នកដែលងាយប្រតិកម្មទេ

រូបភាព https://tanteifile.com/archives/4022

ប្រសិនបើអ្នកចង់ស្វែងរកថ្នាំបន្តក់ភ្នែកប្រភេទនេះអាចរកពាក្យ クール (cool) លើប្រអប់។ អារម្មណ៍ត្រជាក់ស្រស់​ស្រាយ​បាន​មក​ពី​បរិមាណ​ប្រេង​ជីអង្កាមក្នុងថ្នាំបន្តក់ភ្នែក។

ជនជាតិជប៉ុនចូលចិត្តអារម្មណ៍ត្រជាក់ពេលប្រើថ្នាំបន្តក់ភ្នែកប្រភេទនេះ ប៉ុន្តែមិនសាកសមចំពោះភ្នែកងាយប្រតិកម្មទេ ដូច្នេះប្រសិនបើអ្នកចង់ចៀសវាងប្រភេទថ្នាំបន្តក់ភ្នែកនេះសូមមើលពាក្យ l-メントール (l-menthol) លើប្រអប់។

៣. ថ្នាំបន្តក់ភ្នែកការពារផលប៉ះពាល់ដែលបណ្តាលមកពីឧបករណ៍ឌីជីថល

ប្រជាជនជប៉ុនប្រើឧបករណ៍ឌីជីថលនៅកន្លែងធ្វើការ និងឯកជនក្នុងរយៈពេលយូរទើបគេផលិតថ្នាំបន្តក់ភ្នែក​ជួយ​ព្យាបាល និង​ការ​ពារ​ភ្នែក។ ជាមួយនឹងសមាសធាតុផ្សំដូចជា Vitamin B2 មានមុខងារការពារ និងព្យាបាលភ្នែក។

ថ្នាំបន្តក់ភ្នែកដែលពេញនិយមគឺ ROHTO Digital-Eye និង Sante PC ។

ក្រៅពីនេះ Digital-Eye ក៏មានការពេញនិយមជាពិសេសដោយសារតែមានបោះពុម្ពរូបតួអង្គ Hatsune Miku លើប្រអប់​វេចខ្ចប់។

រូបភាព https://twitter.com/lupinzsh/status/725614920234979328?lang=gu

ថ្នាំបន្តក់ភ្នែកប្រភេទនេះបង្ការពន្លឺពណ៌ខៀវ ថ្នាំបន្តក់ភ្នែកទាំងពីរខាងលើមានសារធាតុប្រេងជីអង្កាម ហើយអ្នកមិនគួរ​ប្រើ Contact Lenses ទេ​ព្រោះ​វា​អាចធ្វើឱ្យព្រិល។

៤. ថ្នាំបន្តក់ភ្នែកសម្រាប់អ្នកពាក់ Contact Lenses 

ថ្នាំបន្តក់ភ្នែកជប៉ុនភាគច្រើនអាចប្រើសម្រាប់អ្នកពាក់ Contact Lenses ប៉ុន្តែថ្នាំបន្តក់ភ្នែកប្រភេទនេះមានមុខ​ងារ​ការ​ពារ Contact Lenses និង​ភ្នែក​របស់​អ្នកក្នុងពេលតែមួយ។

ROHTO Lycee CONTACT ជាប្រភេទដែលពេញនិយមបំផុតទូទាំងពិភពលោក។ ពាក់ Contact Lenses ច្រើនអាច​បណ្តាល​អោយ​ភ្នែក​ស្ងួត និងរោយភ្នែក លើសពីនេះដោយសារ Contact Lenses ក្រាសដូច្នេះថ្នាំបន្តក់ភ្នែកច្រើន​​តែ​មិនអាចជ្រាបចូលភ្នែកបានទេ។

រូបភាព https://matcha-jp.com/en/7572

អ្នកអាចប្រើថ្នាំបន្តក់ភ្នែក Lycee CONTACT ទាំងពេលប្រើ និងមិនប្រើ Contact Lenses បាន។ ថ្នាំបន្តក់ភ្នែកនេះ​ថែម​ទាំងមានតួនាទីជួយសម្អាត និងផ្តល់សំណើមដល់កែវភ្នែករបស់អ្នកផងដែរ។ លើសពីនេះមុនពេល​ដោះ Contact Lenses ធ្វើអោយងាយស្រួលក្នុងការយកចេញ។

៥. ថ្នាំបន្តក់ភ្នែកព្យាបាលពេលយប់

ថ្នាំបន្តក់ភ្នែកពេលយប់គឺជាការរកឃើញថ្មីលើទីផ្សារ។ ជាក់ស្តែង ROHTO YOUJYUNSUI α ជាផលិតផលតែ​មួយ​គត់​នៅ​លើ​ទីផ្សារ​មុន​ពេល Santen ផលិត Beauteye Moon Care ។

រូបភាព https://matcha-jp.com/en/7572

ថ្នាំបន្តក់ភ្នែកប្រភេទនេះមានមុខងារជួយព្យាបាលភ្នែកពេលយប់ និងជួយបង្កើនសមត្ថភាពរក្សាសំណើមធម្ម​ជាតិ​របស់​ភ្នែក​ដូច្នេះភ្នែកមិនស្ថួតពេលគេងឡើយ។

កម្រិតប្រើតាមការណែនាំបន្តក់មួយតំណក់មុនពេលចូលគេង។ ចំពោះប្រភេទថ្នាំបន្តក់ភ្នែកនេះអ្នកមិនគួរប្រើពេល​ថ្ងៃ​ទេ​ឬប្រើជាមួយ Contact Lenses ឡើយ។

ថ្នាំបន្តក់ភ្នែករបស់ជប៉ុន – ប្លែកៗហើយមានប្រយោជន៍ និងទាន់សម័យ

ជម្រើសថ្នាំបន្តក់ភ្នែកមានច្រើនប្រភេទ និងការរចនាដបថ្នាំបន្តក់ភ្នែកមានលក្ខណៈពិសេសបង្ហាញ Style របស់អ្នក​ប្រើ។ ដូច្នេះ​ប្រសិន​បើ​មាន​ឳកាស​ទៅប្រទេសជប៉ុនអ្នកគួរតែទិញថ្នាំបន្តក់ភ្នែក។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: