ដំណើរស្វែងរកទីតាំងដែលមានពិតក្នុងពិភពរឿងគំនូរជីវចលរបស់ Ghibli
តើអ្នកចូលចិត្តរឿងគំនូរជីវចល Ghibli ដែរទេ? ស្ទូឌីយោរឿងគំនូរជីវចល Ghibli បានផលិតនូវស្នាដៃពិសេសជាច្រើន និងល្បីល្បាញទូទាំងពិភពលោក ហើយក៏ត្រូវគេចាត់ទុកជាតំណាងវិស័យផលិតខ្សែភាពយន្តគំនូរជីវចលជប៉ុនដែរ។
ថ្ងៃនេះខ្ញុំចង់ណែនាំអ្នកអំពីទីកន្លែងដែលមានពិតក្នុងឈុតឆាករឿងរបស់ Ghibli ។
ប្រសិនបើអ្នកទៅដល់កន្លែងទាំងនេះអ្នកប្រហែលជាអាចរកឃើញផ្លូវចូលទៅកាន់ពិភព Ghibli ក៏ថាបាន។
ជ្រលងខ្យល់ Nausicaa
រូបភាព https://www.flickr.com/photos/travelingmipo/29781403774
ត្រង់ចំណុចនេះនិយាយពីការសន្ទនាជាមួយធម្មជាតិដែលក្នុងនោះមនុស្សជាអ្នកដែលបំផ្លាញផែនដី ហើយក៏ព្យាយាមបន្សុទ្ធផែនដីផងដែរ។ ភ្នំមួយនៅ Pakistan មានជ្រលងភ្នំឈ្មោះថា Hunza នៅនិទាឃរដូវផ្ការីកផ្កាស្គុះស្គាយ។ អ្នកអាចទៅដល់កន្លែងនេះបន្ទាប់ពីឆ្លងកាត់ផ្លូវភ្នំចោតដែលជាឈុតឆាកស្រដៀងក្នុងរឿង “Nausicaä of the Valley of the Wind” ។
Laputa: Castle in the Sky
ខ្លឹមសារនិយាយពីក្មេងប្រុស និងក្មេងស្រីឆ្ពោះទៅរកវិមានលើអាកាស Laputa ក្នុងរឿងព្រេងនិទាន។
ទីកន្លែងនេះមិនប្រាកដថាអណ្តែតលើមេឃទេប៉ុន្តែវាមើលទៅដូចជាកំពុងអណ្តែតដែរ។ នេះជាបន្ទាយថ្ម Sigiriya ដែលជាកន្លែងទេសចរណ៍នៅ Sri Lanka ។
នៅមានកន្លែងមួយគឺប្រាសាទ Beng Mealea ស្ថិតនៅក្នុងព្រៃជិតប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា។ អារម្មណ៍ចាស់បុរាណដូចជាអ្វីដែលអ្នកបានឃើញក្នុងខ្សែភាពយន្ត។
រូបភាព https://justsiemreap.com/temple-guide/beng-mealea/
នៅខាងក្នុងប្រាសាទ Laputa ត្រូវបានបំផុសគំនិតដោយកន្លែងមួយឈ្មោះថា Tomoga-shima ស្ថិតនៅ Wakayama ។
រូបភាព https://allabout-japan.com/en/article/4278/
Holy Land Machu Picchu ស្ថិតនៅ Peru ប្រទេសអាមេរិកខាងត្បូងក៏មើលទៅប្រហាក់ប្រហែលរូបភាពក្នុងខ្សែភាពយន្តនេះ។
រូបភាព https://www.bangkokpost.com/world/1832754/peru-to-plant-one-million-trees-around-machu-picchu
My Neighbor Totoro
ប្រសិនបើអ្នកធ្លាប់មើលរឿងនេះប្រាកដជាយល់ថាផ្ទះនេះដូចឈុតឆាកក្នុងខ្សែភាពយន្ត។ តាមពិតនេះជាអគារមួយដែលត្រូវបានសាងសង់ឡើងដើម្បីធ្វើជាកន្លែងពិព័រណ៍ Aichi ក្នុងឆ្នាំ ២០០៥ ។
រូបភាព https://www.pinterest.ca/pin/583145851721743191/
មិនដូចជាទីតាំងដែលបានរៀបរាប់ខាងលើទេ ទីកន្លែងសិប្បនិម្មិតនេះកសាងដោយផ្អែកលើគំរូដើមក្នុងរឿង Anime ដូច្នេះដូចគ្នាក៏មិនមែនជារឿងចម្លែកដែរ។
បច្ចុប្បន្នផ្ទះនេះស្ថិតនៅ Nagoya អ្នកគាំទ្រ Totoro អាចឆ្លៀតទៅទស្សនាបាន។
ប្រសិនបើអ្នកចូលចិត្តទេសភាពដ៏ស្ងប់ស្ងាត់ក្នុងភូមិរបស់ខ្សែភាពយន្តអ្នកអាចទៅដល់ភ្នំ Sayama ដែលជាកន្លែងធម្មជាតិចម្ងាយពី Tokyo Ikebukuro រយៈពេល ១ ម៉ោងធ្វើដំណើរ។
រូបភាព https://www.travel.co.jp/guide/article/10559/
Kiki’s Delivery Service
ប៉មនាឡិកានៅ Adelaide ស្ថិតនៅភាគខាងត្បូងប្រទេសអូស្ត្រាលីស្រដៀងនឹងប៉មនាឡិកាដែលប៉េងប៉ោងនោះជាប់ក្នុងឈុតចុងក្រោយនៃខ្សែភាពយន្ត។
រូបភាព https://www.tripadvisor.jp/ShowUserReviews-g255060-d14014107-r587956985-Paddington_Library-Sydney_New_South_Wales.html
ប្រសិនបើអ្នកចូលចិត្តទេសភាពទីក្រុងជាកន្លែងក្មេងស្រី Kiki រស់នៅ អ្នកអាចទៅដល់ Godland ដែលជាកោះធំបំផុតរបស់ប្រទេសស៊ុយអែត។ ដំបូលប្រក់ក្បឿងពណ៌ទឹកក្រូចតំរៀបជាប់គ្នាដូចឈុតឆាកក្នុងរឿង។
រូបភាព https://www.ryugaku-voice.com/se_ht-takkyubin.html
Porco Rosso
ចំពោះខ្ញុំផ្ទាល់ចូលចិត្តស្នាដៃនេះ។ ប្រសិនបើអ្នកចូលចិត្តកន្លែងដែលមានក្នុងខ្សែភាពយន្តអាចទៅដល់ Dubrovnik ទីក្រុងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស Croatia ។
រូបភាព https://en.wikivoyage.org/wiki/Dubrovnik-Neretva
ប្រសិនបើបច្ចុប្បន្នអ្នករស់នៅប្រទេសជប៉ុនអ្នកអាចទៅ Shimoda, Izu, Shizuoka ដែលស្រដៀងនឹងកន្លែងលាក់ខ្លួនរបស់តួឯក Porco Rosso ក្នុងខ្សែភាពយន្ត។
រូបភាព https://oyamax.com/ryugu/
ទីកន្លែងមួយនៅ Zakynthos ជាកោះដាច់ស្រយាលនៃប្រទេសក្រិកដែលអ្នកអាចមើលទេសភាពសមុទ្រទាំងមូលដូចឈុតឆាកមានក្នុងខ្សែភាពយន្ត Anime ។
ព្រះនាង Mononoke
រូបភាព https://japan-magazine.jnto.go.jp/en/1503_yakushima.html
Yakushima, Kagoshima ជាកន្លែងមួយដែលផ្តល់អោយអ្នកនូវអារម្មណ៍ពីដើមជាមួយនឹងព្រៃពណ៌បៃតងខៀវស្រងាត់។ ក្រៅពីនេះអ្នកអាចទៅដល់ភ្នំ Shirakami មានទីតាំងស្ថិតនៅព្រំដែនរវាង Akita និង Aomori ។
Spirited Away
កន្លែងនេះគឺ Shima Onsen នៅ Gunma តើអ្នកនៅចាំស្ពានក្រហមនេះទេ?
រូបភាព https://taiken.co/single/shima-onsen-spirited-away-in-a-hot-spring/
នៅភាគឦសាននៃទីក្រុងតៃប៉ិកោះតៃវ៉ាន់ក៏មានទីតាំងស្រដៀងឈុតឆាកក្នុងរឿងដែរ។
ហាងលក់សម្ភារៈការិយាល័យមានតាំងពីសម័យ Meiji ក្រោយមកត្រូវគេផ្លាស់ទៅ Edo Tokyo Tatenoen នៅ Koganei ទីក្រុងតូក្យូបង្ហាញពីបន្ទប់គ្រប់គ្រងផ្ទះសំណាក់ជ្រោះទឹកក្តៅ។
Ponyo លើច្រាំងថ្ម
តើអ្នកនៅចាំរលកយក្សស៊ូណាមិវាយប្រហារក្នុងរឿង Anime ដែរទេ? ទិដ្ឋភាព Tomonoura នៅ Hiroshima ស្រដៀងនឹងឈុតដែលបានបង្ហាញនៅក្នុងខ្សែភាពយន្ត។
សង្ឃឹមថាអត្ថបទខាងលើអាចផ្តល់ជាបទពិសោធសម្រាប់កន្លែងធ្វើដំណើរកំសាន្តរបស់អ្នកនាពេលអនាគត។ ពេលមើលរឿង Anime តើអ្នកស្គាល់កន្លែងណាដូចទីតាំងដែលធ្លាប់បានទៅទេ? ខ្ញុំផ្ទាល់គិតថាកន្លែងភាគច្រើនស្ថិតនៅប្រទេសជប៉ុន ប៉ុន្តែវាបែរជានៅបរទេសទៅវិញ។
Kengo Abe