ចំណុចគួរអោយចាប់អារម្មណ៍មួយចំនួនក្នុងរឿងគំនូរជីវចល
ប្រសិនបើអ្នកគិតថារឿងគំនូរជីវចល “My Neighbor Totoro” និង “Spirited Away” ទើបមានអាថ៌កំបាំងងងឹតដែលគួរអោយខ្លាចនៅមានស្នាដៃមួយចំនួនរបស់ Ghibli នោះគឺ Ponyo លើច្រាំងថ្ម។
ប្រសិនបើអ្នកមិនទាន់មើលរឿងសូមផ្អាកត្រឹមនេះដើម្បីមើលរឿង ព្រោះអត្ថបទនេះនឹងបង្ហាញខ្លឹមសារខ្សែភាពយន្ត។
រូបភាព https://www.pinterest.com/pin/288441551128440253/
នៅពេលខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ ២០០៨ អ្នកទស្សនាប្រទះឃើញចំណុចមួយចំនួនប្លែក។ ការបង្ហោះមួយចំនួនលើគេហទំព័រដូចជា Matome Naver ឬ Studio Ghibli Urban Legends បកស្រាយថា Ponyo គឺជាជីវិតក្រោយពេលស្លាប់ជាបុព្វហេតុនៃការបំផ្លាញ។
ឧបមាថាមនុស្សគ្រប់គ្នាសុទ្ធតែស្លាប់ពេលរលកយក្សស៊ូណាមិកើតឡើងបំផ្លាញទីក្រុងក្បែរឆ្នេរសមុទ្រ។ នៅក្នុងខ្សែភាពយន្តនិយាយពី Ponyo ទៅផ្ទះរបស់ Sosuke ហើយបរិភោគមីក្នុងពិភពមួយទៀត។
១. ឈ្មោះពិតរបស់ Ponyo គឺ Brunhilde ជាពាក្យសំដៅលើនារីព្រហ្មចារីដែលស្រស់ស្អាតបានស្លាប់ក្នុង Norse mythology ។
២- ចំណងជើងបទចម្រៀង “Ponyo no Hikou” ត្រូវនិពន្ធដោយ Joe Hisaishi ដែលបំផុសគំនិតមកពីបទ Ride Of The Valkyries របស់ Richard Wagner ។ បទចម្រៀងនេះជាប់ទាក់ទងនឹងការបំផ្លិចបំផ្លាញ និងសម្លាប់។
៣. រលកយក្សស៊ូណាមិដែលបង្កឡើងដោយ Ponyo ពិតជាធំណាស់ល្មមអាចនឹងបំផ្លាញទីក្រុងទាំងមូល ប៉ុន្តែមនុស្សចាស់អង្គុយរទេះរុញបែរជានៅរស់ថែមទាំងអាចដើរបាន។ ភាពផ្ទុយគ្នានេះអាចសន្និដ្ឋានបានថាមនុស្សចាស់រស់ក្នុងពិភពមួយផ្សេង ដូច្នេះ Sosuke និងម្តាយក៏ស្លាប់តាមផ្លូវត្រឡប់ទៅផ្ទះដែរ។
៤. មានចំណុចលម្អិតជាច្រើនទាក់ទងនឹងការស្លាប់បន្ទាប់ពីរលកយក្សស៊ូណាមិ។ ប្រធាននាវាដឹកប្រេងនិយាយថា “គ្មានកំពង់ផែទេ” ហើយនាវាទាំងនោះជានាវាខ្មោចព្រោះអ្នកខ្លះឃើញនាវាក្រឡាប់។
រូបភាព https://www.pinterest.com/pin/289145238574178323/
៥. នៅព្រឹកបន្ទាប់ពីរលកយក្សស៊ូណាមិទឹកមើលទៅថ្លា។ យោងតាមទស្សនាវដ្តី Urban Legend ទឹកគួរតែល្អក់ហើយមានកំទេចកំទីជាច្រើនទើបត្រូវ។
៦. ទីក្រុងទាំងមូលលើកលែងតែផ្ទះរបស់ Sosuke ហាក់ដូចជាត្រូវលិចលង់។
រូបភាព https://batque.com/feature/273
៧. Sosuke រកឃើញសត្វសមុទ្រមួយចំនួនផុតពូជ។
រូបភាព https://bathking.hatenablog.com/entry/2019/08/23/120100
៨. នៅពេលរលកយក្សស៊ូណាមិកើតឡើង Ponyo និង Sosuke អង្គុយលើទូកប្រដាប់ប្រដាក្មេងលេងដើម្បីរកម្តាយរបស់ Sosuke ។ ក្មេងពីរនាក់ដើរឆ្លងកាត់ទីក្រុងដោយប្រើទូកឆ្ពោះទៅកាន់សណ្ឋាគារនៅម្ខាងទៀត។ តើនេះជាទិដ្ឋភាពប្រៀបធៀបការឆ្លងកាត់តាមដងទន្លេ (ទន្លេដែលនាំព្រលឹងទៅកាន់ពិភពផ្សេងទៀត) ។
៩. ក្រៅពីនេះលេខ ៣ ក៏ត្រូវគេបង្ហាញច្រើនក្នុងខ្សែភាពយន្ត គេយល់ថាលេខ ៣ ជានិមិត្តរូបនៃសេចក្តីស្លាប់។ ចំណែកឈ្មោះទន្លេហៅថា (三途の川 ) ដែលនិយាយខាងលើក៏មានលេខ ៣ ដែរ។
១០. Sosuke និង Ponyo ជួបបុរសស្រ្តី និងក្មេងម្នាក់លើទូក។ ទូកមើលទៅបុរាណ ម្យ៉ាងវិញស្រ្តីនោះស្លៀកសម្លៀកបំពាក់នៅសម័យ Taisho (១៩១២-១៩២៦) ឬដើមសម័យ Showa (ចុងទសវត្ស ១៩២០ ដល់ដើមទសវត្ស ១៩៤០) ។ ទោះបីជានៅក្នុង Ghibli ពណ៌នានាងស្លៀកបែបបុរាណដូច្នេះនាងក៏អាចជាព្រលឹងខ្មោចផងដែរ។
១១. Sosuke និង Ponyo ចូលទៅផ្លូវរូងក្រោមដី។ នៅខាងឆ្វេងបន្ទប់ក្រោមដីមានរូបចម្លាក់ Jizo ដែលជាប់នោះជាទេវតាការពារភ្ញៀវទេសចរណ៍ Jizo ក៏ការពារកុមារដែលបានស្លាប់តាំងពីក្មេង។
រូបភាព https://bathking.hatenablog.com/entry/2019/08/23/120100
តើអ្នកចាប់អារម្មណ៍ចំណុចទាំងនេះពេលកំពុងមើលរឿងដែរទេ? ឬគ្រាន់តែគិតសាមញ្ញថានេះជាខ្សែភាពយន្តដែលពេញនិយមសម្រាប់កុមារ។
រឿងមួយចំនួនពិសេសដល់ថ្នាក់រាល់ពេលមើលឡើងវិញយើងអាចទាញយកអត្ថន័យថ្មី។ ប្រហែលជាអត្ថន័យដ៏ជ្រាលជ្រៅទាំងនេះត្រូវបានបង្កប់រួចជាស្រេចប៉ុន្តែយើងមើលមិនដឹង។ អ្នកអាចមើលខ្សែភាពយន្តវ័យកុមារភាពទាំងនេះឡើងវិញ។
Sacchan