ចំណាត់ថ្នាក់ឧបករណ៍វេទមន្តមួយចំនួនរបស់ឆ្មា Doraemon មានមុខងារ និងរបៀបប្រើដូចគ្នា

អ្នកប្រហែលជាធ្លាប់មើលរឿងឆ្មា Doraemon វាមានឧបករណ៍វេទមន្តជាច្រើនក្នុងហោប៉ៅនៅពីមុខពោះ។ ទោះបីអ្នក​គាំ​ទ្រ​រឿងគំនូរជីវចល Manga នេះ តើអ្នកចាប់អារម្មណ៍ឧបករណ៍វេទមន្តមួយចំនួនមានមុខងារ និងការប្រើប្រាស់​ស្រដៀង​គ្នាទេ?

១. “Uso 800” (ウソ800 / Lie 800) និង “Sono uso Honto” (ソノウソホント / និយាយកុហកក្លាយជាការពិត)

មនុស្សភាគច្រើនស្គាល់ Uso 800 ជាជាង Sono Uso Honto ព្រោះឈ្មោះនេះងាយក្នុងការបញ្ចេញសម្លេងហើយមើល​ទៅទំនង​ជាង។ នេះក៏ជាឧបករណ៍វេទមន្តដែល Doraemon ទុកសម្រាប់ Nobita ក្នុងវគ្គឆ្មា Doraemon ត្រូវត្រលប់ទៅ​សតវត្ស​ទី ២២ ហើយក៏ដោយសារឧបករណ៍វេទមន្តមួយនេះពួកគេអាចជួបគ្នាឡើងវិញ។

រូបភាព https://ameblo.jp/tonon-soutu/entry-12369055329.html

Uso 800 ជាប្រភេទសារធាតុរ៉ាវចំណែក Sono Uso Honto ជាវត្ថុដែលមានរាងដូចចំពុះចាបភ្ជាប់លើមាត់។ ឧបករណ៍​ទាំង​ពីរ​នេះ​ធ្វើអោយពាក្យកុហកក្លាយជាការពិត។

រូបភាព http://wws.tv-asahi.co.jp/douga//doraemon/243

២. “Small Light” (スモールライト) và “Gulliver Tunnel” (ガリバートンネル)

គេអាចហៅម្យ៉ាងទៀតថា “ពិលបង្រួមតូច” និង “ផ្លូវរូងបង្រួមតូច” ។ គ្រាន់ហៅឈ្មោះអ្នកប្រាកដជាដឹង​ថា​វត្ថុ​ទាំង​​ពីរ​​នេះ​មាន​មុខងារ​​ផ្លាស់​ទំហំមនុស្ស / វត្ថុពីធំទៅតូចឬបញ្ច្រាសមកវិញ។

៣. “Ishikorobōshi”(石ころぼうし) និង “Tōmei Cloak”(とうめいマント)

ភាសាជប៉ុនប្រើសំដៅលើមួកបំបាំងកាយ និងកន្សែងថ្លា វត្ថុទាំងពីរជួយអោយគេមើលមិនឃើញអ្នកដែលពាក់។ ចំពោះ​មួកបំបាំងកាយអ្នកដែលពាក់នឹងប្រែទៅជាថ្មតាមចិញ្ចើមផ្លូវ (ប៉ះពាល់ដល់ចិត្តសាស្ត្ររបស់ភាគី) ចំណែកកន្សែង​ថ្លា​អ្នកពាក់ប្រែជាបំបាំងកាយក្នុងន័យចំ។

៤.  “ទ្វារវេទមន្ត” (どこでもドア/ Doko demo Doa) និង “បង្អួចវេទមន្ត” (どこでも窓/ Doko demo Mado)

ទ្វារវេទមន្តជាឧបករណ៍វេទមន្តដែលប្រើច្រើនបំផុតក្នុងរឿងគំនូរជីវចល Manga ។ តើអ្នកនៅចាំបង្អួចវេទមន្តទេ? Doko demo Mado មានទំហំតូចជាងទ្វារវេទមន្តតែមុខងារដូចគ្នា។ ដូច្នេះដោយសារទំហំតូចពេកមិនអាចចូល​ទៅ​បាន​ត្រឹម​តែ​ប្រើភ្នែកមើលប៉ុណ្ណោះ។

៥. “Fluffy sushi meter” (ズッシリメーター) និង “Omokarutō” (おもかるとう)

ឧបករណ៍ទាំងពីរនេះមានមុខងារផ្លាស់ប្តូរទម្ងន់មនុស្សឬវត្ថុ។ ឧបករណ៍វេទមន្តទីមួយអ្នកអាចបង្កើនឬបន្ថយ​ទម្ងន់​ភាគី​ដោយគ្រាន់តែចុចប៉ូតុងពេលកំពុងមើលកែវឆ្លុះ។ ចំណែកឧបករណ៍វេទមន្តទីពីរគ្រាន់តែតម្រូវលេចរួចបញ្ចាំង​ពន្លឺ​លើ​ភាគី។

តើអ្នកអាចរកឃើញភាពដូចគ្នារវាងឧបករណ៍វេទមន្តផ្សេងទៀតទេ? នៅក្នុង Manga ឧបករណ៍វេទមន្តទាំងអស់ត្រូវប្រើ​ប្រាក់​សម្រាប់​ទិញ ហេតុអ្វីបានជាឆ្មា Doraemon ទិញឧបករណ៍វេទមន្តមានមុខងារដូចគ្នាបែបនេះ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: