យោបល់របស់ជនជាតិជប៉ុន – តើការងារណារ៉ូបូតគួរធ្វើជំនួសមនុស្ស?
តើអ្នកដឹងទេថាមុនពេលមានម៉ាស៊ីនអេធីអឹមមនុស្សជាច្រើនត្រូវឈររង់ចាំនៅធនាគារគ្រាន់តែដើម្បីដកប្រាក់ខ្លះ? ប្រសិនបើអ្នកកើតក្រោយឆ្នាំ ១៩៦០ អ្នកពិតជាមានសំណាងដែលមិនចាំបាច់ឆ្លងកាត់រឿងទាំងនេះ។
តើអ្នកគិតយ៉ាងណាចំពោះម៉ាសុីនគិតប្រាក់ដោយស្វ័យប្រវត្តិនៅផ្សារទំនើប? នៅប្រទេសជប៉ុនផ្សារទំនើបភាគច្រើនប្រើម៉ាសុីនគិតប្រាក់ស្វ័យប្រវត្តិ។
បច្ចុប្បន្ននេះយើងឃើញមានការរីកចម្រើនច្រើននៃបញ្ញាសិប្បនិម្មិត។ ជាការពិតម៉ាស៊ីនទាំងនេះគ្មានអ្វីអាក្រក់ទេវាធ្វើអោយជីវិតកាន់តែងាយស្រួល។ ក្រៅពីនេះក៏មានមតិជាច្រើននិយាយអំពីបដិវត្តមនុស្សយន្ត នៅថ្ងៃណាមួយមនុស្សយន្តនឹងដណ្តើមការងាររបស់មនុស្ស។ មនុស្សភាគច្រើនមិនចាប់អារម្មណ៍នឹងគំនិតនេះទេព្រោះពួកគេគិតថាការងារមួយចំនួនត្រូវការមនុស្សដោយសារមនុស្សជាអ្នកបង្កើតមនុស្សយន្ត។
រូបភាព https://hradvance.com.au/news-articles/it-s-time-to-stop-worrying-about-robots-taking-our-jobs
ប្រសិនបើអ្នកគ្មានការព្រួយបារម្ភអាចមកពីអ្នកមានជំនាញច្រើន ហើយអ្នកមានទំនុកចិត្តថាអ្នកនឹងរកបានការងារថ្មី។ សម័យកាលមនុស្សយន្តដណ្តើមការងារមនុស្សមិនទាន់មកដល់ផងមេរោគកូវីដ-១៩ រាលដាលគ្រប់កន្លែងបណ្តាលអោយមនុស្សជាច្រើនគ្មានការងារធ្វើ។ នៅពេលនោះមិនថាជំនាញប៉ុណ្ណាតើអ្នកអាចរក្សាការងាររបស់អ្នកពេលដែលបរិស្ថានផ្លាស់ប្តូរទេ?
ត្រឡប់ទៅនិយាយអំពីបញ្ហាបញ្ញាសិប្បនិម្មិតវិញការស្ទង់មតិតាមអនឡាញដែលធ្វើឡើងដោយ Tokyo Star Bank បានលើកសំណួរសម្រាប់ជនជាតិជប៉ុន ១០០០ នាក់ចាប់ពីអាយុ ២០-៦០ ឆ្នាំថា “តើអ្នកគិតថាការងារណាមនុស្សយន្តធ្វើប្រសើរជាងមនុស្ស?” តោះមកមើលថាការងាររបស់អ្នកមានក្នុងតារាងទេ។
រូបភាព https://www.tokyostarbank.co.jp/profile/pdf/200212.pdf
យោងតាមតារាងលទ្ធផលការងារដែលមានហានិភ័យរួមមាន៖
- ចំណាត់ថ្នាក់ទី ១៖ អ្នកផ្សាយព័ត៌មាន
- ថ្នាក់ទី ២៖ បុគ្គលិកផ្នែកលក់ (សម្លៀកបំពាក់គ្រឿងសំអាង)
- ចំណាត់ថ្នាក់ទី ៣៖ បុគ្គលិកធនាគារ
- ចំណាត់ថ្នាក់ទី ៤៖ គិលានុបដ្ឋាយិកា
- ចំណាត់ថ្នាក់ទី ៥៖ មេចុងភៅ
- ចំណាត់ថ្នាក់ទី ៦៖ អ្នកនយោបាយ
ក្រៅពីនេះវិជ្ជាជីវៈមួយចំនួនដូចជាគ្រូបង្រៀន មេធាវី អ្នកជំនាញ អ្នកកែសម្ផស្ស វេជ្ជបណ្ឌិត ពេទ្យធ្មេញ អាណាព្យាបាល -ល- ភាគរយអ្នករើសយកក៏ច្រើនណាស់ដែរ។
តើអ្នកយល់ស្របនឹងលទ្ធផលនេះទេ? ជាក់ស្តែងនៅប្រទេសជប៉ុនមនុស្សយន្តទទួលការងារក្នុងចំណាត់ថ្នាក់ទី ១ ជាអ្នកផ្សាយព័ត៌មាន។
នៅពេលដែលសង្គមកាន់ស្វ័យប្រវត្តិយើងក៏មិនចាំបាច់ចំណាយពេលរង់ចាំយូរ ភរិយាអ្នកបង្កើតគំនិតទូអេធីអឹមឈ្មោះ Donald Wetzel ធ្លាប់បាននិយាយថាដើម្បីឱ្យមានប្រសិទ្ធិភាពយើងត្រូវលះបង់អ្វីមួយ។ នៅក្នុងបទសម្ភាសជាមួយ The Happiness Lab លោកស្រី Wetzel បានអោយដឹងប្តីគាត់រកឃើញម៉ាសុីនអេធីអឹមតែលោកស្រីមិនដែលប្រើឡើយ។ លោកស្រីចូលចិត្តតម្រង់ជួរនៅមុខធនាគារគ្រាន់តែដើម្បីញញឹមជាមួយបុគ្គលិកធនាគារ។
ទោះបីជាយ៉ាងណា “អ្វីមួយ” ដែលលោកស្រី Wetzel លើកឡើងអាចជាអារម្មណ៍។ ប្រសិនបើយើងធ្វើការដោយគ្មានអារម្មណ៍ឬធ្វើដូចជាម៉ាសុីននោះវាគ្មានន័យទេ។
ដូច្នេះត្រូវស្រលាញ់ការងារដែលអ្នកកំពុងធ្វើមុននឹងវាបាត់បង់។
Sacchan