HONDA JET – ក្តីស្រមៃផលិតយន្តហោះរបស់បុរសពីរនាក់បានក្លាយជាការពិត
នៅពេលនិយាយពី HONDA ជាឈ្មោះក្រុមហ៊ុនផលិតម៉ូតូដែលមនុស្សភាគច្រើនស្គាល់។ លើសពីនេះក្រុមហ៊ុន HONDA មានភាពល្បីលើពិភពលោកជាមួយនឹងសេ៊រីរថយន្ត។ ស្ថាបនិកក្រុមហ៊ុន HONDA គឺលោក Honda Soichiro ។
គាត់និយាយថាកាលពីអាយុ ១០ ឆ្នាំខ្ញុំមានក្តីស្រមៃចំពោះយន្តហោះ។
ដោយសារតែក្តីស្រមៃគាត់ហ៊ានជិះកង់ទៅអាកាសយានដ្ឋានដែលមានចម្ងាយ ២០ គីឡូម៉ែត្រដើម្បីមើលការសម្តែងយន្តហោះរបស់អ្នកបើកយន្តហោះជនជាតិអាមេរិក។ នៅពេលនោះគាត់គេចសាលាទៅម្នាក់ឯងដោយមិនប្រាប់ឪពុកម្តាយឡើយ។
រូបភាព https://ja.wikipedia.org/wiki/曲技飛行隊
នៅទីបំផុតក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំអាចញញឹមយ៉ាងពេញចិត្តដោយសារភាពជោគជ័យរបស់យន្តហោះម៉ាក HONDA ដែលត្រូវបានផលិតដំបូង និងដាក់លើទីផ្សារ។ អ្នកដែលរួមចំណែកក្នុងការបង្កើតនេះគឺលោក Fujino Michimasa គាត់ជានាយកក្រុមហ៊ុន Honda Air Craft Company ផ្នែកផលិតយន្ដហោះនៃក្រុមហ៊ុន HONDA ។
គាត់កើតនៅឆ្នាំ ១៩៦០ បញ្ចប់ការសិក្សានៅមហាវិទ្យាល័យអាកាសចរណ៍ផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យតូក្យូ។ កាលពីនៅក្មេងគាត់រស់នៅក្នុងទីក្រុង Hirosaki ខេត្ត Aomori ផ្ទះគាត់ស្ថិតក្នុងតំបន់សម្រាប់មន្រ្តីរដ្ឋាភិបាល។ ព្រោះតែចំណូលចិត្តចំពោះយន្តហោះគាត់តែងតែបត់យន្តហោះក្រដាសហើយទម្លាក់វាពីលើដំបូល។ គាត់ថែមទាំងគិតពីវិធីធ្វើអោយយន្តហោះក្រដាសអាចហោះហើរបានយូរ។
ដូចជា Soichiro ក្តីស្រមៃរបស់ Fujino ចូលចិត្តយន្តហោះ ប៉ុន្តែនៅឆ្នាំ ១៩៨៤ គាត់ចូលរួមជាមួយក្រុមហ៊ុន HONDA ព្រោះចង់ផលិតរថយន្ត។ បញ្ចប់ការសិក្សាពីមហាវិទ្យាល័យអាកាសចរណ៍តែគួរអោយស្តាយដោយសារការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ឧស្សាហកម្មយន្តហោះត្រូវដួលរលំ ហើយមិនអាចងើបឡើងវិញរយៈពេលយូរ។
ដោយគិតថាក្តីស្រមៃត្រូវរលាយបន្ទាប់ពីចូលក្រុមហ៊ុនរយៈពេល ២ ឆ្នាំគាត់អាចចូលរួមក្នុងគម្រោងផលិតយន្តហោះរបស់ក្រុមហ៊ុន។ អ្នកដែលចូលរួមក្នុងគម្រោងសុទ្ធតែជាយុវជនដែលមានអាយុ ២០ ឆ្នាំ។
ជាមួយនឹងគោលបំណងចង់ផលិតយន្តហោះដែលមិនធ្លាប់មានពីមុនមកលើពិភពលោក ប៉ុន្តែមិនមែនអ្នកទាំងអស់គ្នាសុទ្ធតែមានបទពិសោធក្នុងវិស័យអាកាសចរណ៍នោះទេ សូម្បីតែលោក Fujino ក៏ត្រឹមតែរៀនទ្រឹស្តីនៅសាកលវិទ្យាល័យមិនធ្លាប់អនុវត្តជាក់ស្តែងទេ។
រយៈពេលជាង ១០ ឆ្នាំក្នុងដំណើរការសាកល្បង និងផលិតមានសមាជិកជាច្រើនបោះបង់ពាក់កណ្តាលផ្លូវហើយស្នើសុំវិលត្រឡប់ទៅផ្នែករថយន្តវិញ នៅទីបំផុតយន្តហោះដែលមានរចនាសម្ព័ន្ធទូទៅបានសម្រេច ប៉ុន្តែជាអកុសលរញ្ជួយដីកើតឡើង។
ចំណាយពេល ១០ ឆ្នាំសម្រាប់ស្រាវជ្រាវតែអ្វីៗទាំងអស់បែរជាបាត់បង់ពេលគ្រោះមយន្តរាយកើតឡើង ហើយក្រុមទាំងមូលត្រូវត្រលប់ទៅធ្វើឡើងវិញ។ ប៉ុន្តែបទពិសោធដ៏មានតម្លៃដែលលោក Fujino ទទួលបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមកពិតជាគួរឱ្យសរសើរណាស់។ អ្នកផលិតយន្តហោះនៅសហរដ្ឋអាមេរិកបានសរសើរចំពោះការខិតខំប្រឹងប្រែងទាំងនេះហើយអញ្ជើញគាត់អោយចូលក្រុមហ៊ុនរបស់ពួកគេ។
ប៉ុន្តែគាត់តែងតែបដិសេធព្រោះគាត់ដឹងពីកម្រិតសមត្ថភាពរបស់ខ្លួនហើយមានទំនុកចិត្ត។
នៅឆ្នាំ ១៩៩៧ ពេលដែលលោក Fujino ហៀបនឹងចូលគេងស្រាប់តែគិតឃើញគំនិតមួយ។
ឧបមាថាប្រសិនបើខ្ញុំដាក់ម៉ាស៊ីនយន្តហោះលើស្លាបនឹងទៅជាយ៉ាងណា?
ជាទូទៅចំពោះយន្តហោះខ្នាតតូចម៉ាស៊ីនត្រូវបានតំឡើងនៅផ្នែកខាងក្រោយដើម្បីរក្សាតុល្យភាពយន្តហោះ ដូច្នេះមើលទៅមានទំហំតូច។
រូបភាព https://www.honda.co.jp/jet/gallery/
រូបភាព https://response.jp/article/2011/08/19/161052.html
ជាទូទៅបើអ្នកដាក់ម៉ាស៊ីនលើស្លាបយន្តហោះខ្សល់អាចនឹងបង្កការប៉ះពាល់ ប៉ុន្តែលោក Fujino បានរកឃើញទីតាំងល្អបំផុតជាពិសេសកន្លែងដែលខ្សល់មិនកើនឡើង។ គាត់ពិតជាចូលចិត្តយន្តហោះ HONDA ហើយហៅវាថា M. M មានន័យថា Man maximum, Machine Minimum ។
ផ្នែកខាងក្នុងរថយន្តមានទំហំធំទូលាយនេះជាលក្ខណៈពិសេសរបស់ម៉ូដែល HONDA ។ ដូច្នេះក្រុមហ៊ុនក៏កំពុងពង្រីកទំហំដូចដែលអ្នកបានឃើញក្នុងរូបភាព។
ព្រោះតែគោលបំណងគម្រោងផលិតយន្តហោះខុសពីយន្ដហោះធម្មតា ដូច្នេះមានពេលខ្លះអ្នកដទៃអាក់អន់ចិត្តហើយមានបំណងបញ្ឈប់គម្រោងនេះ។ ប៉ុន្តែមានតែលោក Fujino អាយុ ៣៧ ឆ្នាំក្នុងកិច្ចប្រជុំសម្រេចថាបន្តគម្រោងទោះមានតែម្នាក់ឯង។
ដោយធ្វើតែម្នាក់ឯងជួនកាលគាត់ត្រឡប់មកផ្ទះវិញហើយប្រាប់ប្រពន្ធថា “ខ្ញុំប្រហែលជាចេញពីក្រុមហ៊ុននៅសប្តាហ៍ក្រោយ” ។
ប៉ុន្តែជាក់ស្តែងគាត់មិនដែលបោះបង់ និងបន្តគម្រោងរហូត។
រូបភាព https://news.yahoo.co.jp/byline/yasuitakayuki/20180609-00086216/
ក្រោយរយៈពេល ២០ ឆ្នាំកន្លងផុតទៅការខិតខំរបស់លោកត្រូវបានតបស្នង។ យន្តហោះ HONDA JET អាចហោះនៅលើអាកាសនៅប្រទេសជប៉ុន។
តាមពិតទៅ HONDA JET ចាប់ផ្តើមលក់អោយសហរដ្ឋអាមេរិកកាលពី ២ ឆ្នាំមុន ប៉ុន្តែអារម្មណ៍មើលឃើញយន្ដហោះនេះ – កម្មសិទ្ធិបញ្ញារបស់ជនជាតិជប៉ុនដែលកំពុងហោះលើទឹកដីរបស់ខ្លួនពិតជារំភើបខ្លាំងណាស់។
មានរឿងមួយនិយាយថាពេលលោក Fujino អាយុ ៣០ ឆ្នាំគាត់មើលឃើញ Honda Soichiro ក្នុងបន្ទប់ទឹករបស់បន្ទប់ស្រាវជ្រាវ។
នៅពេលនោះគម្រោងរបស់លោក Fujino មិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយសូម្បីតែ Honda Soichiro ដែលចូលនិវត្តន៍ក៏មិនដឹងដែរ។
គាត់ពិតជាគោរពលោក Soichiro ហើយចង់ប្រាប់លោកអោយដឹង ប៉ុន្តែលោក Fujino អត់ធ្មត់។ នោះក៏ជាកម្លាំងជំរុញគាត់ធ្វើយន្តហោះ និងបង្ហាញលទ្ធផលអោយលោក Soichiro បានឃើញ។ ប៉ុន្តែជាអកុសលប៉ុន្មានឆ្នាំក្រោយមកលោក Soichiro ទទួលមរណៈភាព។
បុរសពីរនាក់ដែលមានក្តីស្រមៃផលិតយន្តហោះបានធ្វើអោយ HONDA JET ទទួលជោគជ័យ។
ទន្ទឹមនឹងនេះក្រុមហ៊ុន HONDA JET ក៏ក្លាយជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចដែលលក់ដាច់ជាងគេក្នុងចំណោមយន្តហោះក្នុងឆ្នាំ ២០១៨ និង ២០១៩។ ក្រៅពីម៉ូតូ និងរថយន្ត HONDA កំពុងពង្រីកចំណែកទីផ្សាររបស់ខ្លួនក្នុងវិស័យអាកាសចរណ៍។ យើងនឹងទន្ទឹងរង់ចាំភាពភ្ញាក់ផ្អើលបន្តរបស់ក្រុមហ៊ុន HONDA ជាមួយពាក្យស្លោកថា “អំណាចនៃក្តីស្រមៃ”។
Kengo Abe