គោលបំណងឈានមុខគេលើពិភពលោក – ប្រទេសជប៉ុនបើកដំណើរការកុំព្យូទ័រទំនើបដោយផ្អែកលើរូបភាពភ្នំហ្វូជីជាតំណាង
បច្ចុប្បន្នកំព្យូទ័រត្រូវបានតំឡើងអោយមានមុខងារច្រើនដើម្បីប្រកួតប្រជែងគ្នាទូទាំងពិភពលោក។ ជប៉ុននឹងដណ្តើមតំណែង Supercomputer ដែលលឿនជាងគេលើពិភពលោកជាមួយនឹងម៉ាសុីន Fugaku ថ្មី។
ម៉ាសុីន Fugaku គឺជាកុំព្យូទ័រទំនើបដែលផលិតនៅប្រទេសជប៉ុនមានតម្លៃប្រហែល ១១០ ពាន់លានយ៉េន ហើយបច្ចុប្បន្នកំពុងត្រូវបានកែតម្រូវពេញលេញក្នុងឆ្នាំ ២០២១ ។
រូបភាព https://www.kobe-np.co.jp/news/sougou/202006/0013427640.shtml
កុំព្យូរទ័រដែលបង្កើតជា Fugaku មានជំរៅ ១៤០ សង់ទីម៉ែត្រ កម្ពស់ ២២០ សង់ទីម៉ែត្រ និងទទឹង ៨០ សង់ទីម៉ែត្រ។ មានម៉ាស៊ីនចំនួន ៤៣២ គ្រឿងតំរៀបក្នុងបន្ទប់ដែលមានទំហំ ៥០ ម៉ែត្រ x ៦០ ម៉ែត្រ ។
ទោះបីជាចំនួនកុំព្យូទ័រមានតែពាក់កណ្តាលបើប្រៀបនឹងកុំព្យូទ័រជំនាន់មុន ប៉ុន្តែកុំព្យួទ័រមាន CPU ចំនួន ៣៨៤ ច្រើនជាង ៤ ដង។ សាកគិតមើលថាកុំព្យូទ័រនៅតាមផ្ទះមានស៊ីភីយូតែមួយ ចំណែកនេះមានរហូតដល់ទៅ ៣៨៤ ដំណើរការក្នុងពេលតែមួយ។
មូលហេតុដែលត្រូវការកុំព្យូទ័រមានមុខងារខ្ពស់ដោយសារម៉ាសុីនត្រូវធ្វើការពិសោធន៏ទ្រង់ទ្រាយធំ។
Supercomputer គោលបំណងបង្ហាញពីបរិយាកាសពិភពលោកដើម្បីព្យាករណ៍ការខូចខាតដែលបណ្តាលមកពីព្យុះ និងរញ្ជួយដី។ ទោះយ៉ាងណាក្នុងពេលបច្ចុប្បន្ននេះ Supercomputer ត្រូវបានប្រើសម្រាប់ព្យាករណ៍ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឈ្មោះរបស់ម៉ាសុីនត្រូវបានគេដាក់ដោយផ្អែកលើភ្នំហ្វូជី Logo ដែលប្រើក៏ជារូបភាពភ្នំហ្វូជីដែរ។
ផ្ទៃមេឃ និងភ្នំមានពណ៌ខៀវភ្លឺថ្លាស្រស់ស្អាតណាស់មែនទេ? មិនត្រឹមតែពណ៌សូម្បីតែតែប្រធានបទរចនាក៏ជារូបភាពរបស់ភ្នំហ្វូជីផងដែរ។
មុខងារព្យាករណ៍មានលក្ខណៈពិសេស លើសពីនេះ Fugaku ថែមទាំងមានសមត្ថភាពប្រើប្រាស់ច្រើនប្រភេទ។ សូម្បីតែភាពបត់បែននៃកម្មវិធីរបស់ស្មាតហ្វូនក៏មិនអាចប្រៀបបាន។
កម្ពស់ភ្នំហ្វូជីតំណាងអោយសមត្ថភាពរបស់កុំព្យូទ័រ ចំណែកទទឹងជើងភ្នំសំដៅលើភាពបត់បែនរបស់វា។
ទាំងនេះជាការរកឃើញដែលគួរអោយសរសើររបស់ជនជាតិជប៉ុន។
Kengo Abe