រឿងគំនូរជីវចល Anime យកប្រធានបទ “ពិភពចម្លែក” ដែលអ្នកគួរតែមើល

តើអ្នកធ្លាប់ឆ្ងល់ទេថាយើងរស់ក្នុងពិភពបច្ចុប្បន្ន ប៉ុន្តែតែងតែគិតពីពិភពមួយផ្សេងដែលស្របនឹងពិភពរបស់យើង​ទេ?

ដោយសារនៅក្នុងពិភពនោះយើងអាចធ្វើអ្វីដែលមិនអាចទៅរួចក្នុងពិភពពិត។

ដូចជាទម្រង់សិល្បៈជាច្រើន Anime និង Manga ក៏ជ្រើសរើសប្រធានបទ “ពិភពចម្លែក” ប្រសិនបើអ្នកចូលចិត្តរឿងប្រភេទនេះ​យើងនឹងណែនាំ Anime មួយចំនួនខាងក្រោម៖

១. 十二国記 (Jūni Kokuki)

ជាទូទៅរឿងគំនូរជីវចល Anime តែងតែបង្ហាញពីភាពខុសគ្នារវាងល្អ និងអាក្រក់។ ប៉ុន្តែរឿងនេះបង្ហាញថា “កាក់ទាំង​អស់​មាន​មុខសង​ខាង” ។ ពេលណាមានការបង្ហូរឈាមតែងតែមានម្នាក់ត្រូវទ្រាំ។

រូបភាព https://twitter.com/hashtag/juunikokki?src=hash

រឿងគំនូរជីវចល Anime និយាយអំពី Yoko សិស្សវិទ្យាល័យធម្មតាម្នាក់ មានសក់ពណ៌ក្រហមធម្មជាតិទោះជាឪពុកម្តាយជាជនជាតិជប៉ុន ១០០% ក៏ដោយ។ ជីវិតរបស់ Yoko ចាប់ផ្តើមច្របូកច្របល់ពេលដែលបុរស​សក់​លឿង​ម្នាក់មកដល់សាលាដើម្បីនាំនាងទៅ។ បុរសនោះអះអាងថាជីវិតរបស់ Yoko នឹងជួបគ្រោះថ្នាក់ ហើយនាង​ជា​មហាក្សត្រី​នៃនគររបស់គាត់ក្នុងពិភពមួយផ្សេងទៀត។

ទោះបីជារឿងគំនូរជីវចលចាស់ហើយត្រូវគេចាក់ផ្សាយលើកដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០០២ ប៉ុន្តែរឿងនេះអាចនឹងឈានមុខរឿងគំនូរជីវចលថ្មីៗព្រោះតែសាច់រឿងប្លែក។ រឿង Anime បង្ហាញពីការតស៊ូរបស់មនុស្សក្នុង​សង្គម។ អ្នកអាចមើលឃើញការវិវត្តន៍របស់ Yoko តាំងពីក្មេងស្រីទន់ខ្សោយក្លាយជាអ្នកគ្រប់គ្រងដែលមានប្រាជ្ញា និង​មាន​អំណាច។

២. 異世界はスマートフォンとともに (Isekai wa Sumātofon to Tomo ni)

ដោយផ្អែកតាមប្រភេទរឿងប្រយុទ្ធ Anime នេះនៅតែបង្ហាញពីលក្ខណៈពិសេសប្លែករបស់វា។ តួអង្គឯកគឺ Touya Mochizuki ជាក្មេងប្រុសដែលត្រូវព្រះជ្រុលសម្លាប់ ដើម្បីសុំទោសព្រះប្រទានជីវិតក្នុងពិភពមួយថ្មី។ នៅក្នុងពិភព​ថ្មីនេះ Touya សំណូមពរអាចប្រើស្មាតហ្វូនដោយគ្មានកំណត់។ ព្រះយល់ព្រមថែមទាំងប្រទានថាមពលក្នុងស្មាត​ហ្វូន​របស់ Touya ដែលមិននឹកស្មានដល់។

រូបភាព https://www.zerochan.net/Isekai+wa+Smartphone+to+Tomo+ni.

ទោះបីខ្លឹមសារគ្មានអ្វីពិសេសតែលក្ខណៈកំសាន្តក្នុងរឿង Anime មានច្រើន។ អ្នកអាចមើលរឿងគំនូរជីវចលមិនចាំ​បាច់​គិត​ច្រើន​ពេកទេ។

៣. ツバサ-RESERVoir CHRoNiCLE (Tsubasa – Reservoir Chronicle)

ប្រសិនបើអ្នកគាំទ្រ CLAMP ឬចូលចិត្តប្រភេទរឿងគំនូរជីវចលនេះអ្នកប្រហែលជាស្គាល់។ រឿងនិយាយអំពីអ្នកវិទូបុរាណ Syaoran ក្នុងដំណើរស្វែងរកការចងចាំរបស់ព្រះនាង Sakura ។

រូបភាព https://www.pinterest.com/pin/671810469384232832/

Tsubasa: Reservoir Chronicle គឺជាការលាយបញ្ចូលគ្នារវាងពិភពសកម្ម មនោសញ្ចេតនា និងបុរាណរៀបរាង​ជា​ខ្សែភាព​យន្ត​គំនូរជីវចលប្រាកដជាធ្វើអោយអ្នកគាំទ្រ Anime isekai មានភាពពេញចិត្ត។

៤. Angel Beats/ エンジェルビーツ! (Enjeru Bītsu!)

Yuzuru Otonashi ភ្ញាក់ពីគេងដោយមូលហេតុណាមួយ គាត់មិនចាំពីអតីតកាលរបស់ខ្លួន។ ភ្លាមៗនោះ Yuzuru ជួប​ស្រី​ឆ្នាស់​ម្នាក់ប្រាប់គាត់ថាជម្រើសទីមួយត្រូវប្រយុទ្ធជាមួយ Angel ឬត្រូវគេលុបចោល។

រូបភាព https://www.zerochan.net/TK+%28Angel+Beats%21%29,Fanart

តួអង្គ Anime នីមួយៗមានអតីតកាលខ្មៅងងឹត​ ដូច្នេះក្រោយពេលស្លាប់ព្រលឹងរបស់ពួកគេមិនអាចទៅណាត្រូវជាប់ក្នុងពិភពនេះ។ សម្គាល់៖ រឿង Anime នេះអាចនឹងធ្វើអោយអ្នកសើច យំ និងត្រិះរិះពិចារណាទាំង ១៥ ភាគ។

៥. 星を追う子ども (Hoshi wo Ou Kodomo)

នេះជាស្នាដៃដែលមិនសូវមានអ្នកស្គាល់របស់ Makoto Shinkai អ្នកនិពន្ធរឿង Anime ដែលល្បី Kimi No Na Wa និង Tenki No Ko ។

រឿងគំនូរជីវចលនិយាយអំពី Asuna ក្មេងស្រីកំព្រាឪពុកតាំងពីក្មេង។ ថ្ងៃមួយនាងត្រូវសត្វចម្លែកមួយវាយប្រហារ។ ជាសំណាងល្អក្មេងប្រុសម្នាក់ឈ្មោះ Shun បានជួយសង្គ្រោះនាង បុរសនោះនិយាយថាខ្លួន​មកពីអាណាច្រកឈ្មោះ Agartha ។

រូបភាព https://www.pinterest.com/pin/447826756693222120/

បន្ទាប់មកគ្រូបង្រៀនរបស់ Asuna លោក Morisaki បាននិយាយថា Agartha ជាដែនដីរបស់មនុស្សស្លាប់ក្នុងទេវក​ថា។ ដោយសង្ឃឹមថាជួយដល់ជីវិតប្រពន្ធរស់ឡើងវិញ Morisaki ចាប់អារម្មណ៍រឿងរបស់ Asuna ហើយក៏នាំនាង​​ទៅ​​ដល់ Agartha ។

ទោះបីជានិយាយពីពិភពមួយផ្សេងប៉ុន្តែអារម្មណ៍នៃការបាត់បង់ ការឈឺចាប់ក្នុងពិភពពិតបង្កើតជាការចាប់អារម្មណ៍។ នេះជាខ្សែភាពមិនត្រឹម​តែល្អមើលចំពោះអ្នកចូលចិត្តរឿង Anime ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកគាំ​ទ្រ​ពិភព​ចម្លែក​របស់ Makoto Shinkai ផង​ដែរ។

សំនួរចុងក្រោយប្រសិនបើអ្នកត្រូវបានជ្រើសរើសអោយរស់ក្នុងពិភពមួយផ្សេង តើអ្នកចូលចិត្តពិភពដូចម្តេច?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: