ករណីចាប់ខ្លួនក្មេងស្រីវិទ្យាល័យម្នាក់ដែលធ្វើឲ្យសង្គមជប៉ុនមានការភ្ញាក់ផ្អើល និងរោគសញ្ញា Stockholm
មនុស្សភាគច្រើនតែងមានការប្រុងប្រយ័ត្ន ប៉ុន្តែខ្ញុំនៅតែរំលឹកឡើងវិញថា៖ ប្រទេសជប៉ុនមិនសុវត្ថិភាពដូចអ្នកគិតទេ។
ករណីដែលលើកឡើងក្នុងអត្តបទនេះកើតឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ១៩៦៥ ។
នៅថ្ងៃនោះមេឃភ្លៀងខ្លាំង ខ្យល់បក់ខ្លាំងនៅស្ថានីយ៍ Shiinamachi ខ្សែរថភ្លើង Seibu នៃ Toshima ទីក្រុងតូក្យូ។ ក្មេងស្រីវិទ្យាល័យម្នាក់ឈ្មោះ S អាយុ ១៧ ឆ្នាំត្រូវបុរសម្នាក់វាយប្រហារពីក្រោយ។ ជននោះយក Kutsubera (ស្បែកជើង – ឧបករណ៍មានរាងកោងសម្រួលដល់ការពាក់ស្បែកជើង) ធ្វើពុតជាកាំបិតគំរាមនាង។
រូបភាព https://www.excite.co.jp/news/article/Tablo_tablo_14735/
ជននោះគំរាមក្មេងស្រីបើមិននៅស្ងៀមនឹងសម្លាប់នាង រួចប្រាប់ឲ្យបើកឆ័ត្របំណងកុំឲ្យគេចាប់អារម្មណ៍។ ដោយខ្លាចថាវត្ថុគំរាមជាកាំបិតក្មេងស្រី S មិនហ៊ានតបតទេ ដូច្នេះក៏ដើរទៅផ្ទះរបស់ឧក្រិដ្ឋជន។
ជននឹងប្រាប់ក្មេងស្រី S ថា វាឈ្មោះ Hino កំពុងធ្វើការជាអ្នកបកប្រែ ទាំងនោះគ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។ តាមពិតជនចាប់ខ្លួនអាយុ ៤៣ ឆ្នាំ ជាអតីតអនុសេនីយសម័យសង្រ្គាម។ គាត់ធ្លាប់រៀបការតែលែងលះហើយមានកូនស្រីម្នាក់។ ដោយសារជននោះពូកែភាសាអង់គ្លេសទើបគាត់ធ្វើជាអ្នកមគ្គុទេសទេសចរណ៍។
ទង្វើរបស់ជនល្មើសកើតឡើងដោយសារឥទ្ធិពលនៃខ្សែភាពយន្តរន្ធត់រឿង The collector ។ ខ្សែភាពយន្តនេះនិយាយពីបុរសម្នាក់ឈ្មោះ Arkin បានចាប់ខ្លួនសិស្សស្រីដ៏ស្រស់ស្អាតម្នាក់លាក់ក្នុងផ្ទះក្រោមដី។ ដើមឡើយ គោលដៅរបស់ជនល្មើសគឺស្ត្រីការិយាល័យ ប៉ុន្តែបន្ទាប់ពីដឹងថា នាងមានផ្ទៃពោះជននោះផ្លាស់ប្តូរគោលដៅ។
ដូចគ្នាដែលជនចាប់ខ្លួនក្មេងស្រី S នាំទៅផ្ទះបិទភ្នែក មាត់ ដាក់ខ្នោះដៃ និងបង្ខំឲ្យអាក្រាតកាយ បន្ទាប់មកជននោះចាប់ផ្តើមធ្វើបាបក្មេងស្រី។
រូបភាព https://www.rbbtoday.com/article/2007/02/21/38719.html
នៅថ្ងៃបន្ទាប់ក្មេងស្រី S សុំអង្វរឲ្យដោះខ្នោះដៃ ជននោះក៏ធ្វើតាម។ ជនចាប់ខ្លួនហាក់ដូចជាទន់ភ្លន់ជាងមុនលើកលែងពេលបង្ខំឲ្យរួមភេទ។ បួនថ្ងៃកន្លងទៅជននោះទុកឲ្យ S នៅផ្ទះហើយចេញទៅទិញខោអាវឲ្យនាង។
ប្រហែល ១០ ថ្ងៃកន្លេងទៅថ្ងៃទី ៤ ខែធ្នូពួកគេទៅជ្រោះទឹកក្តៅជាមួយគ្នានៅទីក្រុង Ito, Shizuoka ។ ហេតុតែមានដំណើរកំសាន្តនេះព្រោះនៅក្នុងផ្ទះជនចាប់ខ្លួនមានអាងទឹកមួយ ក្មេងស្រី S សុំងូតទឹក។ ចាប់តាំងពីដំណើរកំសាន្តនេះ ទំនាក់ទំនងរវាង S និងជនចាប់ខ្លួនកាន់តែប្រសើរឡើង អាចចាត់ទុកដូចជាសង្សា។ មនុស្សជាច្រើនមើលឃើញពួកគេទាំងពីរចាកចេញពីផ្ទះមានភាពស្និទ្ធស្នាល។
បន្ទាប់មកជននោះរៀបចំផ្ទះដែលមុននោះស្ទើរតែគ្មានអ្វីសោះ បង្កើតគណនីធនាគារឲ្យ S ដាក់ឈ្មោះថា Midori Hino ហើយចាប់ផ្តើមដាក់ប្រាក់សន្សំចូលក្នុងគណនីនោះ។
ទោះជាយ៉ាងណា នៅថ្ងៃទី ១៨ ខែឧសភា ជននោះត្រូវគេចាប់ខ្លួនដោយសារអ្នកស្គាល់ S មើលឃើញ។ នៅក្នុងការស៊ើបអង្កេតរបស់ប៉ូលីសជនចាប់ខ្លួនផ្តល់សក្ខីកម្មដូចខាងក្រោម៖
“នៅពេលដែលខ្ញុំដឹងថា S ចេញពីផ្ទះ ដោយសារនៅជិតផ្ទះ ខ្ញុំបានអញ្ជើញនាងមកលេង។ បន្ទាប់មកខ្ញុំនិយាយថាខ្ញុំចង់រៀបការជាមួយ S ព្រោះនាងដូចប្រពន្ធមុនរបស់ខ្ញុំ” ។
ហើយសក្ខីកម្មរបស់ S មានដូចខាងក្រោម៖
“ពេលភ្លៀងនៅស្ថានីយ៍មានបុរសម្នាក់បាំងឆ័ត្រឲ្យខ្ញុំ ដូច្នេះខ្ញុំក៏ដើរតាមគាត់ទៅផ្ទះ”។
ផ្អែកលើសក្ខីកម្មរបស់អ្នកទាំងពីរសុទ្ធតែកំពុងនិយាយកុហក។
ហេតុអ្វីបានជា S មិនរត់គេចខ្លួនពេលនាងអាចធ្វើបាន។ ប្រព័ន្ធផ្សព្វផ្សាយធ្វើការសន្មត់ជាច្រើន។ តើអ្នកធ្លាប់ឮអំពីរោគសញ្ញា Stockholm ដែរទេ? ទោះបីជារោគសញ្ញានេះកម្រតែអាចកើតឡើង។ នៅពេលនរណាម្នាក់ត្រូវគេចាប់ខ្លួន ធ្វើបាប រំលោភបំពាន ត្រឹមតែអំពើល្អបន្តិចរបស់ជនចាប់ខ្លួនក៏ធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ពិសេសដូចជាការអាណិតអាសូរ ឬការពឹងពាក់ខាងផ្លូវចិត្ត។
ប្រសិនបើវិភាគផ្នែកចិត្តសាស្រ្តរបស់ S ក្នុងករណីពិសេសពេលនោះ S ស្ថិតក្នុងស្ថានភាពមិនអាចត្រឡប់ទៅផ្ទះព្រោះរាងកាយត្រូវគេបំពាន។ មិនត្រឹមតែប៉ុណ្ណឹង ជនល្មើសស្គាល់អាស័យដ្ឋានផ្ទះ និងសាលារៀនរបស់នាង S មានអារម្មណ៍មិនស្ងប់ទោះបីជារត់គេចខ្លួនក៏ដោយ។ ដូច្នេះផ្លូវចិត្តរបស់ S ចាប់ផ្តើមស៊ូទ្រាំមិនចង់ប៉ះពាល់ដល់មនុស្សនៅជុំវិញ។
ចាប់តាំងពីដំណើរកំសាន្តទៅជ្រោះទឹកក្តៅ S បោះបង់គំនិតរត់គេចខ្លួនដោយសម្រេចរស់នៅក្នុងជីវិតថ្មី។ មិនត្រឹមតែប៉ុណ្ណឹង បុរសនេះក៏បានទិញខោអាវ និងសន្សំប្រាក់ឲ្យនាង។
ករណីនេះត្រូវបញ្ចប់ដោយជនចាប់ខ្លួនត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ។ ខ្ញុំផ្ទាល់គិតថា ទណ្ឌកម្មស្រាលពេកហើយ ព្រោះជននោះបានបំផ្លាញជីវិតក្មេងស្រីវិទ្យាល័យម្នាក់ទាំងផ្លូវកាយ និងផ្លូវចិត្ត។
អ្នកស្គាល់ជននោះនិយាយថា ធម្មតាជននេះស្លូតបូត ហើយមិននឹកស្មានថា បង្កបញ្ហាបែបនេះទេ។ រឿងនេះបង្ហាញថា ក្នុងសង្គមជប៉ុនឧក្រិដ្ឋជននៅតែលាក់ខ្លួនអាចបង្កឲ្យមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលអ្នកមិនអាចនឹកស្មានដល់។ ដូច្នេះពេលចេញទៅក្រៅពេលយប់ត្រូវប្រយ័ត្នប្រយែង។
Kengo Abe