តើភាពភ័យខ្លាចរបស់អ្នកដែលរត់គេចខ្លួនទាំងយប់ជាអ្វី?
តើអ្នកស្គាល់ពាក្យ 夜逃げ (Yonige) មានន័យដូចម្តេចទេ? ជាពាក្យសំដៅលើការរត់គេចខ្លួនពេលយប់សម្រាប់មនុស្សគ្មានលទ្ធភាពសងបំណុល ប្រពន្ធត្រូវប្តីធ្វើបាបឬមនុស្សដែលត្រូវគេឃ្លាំមើលដល់ផ្ទះ។ ហេតុតែហៅថារត់គេចខ្លួនទាំងយប់ព្រោះរត់គេចដោយលួចលាក់មិនចង់អោយគេដឹងមានតែទៅពេលពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ។
រូបភាព https://smart引越し.com/yonige-hikkoshi/
តើអ្នកដឹងទេថាមានមុខរបរជួយដល់ការរត់គេចខ្លួនទាំងយប់ដែរទេ? ជាដំបូងខ្ញុំសូមណែនាំអំពីការងារនេះ។
ជាទូទៅស្រដៀងនឹងសេវាកម្មរើផ្ទះអាស្រ័យលើមូលហេតុការភៀសខ្លួន ពេលវេលា និងវិធីសាស្ត្រមានភាពខុសគ្នា ដូច្នេះមុនពេលដំណើរការផ្នែកសេវាកម្មនឹងនិយាយជាមួយអតិថិជន។
មូលហេតុរត់គេចខ្លួនភាគច្រើនដោយសារអំពើហឹង្សាក្នុងទំនាក់ទំនងស្នេហា ទំនាក់ទំនងគ្រួសារឬគេចបំណុល។ ប្រសិនបើអ្នកគំរាមជាបុគ្គលិកការិយាល័យការរត់គេចខ្លួនត្រូវធ្វើឡើងនៅពេលថ្ងៃល្អជាងពេលយប់។
សេវាកម្មនេះប្រើឡានដឹកទំនិញធុនតូចគ្មានឈ្មោះក្រុមហ៊ុនសម្រាប់ដឹកឥវ៉ាន់។ នៅលើសម្លៀកបំពាក់បុគ្គលិកក៏គ្មានឈ្មោះរបស់ក្រុមហ៊ុនដែរ។ ក្រៅពីនេះសម្លៀកបំពាក់បុគ្គលិកមានពណ៌ស្រគត់ស្រគំកុំអោយមានការចាប់អារម្មណ៍។
រូបភាព https://www.fami-geki.com/detail/index.php?fami_id=02835
កំឡុងពេលរត់គេចខ្លួនផ្នែកសេវាកម្មនឹងត្រួតពិនិត្យស្ថានភាពជាមួយអតិថិជនតាមទូរស័ព្ទ បន្ទាប់មកបានបញ្ជូនរថយន្តទៅ។ អតិថិជនរៀបចំឥវ៉ានជាស្រេចរង់ចាំលើកជញ្ជូនដាក់ឡាន បន្ទាប់មកពួកគេក៏ប្រើឡាននោះជិះទៅកន្លែងថ្មី ដូច្នេះប្រតិបត្តិការត្រូវបានបញ្ចប់។
តើអ្នកគិតថាអ្វីដែលគួរឱ្យខ្លាចបំផុតពេលរត់គេចខ្លួនពេលយប់? ត្រូវគេគំរាមឬត្រូវគេរកឃើញ? មិនប្រាកដថាបែបនេះទេ អ្វីដែលគួរអោយខ្លាចជាងនេះ។
ក្នុងករណីនារីម្នាក់ជួលសេវាកម្មរត់គេចមិនចង់រស់នៅជាមួយមិត្តប្រុសដែលប្រើអំពើហឹង្សា។ នាងទៅពេលដែលបុរសនេះទៅធ្វើការឆ្ងាយមួយថ្ងៃមួយយប់ ត្រៀមខ្លួន និងឥវ៉ាន់ជាស្រេច។ ប៉ុន្តែនាងតែងតែមានអារម្មណ៍នរណាម្នាក់កំពុងតាមដានខ្លួនបែរជាមិនឃើញអ្វីសោះ។
នៅមានរឿងចម្លែកជាច្រើនផ្សេងទៀត មានបុគ្គលិកដឹកជញ្ជូនម្នាក់ធ្លាក់លើកាំជណ្ដើរទោះបីមិនមានរបួសធ្ងន់ ប៉ុន្តែគាត់អះអាងថាមានអ្នករុញគាត់។ បន្ទាប់មកគឺសម្លេងបើកទ្វារដែលធ្វើអោយមនុស្សគ្រប់គ្នាភ័យរន្ធត់តែទ្វារដូចជាមិនកម្រើកទេ។
បន្ទាប់ពីឡើងឡានបុគ្គលិករំកិលរទេះរុញ និងឥវ៉ាន់ ប៉ុន្តែឡានត្រូវឈប់ជាច្រើនដងព្រោះតែសម្លេងគោះលើរទេះរុញ។ នៅពេលពិនិត្យមើលឡើងវិញគ្មានអ្វីចម្លែកទេ។ នៅពាក់កណ្តាលផ្លូវនារីនោះចង់ទៅបន្ទប់ទឹកដូច្នេះពួកគេឈប់នៅហាងមួយ ហើយពេលនោះពួកគេឃើញមានស្រមោលដើរមកជិតឡាន ត្រៀមរត់គេចខ្លួនស្រាប់តែស្រមោលរលាយបាត់។
នារីនោះមានអារម្មណ៍ខ្លាចចងខ្សែសុវត្ថិភាព ប៉ុន្តែនាងស្តាប់ឮសម្លេងគោះបង្អួចរថយន្តម្តងហើយម្តងទៀត។ សម្លេងគោះកាន់តែខ្លាំងឡើងៗ ពេលរថយន្តបញ្ឆេះម៉ាសុីនសម្លេងគោះក៏បាត់ទៅ។ ប៉ុន្តែពេលមើលខាងមុខមានស្នាមម្រាមដៃលើកហ្ចក់។
កុំល្ងង់ពេក
នាងមិនអាចរត់គេចខ្លួនបានទេ
មានសម្លេងបុរសម្នាក់ស្រែកជាមួយនឹងទឹកមុខខឹងខ្លាំង មនុស្សពីរនាក់ក្នុងឡានសន្លប់។
ទោះយ៉ាងណារថយន្តនៅតែបន្តដំណើរទៅកន្លែងថ្មី។
មួយសប្តាហ៍បន្ទាប់ពីរឿងចម្លែកនេះនារីនោះទំនាក់ទំនងសេវារត់គេចខ្លួន។ បុគ្គលិកឆ្ងល់ហើយសួរថា “តើមានរឿងអ្វីទៀត?” ប៉ុន្តែអេក្រង់ទូរស័ព្ទគ្រាន់តែបង្ហាញលេខគ្មានសម្លេងនរណាម្នាក់ឡើយ។ ចាប់តាំងពីពេលនោះមកនាងមិនដែលទាក់ទងមកទៀតទេ។
បុគ្គលិកក្រុមហ៊ុនសេវាកម្មគិតថាប្រហែលកំហឹងរបស់អ្នកដែលគំរាមនាងច្រើនដល់ថ្នាក់ប្រែទៅជាព្រលឹងមកបន្លាចនាងទាំងម្នាក់នោះនៅរស់។
ការគិតមមៃរបស់មនុស្សដែលរត់គេចខ្លួនទាំងយប់មិនមែនដោយសារការគំរាមកំហែងទេតែជាការភ័យខ្លាច។
ដូច្នេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ននឹងទំនាក់ទំនងរបស់ខ្លួន។
Kengo Abe