ក្រុម AKB48 ចេញ MV ថ្មីមានការចូលរួមពីអតីតសមាជិកលើកកម្ពស់ការប្រឆាំងជំងឺកូវីដ-១៩

ក្រោយរយៈពេលយូរមកហើយក្រុម AKB48 ស្រាប់តែបញ្ចេញបទចម្រៀងថ្មីនៅថ្ងៃនេះទី ២២ មិថុនា។ កាន់តែភ្ញាក់ផ្អើលជាងនេះពេលមានការចូលរួមរបស់សមាជិកចាស់ រួមទាំងអ្នកដែលបញ្ចប់ការបណ្តុះបណ្តាលដូចជា Tomomi Itano, Oshima Yuko, Haruna Kojima, Mariko Shinoda, Rino Sashihara, Takahashi Minami, Maeda Atsuko, Jurina Matsui និង Sayaka  Yamamoto ។

រូបភាព https://geitopi.com

បទចម្រៀងមានចំណងជើងថា 離れていても – Hanareteitemo (ទោះបីជាឃ្លាតឆ្ងាយ) ក្រោមអត្តន័យសរសើរដល់​អ្នក​ដែលប្រយុទ្ធការពារការឆ្លងជំងឺកូវីដ-១៩ ថែមទាំងនិយាយពីជីវិតប្រចាំថ្ងៃរបស់អ្នកដែលគោរពតាម​គោល​ការណ៍​កាត់​បន្ថយ​ការ​ឆ្លង​ក្នុង​សហគមន៍ មិនត្រឹមតែសម្រាប់សុខភាពខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្ស​ជា​ទីស្រឡាញ់​ផង​ដែរ។

ប្រាក់ចំណេញទាំងអស់នឹងត្រូវបរិច្ចាគដល់អង្គការពាក់ព័ន្ធ ដោយសង្ឃឹមថាបុគ្គលិកសុខាភិបាល និងការចូលរួមវិភាគ​ទាន​ពី​មនុស្ស​គ្រប់​គ្នា​អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

វីដេអូបទចម្រៀងធ្វើឡើងក្រោមទម្រង់ជាខ្សែភាពយន្តចងក្រងឯកសារ រៀបរាប់សកម្មភាពថ្មីៗក្នុងកំឡុងពេលមាន​ជំងឺ​រាត​ត្បាត​គួរ​អោយ​​រំភើប​​ខ្លាំង​ណាស់​ដែរ។ ដូច្នេះមួយថ្ងៃយើងអាចមើលឃើញហើយគិតថា “ធ្លាប់ឆ្លងកាត់ពេល​វេលា​នោះ” ។

បទចម្រៀងនេះត្រូវបាននិពន្ធដោយ Yasushi Akimoto អាចបកថា៖

昨日は吹いてたしあわせな風が

 ああ いつの間にか止んでしまったようで

 立ち止まって 空を見上げ誰もが戸惑っている

 明日が見えない世界は不安で 心がどんより雨雲に覆われる

 微笑み方さえ忘れてしまいそうになるけど

ខ្យល់នៃសុភមង្គលឆ្លងកាត់កាលពីម្សិលមិញ

តាំងពីពេលណាឈប់បក់មកទៀត

ឈរស្ងៀមហើយសម្លឹងមើលមេឃមនុស្សគ្រប់គ្នាមានអារម្មណ៍គ្មានសុវត្ថិភាព

គ្មានសុវត្ថិភាពចំពោះពិភពលោកដោយមិនដឹងពីថ្ងៃស្អែក បេះដូងជន់លិចនៅក្នុងភ្លៀងងងឹត

ដល់ថ្នាក់ភ្លេចទាំងការញញឹម

ねえ 俯(うつむ)いてたら日差しが出ても気づかないよ

少しだけ離れて歩いて行けたらいい

 近づき過ぎないで距離を保っておこう

 後ろで見守ってるから

 君は一人を寂しがっているけれど

 その手と手が触れなくても

 いつだって僕はここにいる

ប៉ុន្តែបើអ្នកចេះតែឱនក្បាលធ្វើយ៉ាងណាមើលឃើញពន្លឺព្រះអាទិត្យ

ប្រសិនបើអាចដើរឃ្លាតគ្នាបន្តិច

ព្យាយាមរក្សាគម្លាតកុំអោយជិតពេក

ខ្ញុំនឹងឃ្លាំមើលអ្នកពីខាងក្រោយ

ទោះបីជាអ្នកមើលទៅហាក់ដូចជាឯកកោ

ទោះបីជាដៃទាំងពីរមិនអាចប៉ះគ្នា

ប៉ុន្តែខ្ញុំតែងតែនៅទីនេះ

大切な人を守るそのために 抱きしめるよりも 今は遠い場所から

 会える日まで元気でいて それだけ願う

ほら どこにいても瞳(め)を閉じれば君が見えるよ

離れてた日々が僕らを強くするんだ

 どんな涙もやがては乾くもの

 希望はそこから始まる

 人と人とがくっつきすぎない方が

 温もりとか思いやりに

 いつの日か気づく日が来る

ដើម្បីការពារមនុស្សសំខាន់ជាជាងការឳប

នៅកន្លែងដ៏សែនឆ្ងាយខ្ញុំបួងសួងអោយថ្ងៃជួបជុំគ្នាម្តងទៀតយើងនៅតែមានសុខភាពល្អ

ទោះបីនៅកន្លែងណាពេលខ្ញុំបិទភ្នែកខ្ញុំនៅតែមើលឃើញអ្នក។

ថ្ងៃដែលឃ្លាតឆ្ងាយធ្វើអោយយើងកាន់តែរឹងមាំ

ទឹកភ្នែកជាច្រើនដែលស្រក់នៅទីបំផុតគង់តែស្ងួត

ក្តីសង្ឃឹមចាប់ផ្តើមពីកន្លែងនេះ

ពេលដែលយើងមិននៅជិតគ្នាពេក

នៅថ្ងៃនោះយើងនឹងស្គាល់ភាពកក់ក្តៅ និងការអាណិតអាសូរ

ថ្ងៃណាមួយវានឹងមកដល់


君のために離れていよう
ព្រោះតែអ្នកខ្ញុំនឹងចេញទៅ

អ្នកអាចស្តាប់បទចម្រៀងនៅទីនេះ! ក្រៅពីនេះត្រូវរក្សាគម្លាតសង្គមរហូតដល់ជំងឺអស់ទាំងស្រុងផងដែរ។

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: