មរណៈភាពរបស់លោក Tomisaku Kawasaki អ្នកដែលរកឃើញរោគសញ្ញារលាកដ៏កម្រចំពោះកុមារ
លោក Tomisaku Kawasaki ជាអ្នករកឃើញរោគសញ្ញារលាកដ៏កម្រប៉ះពាល់ដល់កុមារតូចៗដែលក្រោយមកគេដាក់តាមឈ្មោះរបស់គាត់។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្តបានប្រកាសកាលពីថ្ងៃពុធ គាត់ទទួលមរណៈភាពនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូនៅជន្មាយុ ៩៥ ឆ្នាំ។
រូបភាព https://www.japantimes.co.jp/
ដោយតំណាងមជ្ឈមណ្ឌលស្រាវជ្រាវជំងឺ Kawasaki ប្រទេសជប៉ុនបានអោយដឹងថ្មីៗនេះជំងឺ Kawasaki ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះមានការសន្និដ្ឋានថាជំងឺនេះទាក់ទងនឹងវីរុសកូរ៉ូណា។ ដូចនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប និងអាមេរិកកត់ត្រាចំនួនកុមារកើតជំងឺកូវីដ-១៩ ត្រូវគេរាយការណ៍ថាមានអាការៈឈឺបំពង់កស្រដៀងនឹងជំងឺ Kawasaki កុមារមួយចំនួនត្រូវស្លាប់។
ទោះបីជាវិធីព្យាបាលជំងឺ Kawasaki រហូតមកដល់ពេលនេះស្ទើរតែបញ្ចប់ ប៉ុន្តែមូលហេតុរបស់វាមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យលោក Kawasaki ចាប់ផ្តើមធ្វើជាគ្រូពេទ្យកុមារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រកាកបាទក្រហមជប៉ុននៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៥០ (ក្រោយមកក្លាយជាសាកលវិទ្យាល័យ Chiba ) ។
រូបភាព https://www.japantimes.co.jp/
នៅឆ្នាំ ១៩៦១ លើកដំបូងគាត់ស្គាល់ជំងឺចម្លែកកើតលើកុមារដែលមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លាំង ឡើងកន្ទួលស្បែក ប្រតិកម្ម ភ្នែកឡើងក្រហម និងអណ្តាតហើម។ ប៉ុន្មានឆ្នាំក្រោយមកគាត់បានរកឃើញជំងឺនេះរាប់សិបករណីកើតមាន។
នៅឆ្នាំ ១៩៦៧ លោក Kawasaki បានប្រកាសរបាយការណ៍ស្រាវជ្រាវលើទំព័រ Cameron Arerugi ទស្សនាវដ្តីឯកទេសខាងអង្កេតលើរោគសញ្ញាអាឡែរហ្សីដោយសំអាងលើករណីកម្រចំនួន ៥០ ករណី។ ដូច្នេះគេយកឈ្មោះរបស់គាត់ដាក់អោយជំងឺដែលត្រូវបានគាត់រកឃើញ និងពណ៌នាបែបវិទ្យាសាស្ត្រ។
ជំងឺនេះច្រើនតែប៉ះពាល់ដល់កុមារអាយុក្រោម ៥ ឆ្នាំ ហើយអាចបន្ថយលំហូរឈាមទៅកាន់បេះដូង និងបណ្តាលអោយរលាកសរសៃឈាមឬគាំងបេះដូង។
បន្ទាប់ពីចូលនិវត្តន៍ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រកាកបាទក្រហមជប៉ុនក្នុងឆ្នាំ ១៩៩០ លោក Kawasaki បានក្លាយជាប្រធានអង្គការមួយដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌលស្រាវជ្រាវជំងឺ Kawasaki របស់ជប៉ុន លោកកាន់តំណែងជាប្រធានកិត្តិយស។
លោក Tomisaku Kawasaki ទទួលបានរង្វាន់បណ្ឌិតសភាផ្នែកស្រាវជ្រាវជំងឺ Kawasaki ក្នុងឆ្នាំ ១៩៩១ ហើយក៏ជារង្វាន់សមាគមគ្រូពេទ្យកុមារជប៉ុនដំបូងគេនៅឆ្នាំ ២០០៦។ គាត់ក៏ទទួលបានកិត្តិយសដោយរដ្ឋាភិបាលទីក្រុងតូក្យូផ្តល់ជូនចំពោះការរួមចំណែករបស់គាត់ក្នុងវិស័យវេជ្ជសាស្ត្រ។
AD