ហេតុអ្វីបានជាចោរនៅសម័យបុរាណជប៉ុនខ្លាចថ្ងៃទី ១២ ខែធ្នូ?
នៅគ្រប់ទីកន្លែងលើពិភពលោកសុទ្ធតែមានករណីលួចកើតឡើង។ យ៉ាងណាមិញ ប្រទេសជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសមានសុវត្ថិភាព ប៉ុន្តែនៅតែមានចោរ។ មិនថានៅកន្លែងណា ករណីចោរលួចនៅតែអាចកើតឡើង។
ដើម្បីកុំអោយមានករណីលួចពីបុរាណនៅក្រុង Kyoto មានបិទក្រដាសដូចនេះ។ ក្រដាសពណ៌ត្នោតនេះសម្រាប់ជៀសវាងអគ្គិភ័យ ប៉ុន្តែថ្ងៃនេះខ្ញុំចង់ពន្យល់ពីអត្ថន័យនៃក្រដាសពណ៌សនៅជិតនោះ។
រូបភាព https://www.leafkyoto.net/blog/makai/2019/12/sakasafuda/
ខ្ញុំជឿថា អ្នកដែលចេះភាសាជប៉ុននឹងមានអារម្មណ៍ពិបាកពេលអានអក្សរលើក្រដាសពណ៌ស។ អក្សរនេះសរសេរថា “ថ្ងៃទី ១២ ខែធ្នូ” បែរជាសរសេរបញ្ច្រាស។
ក្រដាសមួយសន្លឹកនេះមានមុខងារគំរាមចោរ ភាគច្រើនចោរលួចចូលតាមដំបូលផ្ទះ ដូច្នេះក្រដាសត្រូវបានដាក់បញ្ច្រាសគោលបំណងអោយចោរងាយអានអក្សរ។ ចំណែកកាលបរិច្ឆេទពេលវេលាថ្ងៃទី ១២ ខែធ្នូមានអត្តន័យដូចម៉្តេច?
នៅថ្ងៃទី ១២ ខែធ្នូ គឺជាថ្ងៃដែលចោរល្បីម្នាក់ក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុន Ishikawa Goemon ត្រូវប្រហារជីវិត។ ពាក្យនេះមានគោលបំណងថា “បើអ្នកមិនចង់ក្លាយទៅជា Goemon ទីពីរសូមត្រលប់ទៅវិញ” ។
ថ្ងៃនេះយើងនឹងនិយាយអំពីជីវិតរបស់ចោរដ៏ល្បីម្នាក់ឈ្មោះ Goemon Ishikawa ។ Goemon ធ្វើជាចោរតាំងពីក្មេងដែលល្បីព្រោះតែសមត្ថភាពរត់គេចលឿនដល់ថ្នាក់ទោះត្រូវគេដឹងក៏មិនអាចចាប់ខ្លួនបានដែរ។
កាលពីក្មេង Goemon ត្រូវបានបណ្តុះបណ្តាលអោយក្លាយជា Ninja មួយរូប ប៉ុន្តែបន្ទាប់ពីមានជំនាញគ្រប់យ៉ាងគាត់បែរជារត់គេចខ្លួន។ នៅពេលរត់គេចខ្លួនគាត់បានលួចទ្រព្យសម្បត្តិជាច្រើននៅកន្លែងបណ្តុះបណ្តាល Ninja ហើយចាប់ផ្តើមក្លាយជាចោរមួយរូប។
ក្រៅពីមានទេពកោសល្យ និងទទួលបានការបណ្តុះបណ្តាលល្អ Goemon ក្លាយជាចោរដ៏ជំនាញម្នាក់។ ឈ្មោះកាន់តែល្បីប្រាក់រង្វាន់ចាប់ខ្លួន Goemon ក៏កាន់តែច្រើន។ មនុស្សជាង ១០០ នាក់ស្វែងរកជុំវិញ Kyoto ដើម្បីចាប់ Goemon ។
ទោះបី Goemon ជាចោរ ប៉ុន្តែមានគោលការណ៍របស់ខ្លួន។ គាត់មិនដែលលួចចូលផ្ទះប្រជាជនធម្មតាទេ ត្រឹមតែលួចរបស់អភិជន ឬអ្នកមានអំណាចប៉ុណ្ណោះ។ ដូច្នេះហើយទោះជាការងារមិនត្រឹមត្រូវក៏ Goemon នៅតែជាវីរៈបុរសក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន។
ជំនាញកាន់តែខ្លាំងគោលដៅរបស់ Goemon កាន់តែច្រើន។ គាត់ថែមទាំងមានបំណងលួយចូលវិមានរបស់ Hideyoshi Toyotomi ជាមនុស្សមានឥទ្ធិពលបំផុតនៅក្នុងប្រទេសជប៉ុននាពេលនោះ។ Goemon ចង់លួចទ្រព្យសម្បត្តិលាក់ក្រោមគ្រែរបស់ Hideyoshi Toyotomi ដូច្នេះគាត់លួចចូលវិមានរបស់ Fushimi ។ គួរអោយស្តាយគាត់ត្រូវគេចាប់ខ្លួន។
នៅទីបំផុត ថ្ងៃទី ១២ ខែធ្នូ Goemon ត្រូវគេប្រហារជីវិតនៅច្រាំងទន្លេ Kamo ក្នុងទីក្រុង Kyoto ។ វិធីសម្លាប់គេហៅថា “ស្ងោឆ្អិន” ដាក់អ្នកទោសក្នុងឆ្នាំង ហើយបន្ទាប់មកកំដៅឆ្នាំងរហូតដល់ពុះ។ នៅចំពោះមុខមនុស្សជាច្រើនកូនប្រុសរបស់ Goemon ទើបតែអាយុ ៣ ឆ្នាំក៏ត្រូវគេដាក់ក្នុងឆ្នាំងតាមច្បាប់ដែរ។
រូបភាព https://www.leafkyoto.net/blog/makai/2019/12/sakasafuda/
នេះជាមូលហេតុដែលប្រភេទអាងទឹកក្តៅធ្វើពីឈើគេហៅថា Goemonburo ។
រូបភាព http://blog.livedoor.jp/ooe1005/archives/38728397.html
និយាយពីវិធីសាស្ត្រទប់ស្កាត់ចោររបស់ប្រជាជនក្យូតូពីបុរាណ ចោរត្រូវព្រមានអោយភ័យខ្លាច។ ទោះបីជាចោរលួចរបស់អ្នកមានអោយមនុស្សក្រីក្រក៏ដោយ អំពើលួចមិនមែនជាទង្វើត្រឹមត្រូវឡើយ។
Kengo Abe