យានធ្វើដំណើរដោយស្វ័យប្រវត្តិដឹកអ្នកដំណើរនៅអាកាស​យាន​ដ្ឋាន Haneda

ប្រទេសជប៉ុនទើបតែដាក់បង្ហាញរថយន្តដឹកអ្នកដំណើរពិសេស ប្រតិបត្តិការសាកល្បងនៅអាកាសយានដ្ឋាន Haneda ទីក្រុង​តូក្យូ​ក្នុង​កំឡុង​ពេលជំងឺកូវីដ-១៩ រាតត្បាត។

រូបភាព https://response.jp/

យោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន WHILL ដែលមានមូលដ្ឋាននៅ Yokohama ថ្មីៗនេះដាក់បង្ហាញរថយន្ត “រទេះ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ” សម្រាប់ដឹកអ្នកដំណើរពិសេសនៅក្នុងអាកាសយានដ្ឋាន។ បច្ចុប្បន្នអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូកំពុងដាក់ពង្រាយរថយន្តដឹកអ្នកដំណើរប្រភេទនេះ។ រថយន្តអាចធ្វើដំណើរពីកន្លែង​ត្រួត​ពិនិត្យ​សន្តិសុខរហូតដល់ច្រកទ្វារឡើងយន្តហោះក្នុង​រយៈ​ពេល​តែប៉ុន្មាននាទីប៉ុណ្ណោះ ល្បឿនអតិបរមា ៣,៥ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ការអនុវត្តដំបូងលើពិភពលោកសម្រាប់ដឹកញ្ជូនអ្នកដំណើរនៅអាកាសយានដ្ឋាន។

រូបភាព https://response.jp/

រថយន្តនេះអាចធ្វើដំណើរបានចម្ងាយប្រមាណ ៦០០ ម៉ែត្រ ដោយត្រូវបានគេរៀបចំមុនមិន​ខ្លាចប៉ះ​ទង្គិច។ ឧបករណ៍​នេះ​ដំណើរ​ដោយ​ប្រើ​ថ្ម lithium ហើយក៏អាចត្រឡប់ទៅទីតាំងដើមវិញបាន អ្នកប្រើអាចបើកឬបិទឧបករណ៍​តាម​រយៈ​ផ្ទាំង​បញ្ជា។

លោកនាយកប្រតិបត្តិក្រុមហ៊ុន WHILL Satoshi Sugie មានប្រសាសន៍ថាក្រុមហ៊ុនកំពុងអភិវឌ្ឍយានយន្តនេះយ៉ាង​ឆាប់ ដូច្នេះ​អ្នក​អាច​ធ្វើដំណើរទៅមកយ៉ាងស្រួល។

ប្រភេទយានយន្តនេះត្រូវបានសាកល្បងកាលពីឆ្នាំមុននៅអាកាសយានដ្ឋានជាច្រើនរួមទាំងអាកាសយានដ្ឋានអន្តរ​ជាតិ John F.Kennedy នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ។

ក្រុមហ៊ុន WHILL ក៏សង្ឃឹមថានឹងណែនាំយាននេះនៅអាកាសយានដ្ឋានជាច្រើនទៀតជុំវិញពិភពលោក។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: