Kyoko’s cooking: ពងមាន់ក្រឡុកបែបជប៉ុន Dashi Maki Tamago
នៅដើមខែយើងរីករាយពេលទទួលបានប្រាក់ខែព្រោះអាចទិញទំនិញតាមតែចិត្តចង់ ចំណែកចុងខែពេលខ្លះត្រូវញ៉ាំមីកញ្ចប់ឬពងមាន់ក៏ថាបាន។
ពងមាន់បែបជប៉ុនជាមុខម្ហូបងាយធ្វើ និងឆ្ងាញ់ដែលអ្នកគួរតែសាកល្បងម្តង។
មនុស្សមួយចំនួនប្រើសាច់ដើម្បីបង្កើនរសជាតិស៊ុតចៀន ចំណែកជនជាតិជប៉ុនក៏មានរូបមន្តសម្រាប់មុខម្ហូបនេះដែរ។ ដោយបន្ថែមគ្រឿងទេស Dashi ទឹកស៊ីអុីវ។
ប្រសិនបើផ្ទះរបស់អ្នកគ្មានខ្ទះរាងចតុកោណសូមកុំបារម្ភខ្ទះមូលក៏អាចធ្វើពងចៀនក្រឡុកបានដែរ។
គ្រឿងផ្សំ៖
ទឹកស៊ីអុីវត្រី Ayu
ពងមាន់ ៣ គ្រាប់
Mirin ២ ស្លាបព្រាកាហ្វេ
Dashi ៣ ស្លាបព្រា
ស្លឹកស្ពៃ (អាស្រ័យលើរសជាតិរបស់មនុស្សម្នាក់ៗដែលអ្នកអាចបន្ថែមឬមិនបន្ថែម ក្រៅពីនេះអ្នកអាចបន្ថែមការ៉ុត ផ្សិតឬសាច់ក្តាម) -ល-។
បន្ទាប់ពីចៀនពងមាន់រួចអ្នកគ្រាន់តែមូលនឹងទទួលបានលទ្ធផលដូចខាងក្រោម។
ប្រវត្តិរូបបងស្រី Kyoko ៖
ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」
Kyoko Nakao (អាយុ ៥១ ឆ្នាំ)
នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹងទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូចមួយនៅឆ្នាំក្រោយ។
អាជីពអ្នកបោះពុម្ពផ្សាយ
- ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
- ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
- ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
- ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។
អំពី “Shunsai Mamaya”
* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។
ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើងធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយបងស្រីរបស់គាត់ឈ្មោះ Kazuko ។
Kyoko Nakao