ម៉ាសរដូវក្តៅរបស់ក្រុមហ៊ុន Uniqlo លក់អស់តាំងពីថ្ងៃដំបូង

ចាប់ពីថ្ងៃទី ១៩ ខែមិថុនាក្រុមហ៊ុន Uniqlo ដាក់លក់ផលិតផលដែលបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនារដូវក្តៅឆ្នាំនេះ – ម៉ាស Airism ។

ម៉ាសមុខមានតម្លៃ ៩៩០ យ៉េន/មួយឈុតមាន ៣ ម៉ាស អាចដាក់ក្នុងម៉ាស៊ីនបោកគក់ដែលមានតម្រងល្អ។ ម៉ាសត្រូវ​បាន​រចនា​ឡើង​ដោយមាន ៣ ស្រទាប់ និងមុខងារចំនួន ៣ ។

រូបភាព https://www.uniqlo.com/jp/ja/contents/feature/airism-mask/

ការពារធូលី និងធូលីលំអងដល់ទៅ ៩៩%

ការពារកាំរស្មីយូវី ៩០%

ក្រណាត់ទន់ និងស្រូបញើស

បន្ទាប់ពីក្រុមហ៊ុន Uniqlo ណែនាំផលិតផលនៅលើប្រព័ន្ធផ្សព្វផ្សាយ អតិថិជនជាច្រើនទន្ទឹងរង់ចាំការដាក់បង្ហាញ។

ដូចដែលបានរំពឹងទុកមុនពេលបើកហាងមានមនុស្សម្នាជាច្រើនឈររង់ចាំតម្រង់ជួរទិញម៉ាស Airism ។ លើសពីនេះទំព័រ​លក់​អន​ឡាញ​របស់ Uniqlo ក៏បានកត់សំគាល់ការចូលមើល និងការបញ្ជាទិញជាច្រើនដែលធ្វើអោយប្រព័ន្ធ​ពិបាក​​ភ្ជាប់​តាំង​ពីព្រឹក។

រហូតដល់ម៉ោង ១៣ៈ០០ (ម៉ោងក្នុងស្រុក) Uniqlo ត្រូវប្រកាសសុំទោសព្រោះផលិតផលលក់អស់ទាំងនៅហាង និងប្រព័ន្ធ​អន​ឡាញ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងផលិតម៉ាសដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

រូបភាព https://www.uniqlo.com/jp/ja/contents/feature/airism-mask/

ដើម្បីបង្ការសកម្មភារក្សាទុកម៉ាសសម្រាប់តំឡើងថ្លៃម៉ាសត្រូវបានលក់អោយអ្នកប្រើក្នុងតម្លៃបច្ចុប្បន្នប៉ុណ្ណោះ។ គេហទំព័រលក់ទំនិញដូចជា Mercari ហាមឃាត់អ្នកលក់មិនបង្ហោះផលិតផលម៉ាស ប្រសិនបើរកឃើញប្រព័ន្ធនឹង​លុប​ចោល​ការ​បញ្ជា​ទិញ​ភ្លាមៗ។

ប្រភព NHK

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: