រឿងអាស្រូវស្នេហារបស់តារាកំប្លែង Ken Watabe បង្កការភ្ញាក់ផ្អើលក្នុងវិស័យសសិល្បៈជប៉ុនរហូតដល់ថ្នាក់ប្រពន្ធត្រូវសុំទោសជាសាធារណៈ

រឿងអាស្រូវស្នេហារបស់លោក Ken Watabe បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យសសិល្បៈជប៉ុន។ នៅទីបំផុតតារាសម្តែង Nozomi Sasaki ត្រូវសុំទោសចំពោះភាពមិនស្មោះត្រង់បន្ទាប់ពីបណ្តាញព័ត៌មានផ្សាយរឿងប្តីរបស់នាង។

តារាសម្តែង Nozomi Sasaki អាយុ ៣២ ឆ្នាំបានរៀបការជាមួយតារាកំប្លែងលោក Ken Watabe អាយុ ៤៧ ឆ្នាំ សម្រេច​ចិត្ត​ផ្សះផ្សា និងអភ័យទោសចំពោះកំហុសប្តីដើម្បីអនាគតកូនប្រុស។

រូបភាព https://vnexpress.net/chu-de/nozomi-sasaki-1287

កាលពីសប្តាហ៍មុនលោក Watabe បានរំលងកម្មវិធីចំនួន ៨ រួមទាំងកម្មវិធី King Brunch និង Love Music បន្ទាប់​ពី​ទស្សនា​វដ្តី​មួយចោទប្រកាន់គាត់ថាមានទំនាក់ទំនងមិនត្រឹមត្រូវជាមួយមនុស្ស ១៨២ នាក់ក្នុងនោះមានតារាសម្តែងស្រីសិចស៊ី អ្នកនៅខាងក្រៅ និងតារាក្នុង showbiz ។ ដៃគូរបស់លោក Ken Watabe មានអាយុ​ពី ២០-៥០ ឆ្នាំសុទ្ធតែមានអាជីពលើគ្រប់វិស័យ។

លោក Watabe បានសុំអភ័យទោសភរិយាតាមរយៈទីភ្នាក់ងាររបស់គាត់បន្ទាប់ពីរឿងអាស្រូវត្រូវបានលាតត្រ​ដាង ហើយ​ក៏​ទទួល​ស្គាល់អាកប្បកិរិយាមិនត្រឹមត្រូវជាផ្លូវការ និងបញ្ឈប់អាជីពរបស់ខ្លួន។ ចំណែកតារាសម្តែង Nozomi Sasaki នាងរក្សាភាពស្ងៀមស្ងាត់មិនតបអ្វីឡើយ ប៉ុន្តែមនុស្សមួយចំនួន​ដែលស្គាល់នាងនិយាយថា “នាងមិនបែកគ្នាឬលែងលះជាមួយគាត់ព្រោះអនាគតកូនប្រុសសំខាន់ជាងសុភមង្គលផ្ទាល់ខ្លួន” ។

ប៉ុន្តែនាងបានលុបរូបថត និងការប្រកាសរបស់ពួកគេចេញពី Instagram ដោយស្ងាត់។

ចំពោះព័ត៌មានតារាស្រីជនជាតិជប៉ុនលើកលែងទោសអោយប្តីលោក Ken Watabe ទស្សនិកជនបែរជាមានមតិផ្ទុយមកវិញខាងក្រោម។

“អាពាហ៍ពិពាហ៍អាចរក្សាឬបាត់បង់ពួកគេដឹងដោយខ្លួនឯង អ្នកក្រៅគួរតែគោរពការសម្រេចចិត្តរបស់ Nozomi” ។

“ខ្ញុំសង្ឃឹមថានាងលែងប្តីដែលផិតក្បត់នេះ គួរតែចិត្តដាច់ជាជាងធ្វើជាមនុស្សល្អក្នុងស្ថានភាពនេះ” 

“ខ្ញុំយល់ថាលោក Ken Watabe នឹងដើរផ្លូវចាស់ គួរតែលែងលះកុំទ្រាំការឈឺចាប់បន្តទៀត”

រូបភាព https://www.thestar.com.my/lifestyle/entertainment/2020/06/15/

នៅថ្ងៃទី ១២ ខែមិថុនាក្នុងការឆ្លើយតបជាសាធារណៈលើកដំបូងនាងបានបង្ហោះការសុំទោសលើ Instagram រួមជាមួយរូបភាពសទាំងស្រុង។ នាងបន្តថាខ្លួន និងស្វាមីបាននិយាយគ្នា ហើយនាងសង្ឃឹមថាសាធារណជននឹង​​​លើក​លែង​កំហុសប្តីរបស់នាង។ នាងក៏សង្ឃឹមថាជីវិតនាង និងកូនប្រុសរបស់នាងអាចត្រឡប់ទៅរកភាព​សុខសាន្តដូចកាលពីមុន។

តារា Nozomi Sasaki កើតនៅឆ្នាំ ១៩៨៨ ចូលរួមក្នុងវិស័យសិល្បៈឆ្នាំ ២០០៧ ក្នុងនាមជាតារាម៉ូដែល បន្ទាប់មកចូល​ប្រឡូក​ក្នុងវិស័យភាពយន្ត។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថា “សម្រស់ស្រស់ស្អាតបំផុតក្នុងប្រទេស​ជប៉ុន” ព្រោះតែទម្រង់មុខ និងរូបរាងរបស់នាង។ សារព័ត៌មានជាច្រើនសរសើរដល់សម្រស់របស់នាងកម្ររក​បាន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: