បុរសទាំងបីនាក់សម្រេចចាកចេញពីផ្ទះទៅរស់នៅកោះដាច់ស្រយាលដោយសារបាត់បង់ការងារធ្វើព្រោះតែជំងឺកូវីដ-១៩
ក្រៅពីភ័យខ្លាចជំងឺកូវីដ-១៩ គំរាមកំហែងដល់អាយុជីវិត ការព្រួយបារម្ភភាពជាប់គាំងសេដ្ឋកិច្ចពិភពលោកក៏មានភាពតានតឹងផងដែរ។ ដោយសារតែជំងឺកូវីដ-១៩ មានក្រុមហ៊ុនជាច្រើនត្រូវក្ស័យធនបណ្តាលអោយមនុស្សបាត់បង់ការងារកើនឡើង។ បុរសទាំងបីនាក់ក្នុងអត្តបទលើកនេះក៏ស្ថិតក្នុងចំណោមអ្នកគ្មានការងារធ្វើព្រោះតែជំងឺរាតត្បាតដែរ។
គ្មានអ្វីអាក្រក់ជាងបាត់បង់ការងារធ្វើហើយត្រូវនៅផ្ទះដើម្បីរក្សាគម្លាតទៀតទេ។ ដូច្នេះបុរសទាំង ៣ នាក់ណាត់គ្នានៅដាច់ឆ្ងាយ ប៉ុន្តែពួកគេសម្រេចចិត្តទៅកោះដែលគ្មានមនុស្សរស់នៅក្នុងតំបន់ Kyushu ។
បុរសទាំងបីនាក់រស់នៅផ្តាច់ខ្លួនលើកោះដាច់ស្រយាលមួយឆ្ងាយពីសង្គម។
រូបភាព Twitter
នេះជាឧបករណ៍ដែលបុរសទាំងបីរៀបចំសម្រាប់ជីវិតនាពេលខាងមុខ៖
- ដងសន្ទូច
- ដងចាក់ត្រី
- ទឹក
- កាំបិតពុសអុស
- រណា
- ប៉ែល
- តង់
- សម្លៀកបំពាក់
- ប្រដាប់ប្រដាធ្វើម្ហូប
- ឧបករណ៍ផ្ទុកអគ្គិសនី
- គ្រឿងទេស
- ខ្ទឹមស
- ខ្ញី
- ខ្ទឹមជប៉ុន
- មាន់
កាលពីមុនអ្នកទាំងបីនាក់ធ្វើការផ្នែកទេសចរណ៍ ក្រោយពេលគ្មានការងារធ្វើពួកគេមិនចង់ជាប់នៅក្នុងផ្ទះទេ ប៉ុន្តែក៏មិនចង់រំលោភលើបទបញ្ជានៅដាច់ដោយឡែកដូច្នេះសម្រេចចិត្តផ្លាស់ទៅរស់នៅលើកោះស្ងាត់។
រូបភាព https://joshi-spa.jp/1010677
ជីវិតប្រចាំថ្ងៃរបស់បុរសទាំងបីនេះហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ណាស់។ ជាការពិតទោះបីកោះគ្មានមនុស្សរស់នៅក៏ដោយប៉ុន្តែវាអាចជាកម្មសិទ្ធិរបស់នរណាម្នាក់មិនគួរទៅរស់នៅទីនោះទេ។ បុរសទាំងបីនាក់រកឃើញកន្លែងគ្មានម្ចាស់កម្មសិទ្ធិ ហើយនិយាយជាមួយអ្នកនេសាទក្បែរនោះទើបរើមកនៅ។
អាហារប្រចាំថ្ងៃរបស់ពួកគេមានពងមាន់ (មាន់ដែលពួកគេយកតាម) និងត្រីដែលពួកគេចាប់ដោយផ្ទាល់។ ដើម្បីរកអាហារបុរសទាំងបីត្រូវប្រឹងប្រែងដូច្នេះពេលញ៉ាំក៏ឆ្ងាញ់ណាស់ដែរ។
នេះជាកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ៖
ពួកគេភ្ញាក់ពីម៉ោង ៩ ព្រឹកព្រោះពេលនោះព្រះអាទិត្យរះខ្លាំងមិនអាចគេងលក់ទៀតបាន (ព្រឹកភ្ញាក់មិនចាំបាច់ដាក់នាឡិការោទ៍) ។ បន្ទាប់មកពួកគេចែកគ្នាអ្នកទៅកាប់អុស អ្នកខ្លះទៅរកចំណីធ្វើម្ហូប។
នៅពេលទំនេរបុរសទាំងបីនាក់ចងខ្សែធ្វើជាកន្លែងហ្វឹកហាត់សាច់ដុំ ហើយធ្វើទាំងកន្លែងសូណាថែមទៀត។
ពួកគេបរិភោគតែអាហារ ១ ពេលក្នុងមួយថ្ងៃគឺអាហារពេលល្ងាច។
ពេលចាប់ផ្តើមធ្វើដំណើរបុរសទាំងបីស្តាយដែលមិនបានយកថ្នាំបាញ់សត្វល្អិត និងតន្ត្រីតាម។ ពួកគេរកឃើញរូងភ្នំមួយធ្វើជាជម្រកប៉ុន្តែដោយសារតែមានសត្វល្អិតច្រើនពេកទើបត្រូវរើចេញ។ ក្រៅពីនេះពួកគេត្រូវធ្វើការប្រើកម្លាំងច្រើន ហើយរឿងខ្លះធ្វើដដែលៗដូចជាពុសអុស ចម្អិនម្ហូបជាដើម។ បុរសទាំងបីគិតថាតន្ត្រីអាចធ្វើអោយការងារមិនសូវធុញទ្រាន់ និងហត់នឿយ។
ផ្ទុយទៅវិញបុរសទាំងបីយល់ថាមានសំណាងដែលបានយកខ្សែពួរតាម។ ខ្សែពួរអាចធ្វើអ្វីៗជាច្រើនដូចជាកន្លែងជ្រកកោន ធ្វើសំលៀកបំពាក់ស្លឹកឈើ -ល- ។
ទោះបីជាបាត់បង់ការងារធ្វើដោយសារជំងឺកូវីដ-១៩ ប៉ុន្តែបុរសទាំងបីទទួលការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។ គោលដៅបន្ទាប់របស់បុរសទាំង ៣ ធ្វើដំណើរចម្ងាយ ៦០០ គីឡូម៉ែត្រឆ្លងកាត់សមុទ្រ Sento ដោយប្រើទូក។
ជាក់ស្តែងនៅដាច់ដោយឡែកមិនចាំបាច់ត្រូវ “Stay at home” ទេ អ្នកនៅតែអាចចេញក្រៅហើយធ្វើរឿងឆ្កួតៗសាកល្បងសមត្ថភាពរបស់ខ្លួន។ ពិភពលោកមុនកើតជំងឺកូវីដ-១៩ ជុំវិញដោយជីវិតទីក្រុង តើនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច? តោះរង់ចាំមើលទាំងអស់គ្នា។
Kengo Abe