អន្លង់ស្រីស្អាត – កន្លែងដែលស្រ្តីពេស្យាចំនួន ៥៥ នាក់ត្រូវគេបញ្ឆោតសម្លាប់

ទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៤១១ ខេត្ត Yamanashi មានអន្លង់ជ្រៅ (Oiran Buchi) ។ នៅក្នុងសម័យសង្រ្គាមត្រកូល Takeda គ្រប់គ្រងតំបន់ធ្យូងថ្មជាច្រើនក្នុងតំបន់ ដូច្នេះផ្ទះបនត្រូវបានគេរៀបចំឡើងសម្រាប់អ្នករុករករ៉ែ និង​អ្នក​យាម។

នៅឆ្នាំ ១៥៧៥ នៃគ.ស បន្ទាប់ពីបរាជ័យក្នុងចំបាំង Nagashino ត្រកូលនេះត្រូវបង្ខំចិត្តបោះបង់ទ្រព្យសម្បត្តិទាំងអស់រួមទាំងធ្យូងថ្ម។ ដើម្បីរក្សាការសម្ងាត់ពួកគេសម្រេចចិត្តសម្លាប់នារីក្នុងផ្ទះបនទាំងអស់។ ហើយក៏មានគេនិយាយ​ថា​នារី​ដែល​ត្រូវ​គេ​សម្លាប់មិនមែនជាស្រីពេស្យាទេ ប៉ុន្តែជា Oiran (ស្រ្តីរកសុីផ្លូវភេទលំដាប់ខ្ពស់) តែងតែទទួលភ្ញៀវសំខាន់ៗ។ ភ្ញៀវសំខាន់ភាគច្រើនជាអ្នកនយោបាយដែលដឹងពីអាថ៌កំបាំងរបស់ត្រកូល Takeda ។ ដោយ​សារ​តែ​ខ្លាច​គេ​ដឹង​អាថ៌កំបាំងទាំងនេះសម្រេចសម្លាប់មនុស្សបំបិទមាត់។

រូបភាព https://stories-of-scary-spiritspot.com/archives/366

វេទិកាត្រូវបានគេរៀបចំតាមជ្រលងភ្នំដែលនៅខាងក្រោមទឹកហូរខ្លាំង នារីទាំងនេះត្រូវគេអញ្ជើញអោយចូលរួមពិធីជប់លៀង។ សមាជិកក្នុងត្រកូលហៅនារីទាំងនេះរាំនៅលើវេទិកា បន្ទាប់មកមនុស្សម្នាក់កាត់ផ្តាច់ខ្សែធ្វើ​អោយ​វេទិកា​ធ្លាក់​ចុះ ស្រ្តីពេស្យាចំនួន ៥៥ នាក់ត្រូវស្លាប់។

ស្រ្តីពេស្យាភាគច្រើនស្លាប់ដោយសារលង់ទឹក អ្នកខ្លះរសាត់ទៅភូមិក្បែរៗនោះ ប៉ុន្តែមិនត្រូវបានអ្នកភូមិ​ជួយ​សង្គ្រោះ​​ទេ​​ពី​ព្រោះ Bakufu ចេញ​បញ្ជាមិនអោយជួយស្ត្រីរកស៊ីផ្លូវភេទ។

បន្ទាប់មកអ្នកភូមិមានអារម្មណ៍សោកស្តាយចំពោះស្រ្តីដែលស្លាប់បានរៀបចំផ្លាកព្រលឹងរំលឹកដល់ពួកគេ។

រូបភាព https://ameblo.jp/jwx-gf432yr/entry-12434073854.html

រហូតមកដល់សព្វថ្ងៃនេះមនុស្សជាច្រើននិយាយថាពួកគេស្តាប់ឮសម្លេងស្រែកយំរបស់ស្រ្តីទាំងនោះ (ប្រហែលជាសម្លេង​ស្រ្តី​ពេស្យាដែលធ្លាក់ស្លាប់) និងសម្លេងច្រៀងរាំរបស់ពួកនាង។ ភ្ញៀវទេសចរណ៍ជាច្រើនក៏ត្រូវគេព្រមានមិនអោយ​ឈរ​ក្បែរ​ស្ពាន​ព្រោះ​អាចត្រូវពួកគេអូសទៅតាម។

ទោះបីទេសភាពនៅតំបន់នេះមើលទៅស្រស់បំព្រងដូចឋានសួគ៌ ប៉ុន្តែពេលស្តាប់រឿងរ៉ាវដ៏កំសត់របស់ Oiran ស្រាប់​តែ​ព្រឺរ​សម្បុរ។ ដូច្នេះកន្លែងនេះក៏ត្រូវគេចាត់ទុកថាជាកន្លែងដែលមានខ្មោចលងច្រើនជាងគេនៅក្នុងប្រទេស​ផង​ដែរ។

រឿងព្រេងនិទាននិយាយអំពី Oiran Buchi ។

នៅមានរឿងមួយនិយាយថាក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ពេលសម្រេចទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង​ហ៊ីរ៉ូស៊ីម៉ា តាម​ពិត​គោល​ដៅ​ដំបូងគឺ Yamanashi ។ ប៉ុន្តែនៅពេលយន្តហោះ B-29 ដឹកគ្រាប់បែកហោះកាត់តំបន់ Oiran Buchi អ្នកបើកយន្តហោះស្តាប់​ឮ​សម្រែក​ដ៏សោកសៅថា “សូមកុំធ្វើឱ្យពួកយើងរងទុក្ខទៀតឡើយ” គាត់ក៏សម្រេច​​ឈប់​​ទម្លាក់​គ្រាប់បែកនៅទីនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: