ជឿអត់ឈ្នះឆ្នោតរង្វាន់ធំបន្ទាប់ពីទៅមើលកាក់យក្ស Kan’ei Tsūhō នៅជប៉ុន?
ប្រជាជនក្នុងស្រុកនៅប្រទេសជប៉ុននិយាយតៗគ្នារឿងអ្នកឈ្នះឆ្នោតរង្វាន់ធំបន្ទាប់ពីទៅលេងកាក់ Kan’ei Tsūhō ។
ចេញជាផ្លូវការនៅឆ្នាំ Kan’ei ១៣ ឆ្នាំ ១៦៣៦ កាក់ Kan’ei Tsūhō មានប្រហោងរាងការ៉េជារូបិយប័ណ្ណនៅសម័យអេដូក្រោយមកក្លាយជានិមិត្តសញ្ញាវប្បធម៌។ ភ្ញៀវទេសចរណ៍ដែលទៅលេងប្រទេសជប៉ុននៅតែអាចរកឃើញកាក់ទាំងនេះនៅតាមដងផ្លូវបុរាណស្រុក Asakusa ទីក្រុងតូក្យូ។
មនុស្សមួយចំនួនជឿថាកំឡុងសង្គ្រាមលោកលើកទី ២ យោធាអាមេរិកសង្ស័យថារូបដែលអណ្តែតលើដីខ្សាច់ជាបន្ទាយសម្ងាត់ ហើយបញ្ជូនកងទ័ពទៅស៊ើបការណ៍ម្តងហើយម្តងទៀត។ រូបភាព S Shikoku Travel ។
មកដល់ទីក្រុង Kanonji ភ្ញៀវទេសចរណ៍អាចទស្សនាផ្ទាំងគំនូរខ្សាច់ Zenigata Sunae ដែលបង្ហាញពីកាក់ Kan’ei Tsūhō លើឆ្នេរសមុទ្រ Ariake ។ ផ្ទាំងគំនូរមានបណ្តោយ ១២២ ម៉េត្រ និងទទឹង ៩០ ម៉ែត្រ និប៉ាន់ស្មានបរិមាត្រ ៣៤៥ ម៉ែត្រ។ ទោះបីជាមើលពីចម្ងាយរាងរង្វង់តែតាមពិតមានរាងចតុកោណ។ ប្រភពផ្ទាំងគំនូរកាក់ Kan’ei Tsūhō លើដីខ្សាច់នៅតែជាអាថ៌កំបាំងនៅឡើយ។ ទ្រឹស្តីដ៏ល្បីនិយាយអ្នកស្រុកភ្ញាក់ពេញមួយយប់ដើម្បីគូរវាសម្រាប់ស្វាគមន៍ស្តេចក្រាញ់សក្តិភូមិ Takatoshi Ikoma មកមើលទីក្រុងក្នុងឆ្នាំ ១៦៣៣ ។
ទោះជាយ៉ាងណាទ្រឹស្តីត្រូវគេច្រានចោលព្រោះប្រាក់មិនទាន់មាននៅសម័យនោះ។ ដូច្នេះអ្នកស្រាវជ្រាវយល់ស្របថាគំនូរខ្សាច់មាននៅសម័យអេដូ ប្រហែលពាក់កណ្តាលសតវត្សរ៍ទី ១៩ ឬមុននោះ។
ប្រជាជនក្នុងស្រុកថែមទាំងចែករំលែករឿងអ្នកឈ្នះឆ្នោតបន្ទាប់ពីទៅមើលគំនូរកាក់ Kan’ei Tsūhō ។ ពាក្យចចាមអារាមនិយាយថាអ្នកដែលមើលឃើញគំនូរមានអាយុវែង សុខភាពល្អ ហើយមានបាន។ រឿងនេះមិនច្បាស់នៅឡើយទេតែបង្កើតផលវិជ្ជមានសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក។ ភ្ញៀវទេសចរណ៍ជាច្រើនមកទីនេះបួងសួងសុំសំណាងល្អ។
នៅពេលផ្ទាំងគំនូរខ្សាច់ Zenigata Sunae កាន់តែល្បី ទីក្រុង Kan-onji បានជ្រើសរើសគំនូរជារូបតំណាងវប្បធម៌។ នៅឆ្នាំ ២០១០ រដ្ឋាភិបាលក្រុងសម្រេចចិត្តថាកាក់បុរាណនេះជារូបិយប័ណ្ណប្រើបានក្នុងទីក្រុង ប្រជាជន និងភ្ញៀវទេសចរណ៍អាចប្រើពេលទិញតាមហាងក្នុងស្រុក។
រូបភាព http://nobichip.com/
ទេសភាពស្រស់ស្អាតគួរអោយចាប់អារម្មណ៍នៅពេលព្រឹកព្រលឹមឬព្រលប់។ រូបភាព Shikoku Tourism
ផ្ទាំងគំនូរខ្សាច់មិនអាចបំពានបានទេ ដូច្នេះភ្ញៀវទេសចរណ៍គ្រាន់តែអាចមើលពីចម្ងាយ។ កន្លែងទស្សនាដែលល្អបំផុតលើកន្លែងសង្កេតនៅលើភ្នំក្នុងឧទ្យាន Kotohiki ។ ច្រកចូលឧទ្យានឥតគិតថ្លៃថែមទាំងមានសារមន្ទីរដាក់តាំងកាក់ជុំវិញពិភពលោកផងដែរ។
តើអ្នកចង់ទទួលបានសំណាងឈ្នះឆ្នោតម្តងក្នុងជីវិត ហេតុអ្វីមិនសាកល្បង?
AD