បុរសម្នាក់ធ្លាក់ពីលើភ្នំហ្វូជីពេលកំពុង Livestream ទទួលបានរង្វាន់ Darwin ឆ្នាំ ២០២០
តើអ្នកធ្លាប់ឮពីពានរង្វាន់ Darwin ទេ? ស្តាប់ទៅហាក់ដូចជាល្អណាស់ ប៉ុន្តែតើអ្នកទទួលរង្វាន់អាចនឹងរីករាយដែរទេ? ដោយសារអ្នកឈ្នះហាក់ដូចជាគ្មានជីវិត។
នេះជាពានរង្វាន់មានឈ្មោះថា Charles Darwin អ្នកដែលរកឃើញ “ទ្រឹស្តីនៃការវិវត្តន៍” រង្វាន់នេះបង្កើតឡើងសម្រាប់អ្នកដែលចូលរួមចំណែកក្នុងការកែលម្អហ្សែនរបស់មនុស្ស ដោយលះបង់ហ្សែនផ្ទាល់ខ្លួនតាមរបៀបដែលគួរអោយចាប់អារម្មណ៍បំផុត។
ពានរង្វាន់នៅឆ្នាំនេះបានទៅលើបុរសជនជាតិជប៉ុនម្នាក់ដែលជាលើកដំបូងជនជាតិជប៉ុនទទួលបានរង្វាន់ Darwin ។
បុរសម្នាក់ជាអ្នកផ្សាយផ្ទាល់ (Live-streamer) ជាអកុសលស្លាប់លើភ្នំហ្វូជីដោយសារគាត់រអិលដួលពេលកំពុង Livestream ។
លោក Tetsu Shiohara ឬគេហៅថា Tedzu អាយុ ៤៧ ឆ្នាំឡើងភ្នំហ្វូជីនៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០១៩ ប៉ុន្តែមិនបានយកឧបករណ៍ការពារខ្លួនតាម។
គាត់ស្លៀកសម្លៀកបំពាក់ប្រចាំថ្ងៃហើយសម្រេចចិត្តឡើងភ្នំដែលខ្ពស់បំផុតនៅជប៉ុនមានកម្ពស់ ៣៧៧៦ ម៉ែត្រ។ អ្វីដែលគាត់បានត្រៀមត្រឹមតែឈើច្រត់សម្រាប់ឡើងភ្នំ ស្រោមដៃធម្មតាមួយគូរ និងស្មាតហ្វូន។
លោក Tedzu ហាក់ដូចជាចាប់អារម្មណ៍ទៅលើរឿង Livestream ជាជាងជីវិតរបស់ខ្លួន។ នៅក្នុងវីដេអូគាត់និយាយម្តងហើយម្តងទៀតថាដៃរបស់ខ្លួនត្រជាក់ឡើងរឹងប៉ុន្តែនៅតែទទូចមិនបិទ Livestream ។
នៅពេលរអិលជើងគាត់ដឹងថាខ្លួននឹងដួលគួរតែទម្លាក់ទូរស័ព្ទចុះកាន់ឈើច្រត់ឡើងភ្នំហើយតោងអោយជាប់ ប៉ុន្តែក្នុងវីដេអូបង្ហាញថា Tedzu មិនបានធ្វើដូច្នោះទេ។
នៅទីបំផុតលោក Tedzu រអិលហើយធ្លាក់ពីលើភ្នំ។ នៅពេលគ្រោះថ្នាក់កើតឡើងអ្នកមើល Livestream បានជូនដំណឹងទៅអាជ្ញាធរ។ រហូតដល់ថ្ងៃបន្ទាប់ទើបគេរកឃើញសាកសពរបស់លោក Tedzu នៅស្ថានីយ៍ទី ៧ មានកម្ពស់ប្រហែល ១០០០ ម៉ែត្រ។
អ្នកអាចចូលមើលគេហទំព័ររបស់ Darwin Award ដើម្បីអានរឿងបន្ថែមក៏ដូចជាស្វែងយល់អំពីពានរង្វាន់ចម្លែកនេះ។
https://darwinawards.com/darwin/darwin2020-01.html
Sacchan