ជនជាតិចិនម្នាក់ត្រូវគេរិះគន់ចំពោះការដាក់ពាក្យសុំពាណិជ្ជសញ្ញា Ainu – តើគោលបំណងចង់ទាញយកប្រយោជន៍ពីវប្បធម៌ឬ?

បុគ្គលម្នាក់រស់នៅប្រទេសចិនបានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញា Ainu ដូចជាឈ្មោះជនជាតិភាគតិចនៅប្រទេស​ជប៉ុន ហើយត្រូវគេរិះគន់និយាយថាចង់ទាញយកប្រយោជន៍ពីវប្បធម៌ជប៉ុន។

ការិយាល័យប៉ាតង់របស់ជប៉ុន “JPO” បានអោយដឹងថាបុគ្គលម្នាក់នៅទីក្រុង Shenzhen ប្រទេស​ចិន​ចុះ​បញ្ជី​ពាណិជ្ជ​សញ្ញា “Ainu” សម្រាប់ផលិតផលដូចជា Case Smartphone, Mouse PC កុំព្យូទ័រ -ល- ដាក់ពាក្យកាល​ពី​ថ្ងៃទី ៣ ខែមីនា។

រូបភាព ការិយាល័យប៉ាតង់ជប៉ុន – Chiyoda-ku, Tokyo

ពាក្យសុំកំពុងរង់ចាំការអនុម័តក្នុងរយៈពេល ២ ថ្ងៃ ខាងផ្នែក JPO បានអោយដឹងពួកគេនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើច្បាប់ពាណិជ្ជសញ្ញា។ មិនដឹងថាអ្នកដាក់ពាក្យយល់អំពីសារៈសំខាន់នៃពាក្យ Ainu នៅពេលចុះឈ្មោះ​សុំ​ពាណិជ្ជ​សញ្ញាដែរទេ។ ពាក្យសុំនេះដាក់ចំពេលរដ្ឋាភិបាលជប៉ុនគ្រោងនឹងបើកសារមន្ទីរ Ainu និងឧទ្យានជាតិនៅ​កោះ​ហុក​កៃដូក្នុងឆ្នាំនេះគោលបំណងនាំមកនូវសមភាពដល់សហគមន៍ជនជាតិភាគតិច Ainu ។

រូបភាព https://jp.rbth.com/multimedia/pictures/2014/04/23/48061

ចំពោះបញ្ហានេះជនជាតិ Ainu បានតវ៉ា និងសង្ឃឹមថារដ្ឋាភិបាលធ្វើសកម្មភាពព្រោះពួកគេគិតថាវាជាសកម្មភាព​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់​​ពី​សហគមន៍​របស់ពួកគេ។

កាលពីឆ្នាំមុនប្រទេសជប៉ុនបង្កើតច្បាប់ការពារ និងលើកកម្ពស់វប្បធម៌ Ainu តាមរយៈការផ្តល់ការជំនួយផ្នែក​ហិរញ្ញវត្ថុ ហើយ​ក៏​ជាលើក​ដំបូងចេញបទប្បញ្ញត្តិ Ainu ជាជនជាតិដើម។

ជនជាតិ Ainu មានពណ៌សម្បុរភ្លឺ រាងកាយមានរោមច្រើន ភ្នែកមូល និងសក់រួញ។ ពួកគេមិនដូចជន​ជាតិ​ជប៉ុន​ទេ បុរសជនជាតិ Ainu មានពុកមាត់វែង មាឌធំខ្ពស់ដូច្នេះមានទ្រឹស្តីជាច្រើននិយាយថាជនជាតិ Ainu មាន​ដើមកំណើតមកពីប្រទេសលោកខាងលិច។

ប្រភព https://www.tokyo-np.co.jp/article/33007

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: