ម៉ាសជួយកាត់បន្ថយភាពចាស់ និងថែរក្សាសម្រស់
ខ្ញុំសង្កេតឃើញថាមនុស្សមួយចំនួនមិនទម្លាប់ពាក់ម៉ាស ប្រសិនបើមិនមែនមកពីជំងឺកូវីដ-១៩ រាតត្បាតទូទាំងពិភលោកប្រហែលមនុស្សភាគច្រើនយល់ថាមិនចាំបាច់ពាក់ម៉ាសឡើយ។ ជាការពិតបើមិនធ្លាប់ពាក់ម៉ាសធ្វើអោយយើងមានអារម្មណ៍ថាធុញថប់ហើយពិបាកដកដង្ហើម។
ប៉ុន្តែចុះបើពាក់ម៉ាសអាចជួយថែរក្សាសម្រស់វិញ? គ្រាន់តែពាក់ម៉ាសអាចប្រែទៅជាស្រស់ស្អាត តើអ្នកជឿទេ?
ម៉ាសមុខដែលគេផ្សព្វផ្សាយថា “កាត់បន្ថយភាពចាស់” ត្រៀមនឹងដាក់លក់នៅប្រទេសជប៉ុនគេហៅថា Stop Aging Mask ។
រ៉ាដ្យូមធម្មជាតិត្រូវបានគេដាក់បន្ថែមនៅពីក្រោយម៉ាស។ រ៉ាដ្យូមធម្មជាតិជាធាតុផ្សំមកពីជ្រោះទឹកក្តៅមានមុខងាររំញោចកោសិកា បង្កើនមុខងារភាពស៉ាំ បង្ការភាពចាស់ បង្កើនសម្រស់ និងសុខភាព។
នៅពេលអ្នកដកដង្ហើមម៉ាសនឹងរក្សាដង្ហើមរបស់អ្នកបង្កើតជា Hormesis (បាតុភូតនៃសារធាតុដែលបង្កគ្រោះថ្នាក់ជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងឱ្យកាន់តែរឹងមាំ) ។ ប្រសិទ្ធិភាពនេះមានអត្ថប្រយោជន៍សម្រាប់ច្រមុះ និងបំពង់ក។ ម៉ាសធម្មតាមិនការពារវីរុស ហើយក៏គ្មានមុខងារបង្កើនភាពស៉ាំដូចជាម៉ាសនេះដែរ។
ក្រៅពីនេះគ្រាន់តែពាក់ម៉ាសស្បែករបស់អ្នកនឹងមានភាពស្រស់ថ្លាជាពិសេសស្បែកត្រូវបានម៉ាសបិទបាំង។ ជាទូទៅស្នាមជ្រួញនៅជុំវិញមាត់ច្រើនតែជ្រៅជាមូលហេតុធ្វើអោយយើងមើលទៅចាស់។ ម៉ាសនេះជួយការពារស្នាមជ្រីវជ្រួញដូច្នេះមើលទៅក្មេងជាងវ័យ។
ឥទ្ធបលនៃអុីយ៉ុងអវិជ្ជមានជួយឱ្យរាងកាយ និងចិត្តមានភាពធូរស្បើយ ហើយជួយសម្រួលដល់ដំណេក។
បន្ទាប់ពីបានដឹងអំពីអត្ថប្រយោជន៍របស់ម៉ាសនេះ តើអ្នកដែលមិនចូលចិត្តពាក់ម៉ាសអាចនឹងពិចារណាឡើងវិញដែរឬទេ?
ម៉ាសមួយមានតម្លៃ ៦០០០ យ៉េន (មិនទាន់គិតពន្ធ) ដែលប្រហែលនឹង ៥៩ ដុល្លា។ ម៉ាសមានតម្លៃថ្លៃប៉ុន្តែអ្នកអាចលាងសម្អាតហើយប្រើឡើងវិញ។
JAPO គ្រោងនឹងនាំចូលម៉ាសប្រភេទនេះប្រសិនបើចំនួនការបញ្ជាទិញលើសពី ១០។ ដូច្នេះសូមអនុញ្ញាតអោយ JAPO ដឹងពីគំនិតរបស់អ្នកតាមរយៈប្រអប់សំបុត្រ Facebook ។
Kengo Abe