បិសាច Medusa ធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រែជាគួរអោយស្រលាញ់ណាស់
វិចិត្រករជនជាតិជប៉ុន Avogado6 (アボガド6) ដែលបង្កើតបានជាស្នាដៃគួរអោយចាប់អារម្មណ៍ជាច្រើនជាពិសេសបង្ហាញពីភាពខ្មៅងងឹត បញ្ហាសង្គម និងស្មារតីមនុស្ស។ ក្រៅពីស្នាដៃទាំងនេះវិចិត្រករថែមទាំងគូររូបតាមសេ៊រីក្រោមលក្ខណៈរបស់តួអង្គ។
ក្នុងចំណោមស៊េរីទាំងនោះបំផុសគំនិតលក្ខណៈរបស់តួអង្គ Medusa ក្នុងទេវកថាក្រិក។ ដូចដែលយើងបានដឹងហើយថា Medusa ជាបិសាចមានសក់ក្បាលពស់ ប្រសិនបើអ្នកក្រឡេកភ្នែករបស់បិសាចក្បាលពស់នឹងក្លាយទៅជាថ្ម។ តើបិសាចដែលគួរអោយខ្លាចប្រែជាយ៉ាងណាបើមានស្នេហា? មិនថាបិសាចឬអ្វីក៏ដោយពេលស្រលាញ់គ្រប់យ៉ាងប្រែទៅជាស្រស់ស្អាត និងបរិសុទ្ធក្នុងស្នេហា។
តាមរយៈការបង្ហាញពីចរិតលក្ខណៈវិចិត្រករ Avogado6 គូរព្រាងរឿងស្នេហារបស់បិសាចសក់ក្បាលពស់ដ៏គួរអោយខ្លាចបំផុតនៃទេវកថាក្រិក។
តើ Medusa មានភាពរីករាយចំពោះនឹងអំណាចដែលខ្លួនមានដែរទេ?
ប្រហែលជាគ្មានទេ។
ប្រហែលជានាងក៏មិនចង់ធ្វើបាបមនុស្ស ហើយមិនចង់អោយគេបោះបង់ឡើយ។
បិសាចសក់ក្បាលពស់ដែលរស់នៅក្នុងភាពងងឹតចៃដន្យជួបបុរសម្នាក់ដែលមិនអាចមើលឃើញពន្លឺ។
កែវភ្នែកដែលមនុស្សគ្រប់គ្នាខ្លាចបែរជាអាចមើលឃើញផ្លូវកាន់ដៃបុរសម្នាក់ដើរទៅមុខ។
ពស់នៅលើក្បាលរបស់នាងលែងគួរអោយខ្លាចទៀតហើយ។
ពស់ទាំងនេះក៏ដូចជាម្ចាស់របស់វាស្រលាញ់បុរសម្នាក់នេះខ្លាំងណាស់។
អ្នកអាចតាមដានរឿងរ៉ាវគួរឱ្យស្រឡាញ់នេះតាមរយៈ Twitter របស់អ្នកនិពន្ធ។
Sacchan