កំឡុងពេលនៅផ្ទះដោយសារជំងឺកូវីដ-១៩ ឪពុកបើកហាងបារតូចមួយក្នុងផ្ទះដើម្បីផឹកជាមួយកូនប្រុស
ក្នុងកំឡុងពេលនៅផ្ទះដោយសារជំងឺកូវីដ-១៩ លោក Morikawa Yarushikane – តារាកំប្លែងក៏ត្រូវផ្តាច់ខ្លួននៅផ្ទះដែរ ដូច្នេះគាត់អាចចំណាយពេលច្រើនជាមួយកូនប្រុសអាយុ ៥ ឆ្នាំឈ្មោះ Yushi ។
រូបភាព https://soranews24.com/
កាលពីមុន Morikawa តែងតែទៅផឹកស្រាតាមទម្រង់ឡានបារចល័ត។ ឡានបារចល័តច្រើនតែលក់មុខម្ហូប oden រម្ងាសសាច់គ្រប់ប្រភេទ បន្លែ គ្រឿងសមុទ្រ តៅហ៊ូ ទឹករម្ងាសពីសណ្តែក និងស្រា។ ព្រោះតែអារម្មណ៍នឹកដល់មុខម្ហូប Morikawa គិតឃើញគំនិតបើកហាងបារផ្ទាល់ខ្លួននៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់។ ហាងបារដ៏ពិសេសនេះមានអតិថិជនតែម្នាក់គត់ជាកូនប្រុស Yushi ។
ដោយសារ Yushi នៅក្មេងពេកមិនអាចផឹកភេសជ្ជៈមានជាតិអាល់កុលគាត់ក៏ប្តូរទៅជាទឹកផ្លែឈើជំនួសវិញ។ ម្ហូបបន្ថែមមានដូចជាមើមស្ពៃ (daikon) សាច់ក្រក ត្រី chikuwa និងស៊ុតស្ងោ។
តាំងពីពេលបើកហាងតារាកំប្លែង Morikawa ថែមទាំងថតវីដេអូសប្បាយៗរបស់ឪពុកកូន ហើយបង្ហោះលើទំព័រ YouTube របស់ខ្លួន។ គាត់ក៏បានសួរសុខទុក្ខកូនប្រុសដូចជាអ្នកលក់តាមហាងស្រាស្វាគមន៍ភ្ញៀវផងដែរ។
ពេលខ្លះឪពុក និងកូនប្រុសផ្លាស់ប្តូរតួនាទីគ្នាទៅវិញទៅមក។ Yushi ធ្វើជាអ្នកលក់ចំណែកឪពុក Morikawa ធ្វើពុតជាអតិថិជន។ វីដេអូកំសាន្តររបស់ឪពុកកូនទាំងពីរទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកនិយមលេងអុីនធឺណេត។ លោក Morikawa ចែករំលែកគំនិតបើកហាងបារក្នុងផ្ទះក្រៅពីបំណងកំសាន្តក៏ជាមធ្យោបាយសម្រាប់គាត់បង្រៀនកូនផងដែរ។ “ខ្ញុំចង់អោយ Yushi និងខ្ញុំអាចប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើន” ។ នេះជារបៀបគាត់បង្រៀនកូន Yushi ប្រឈមនឹងឪពុកក្នុងនាមជាមនុស្សពេញវ័យ។
ពេលវេលាអង្គុយផឹកជាមួយឪពុក Yushi ទទួលបានបទពិសោធក្នុងជីវិតដូចជាសួរសុខទុក្ខ របៀបនិយាយស្តី ក្រៅពីនេះកូនប្រុសរបស់គាត់យល់អំពីការបើកហាងលក់ដូរ។
អ្នកមើលការសន្ទនារវាងឪពុកកូនទាំងពីរតាមរយៈគេហទំព័រ YOUTUBE នេះ។
AD