ស្នាដៃសិល្បៈរបស់វិចិត្រករជប៉ុនដែលគាំទ្រចលនា Black Lives Matter
ក្រោយបាតុកម្មដែលកើតឡើងបន្ទាប់ពីមរណភាពរបស់លោក George Floyd វិចិត្រករជនជាតិជប៉ុន និងពិភពលោកទាំងមូលបានសម្តែងការគាំទ្រចំពោះចលនា Black Lives Matter (ប្រឆាំងការរើសអើងជាតិសាសន៍ចំពោះជនជាតិស្បែកខ្មៅ) ក្នុងន័យសិល្បៈ។
ស្នាដៃដើមមិនត្រឹមតែបង្ហាញការគាំទ្រប៉ុណ្ណោះទេហើយថែមទាំងរៃអង្គាសប្រាក់ដោយផ្ទាល់សម្រាប់អង្គការដែលធ្វើការដើម្បីយុត្តិធម៌។
រូបភាព http://www.spoon-tamago.com/2020/06/12/japanese-artists-support-black-lives-matter/
វិចិត្រករ Takashi Murakami បានបង្កើតស៊េរីចំនួន ៦ ឈុតដែលមានកំណត់បំផុសគំនិតតាមចលនា Black Lives Matter តាមរយៈការរចនាផ្កា និងលលាដ៍ក្បាលក្រោមស្នាដៃដ៏ពិសេស។ ស្នាដៃទាំង ៦ ដែលមានកំណត់ចំនួន ៣០០ ច្បាប់នឹងត្រូវដាក់លក់នៅសប្តាហ៍ក្រោយ។ ប្រាក់ដែលលក់បាន ១០០% ផ្តល់ជូនអង្គការបន្ថយសកម្មភាពកៀបសង្កត់ជនជាតិស្បែកខ្មៅ។
រូបភាព http://www.spoon-tamago.com/2020/06/12/japanese-artists-support-black-lives-matter/
វិចិត្រករ Meguru Yamaguchi បានបង្កើតស្នាដៃដែលមានឈ្មោះថា “Revisualize No.1” ទាំងរូបគំនូរទឹក acrylic និងរូបចម្លាក់ធ្វើពីឈើ plywood នឹងត្រូវដាក់លក់ដេញថ្លៃនៅថ្ងៃទី ១៨ ខែមិថុនា។ វិចិត្រករដែលល្បីផ្នែក canvas ក្នុងស្នាដៃរបស់គាត់ ប៉ុន្តែលើកនេះគាត់សម្រេចចិត្តបង្កើតទម្រង់ថ្មី ដើម្បីទាមទារយុត្តិធម៌សម្រាប់ជនជាតិស្បែកខ្មៅក្នុងការរើសអើងជាតិសាសន៍ អំពើហឹង្សា និងការធ្វើខុសរបស់ប៉ូលីស។
រូបភាព http://www.spoon-tamago.com/2020/06/12/japanese-artists-support-black-lives-matter/
វិចិត្រករច្នៃប្រឌិតលោក Sho Shibuya បានបង្កើតស្នាដៃមានលក្ខណៈសាមញ្ញប៉ុន្តែមានអត្តន័យជ្រាលជ្រៅដោយផ្អែកលើគម្របរបស់កាសែត New York Times ដើម្បីគាំទ្រដល់ចលនា Black Lives Matter ។ ស៊េរី “Sunries” ជាគំនូរតាមដំណាក់កាលដែលប្រធានបទទទួលបានការសរសើរជាច្រើន។
រូបភាព http://www.spoon-tamago.com/2020/06/12/japanese-artists-support-black-lives-matter/
វិចិត្រករ Shinji Murakami ប្រើការរចនា Pixel ដើម្បីបង្កើតស្នាដៃសិល្បៈនេះរំលឹកដល់លោក George Floyd ហើយបង្ហាញការគាំទ្ររបស់គាត់ចំពោះយុត្តិធម៌ពូជសាសន៍ និងសិទ្ធិពលរដ្ឋ។
រូបភាព http://www.spoon-tamago.com/2020/06/12/japanese-artists-support-black-lives-matter/
វិចិត្រករជិះបន្ទះក្តារ Haroshi បង្កើតរូបចម្លាក់ពីបន្ទះក្តារដែលត្រូវបានកែច្នៃ។ ស្នាដៃបង្ហាញពីម្រាមដៃកណ្តាលធំតាមហាង HUF នៅ LA ក្រោមអត្តន័យ “អំពើជិះជាន់ អយុត្តិធម៌ ហឹង្សា ការរើសអើងជាតិសាសន៍ ប្រើអំណាចប្រព្រឹត្តអំពើអយុត្តិធម៌ និងអំពើគួរអោយស្អប់ខ្ពើមរបស់នរណាម្នាក់ឬអ្វីមួយរំលោភបំពានសហគមន៍ជនជាតិស្បែកខ្មៅ” ។
Sacchan