អាជីវកម្មរបស់ម្ចាស់ហាង Izakaya ខាតឡើងចង់បិទហាងប៉ុន្តែបុគ្គលិកមិនដែលរអ៊ូរទាំសោះ
នៅប្រទេសជប៉ុនមានភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារយ៉ាងច្រើនលក់ក្នុងតម្លៃថោក។ រហូតដល់មានភោជនីយដ្ឋានខ្លះលក់ម្ហូបច្រើនហើយតម្លៃថោកទៀត តើអាចនឹងចំណេញដែរទេ?
រូបភាព http://r.gnavi.co.jp/g-interview/entry/nekota/4022
ហាងនេះមានទីតាំងស្ថិតនៅក្នុងស្រុកសម្បូរទៅដោយឥវ៉ាន់ក្បែរស្ថានីយ៍ Kamitaitabashi ។ នេះជាហាង Izakaya (ហាងស្រាបែបជប៉ុន) មានឈ្មោះថា Kamon បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ម្ចាស់ហាងលោក Mansour ជនជាតិអុីរ៉ង់។
មុខម្ហូបទាំងអស់ក្នុងមឺនុយមានតម្លៃ ៤០០ យ៉េនគ្រប់មុខ ប៉ុន្តែអ្វីដែលធ្វើអោយអ្នកភ្ញាក់ផ្អើលស្ថិតលើទំហំមុខម្ហូប Size ធំដល់ថ្នាក់អ្នកមិនអាចញ៉ាំអស់សម្រាប់តម្លៃ ៤០០ យ៉េនពិតជាថោកណាស់។
ប្រសិនបើអ្នកចូលចិត្ត Karaage ហើយមានទំនុកចិត្តថាខ្លួនអាចញ៉ាំអស់ សូមភ្លក់សាច់មាន់ចៀននៅហាងនេះសាកមើល។
ហើយនេះជាមុខម្ហូបប្រពៃណីមកពីប្រទេសអុីរ៉ង់ដែលម្ចាស់ហាងដាក់ឈ្មោះថា Iran Ninki Roll ។
ស៊ុតចម្អិនជាមួយសាច់មួយគ្រួសារមិនដឹងថាញ៉ាំអស់អត់ផង។
អ្នកចូលចិត្តបាយឆាពងមាន់ តើអ្នកគិតថាអាចញ៉ាំអស់ដែរទេ? ដើម្បីឆាបានដូច្នេះត្រូវការបាយពី ៤ ទៅ ៥ ចាន។
ប្រសិនបើអ្នកញ៉ាំមិនអស់អាចខ្ចប់យកទៅផ្ទះបាន។
ទោះជាយ៉ាងណាអ្វីដែលធ្វើអោយខ្ញុំឆ្ងល់គឺថាតើការលក់ដូរបែបនេះអាចចំណេញដែរទេ?
នៅពេលត្រូវគេសួរលោក Mansour ញញឹមហើយនិយាយថា “ខាត” ។
លោក Mansour មកដល់ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៨៨ ទើបចាប់ផ្តើមរៀនភាសាជប៉ុន។ បន្ទាប់ពីរៀបការជាមួយនារីជប៉ុនគាត់សម្រេចចិត្តរស់នៅប្រទេសនេះ។ ដោយសារបទពិសោធតាំងពីពេលជានិស្សិតគាត់បើកហាង Izakaya រហូតមកដល់ពេលនេះ ២៥ ឆ្នាំហើយ។
ដំបូងឡើយហាងរបស់គាត់លក់ម្ហូបតាមទំហំ និងតម្លៃស្តង់ដារ។ ប៉ុន្តែបន្ទាប់ពីរឿងមួយគាត់សម្រេចចិត្តផ្លាស់ប្តូរមុខម្ហូបដោយមូលហេតុថា “ខ្ញុំធ្វើរឿងនេះសម្រាប់កុមារត្រៀមនឹងចាប់កំណើត”។
មានម្តងមានប្តីប្រពន្ធមកញ៉ាំក្នុងហាងពេលនោះប្រពន្ធរបស់គាត់កំពុងមានផ្ទៃពោះ។ ប្រពន្ធចង់ញ៉ាំសាច់អាំងតែប្តីប្រពន្ធមិនគ្រប់ប្រាក់។ តម្លៃម្ហូបនោះ ៨០០ យ៉េនថ្លៃពេកបើប្រៀបនឹងចំណូលរបស់ប្តីប្រពន្ធនេះ ដូច្នេះពួកគេគ្រាន់តែញ៉ាំ Yakisoba ហើយត្រឡប់ទៅផ្ទះវិញ។
ដោយមើលឃើញទិដ្ឋភាពបែបនេះលោក Mansour គិតថា “ប្រសិនបើសាច់អាំងមានតម្លៃថោកពួកគេនឹងអាចញ៉ាំវាបាន” ម្ហូបនេះល្អសម្រាប់ទារក។ ហេតុនេះហើយលោក Mansour សម្រេចចិត្តបញ្ចុះតម្លៃរាល់មុខម្ហូបទាំងអស់នៅក្នុងមឺនុយត្រឹម ៣៨០ យ៉េនជាតម្លៃម្ហូប Yakisoba ដែលប្តីប្រពន្ធនោះញ៉ាំ។
មួយរយៈពេលក្រោយមកប្តីប្រពន្ធនោះត្រឡប់មកវិញលើកនេះពួកគេអាចញ៉ាំសាច់អាំងក្នុងតម្លៃ ៣៨០ យ៉េន។ លើសពីនេះព្រោះតែលើកមុនមិនបានញ៉ាំលោក Mansour សម្រេចបន្ថែមបរិមាណទ្វេដងអោយប្តីប្រពន្ធនោះ។ ពេលក្រឡេកមើលសាច់អាំងប្តីប្រពន្ធនោះមានការងឿងឆ្ងល់។ លោក Mansour និយាយថា “ហាងរបស់ខ្ញុំកំពុងតែចំណេញ ដូច្នេះយើងបញ្ចុះតម្លៃ និងបង្កើនម្ហូបដើម្បីអរគុណចំពោះអតិថិជន” នោះគ្រាន់តែជាការកុហកប៉ុណ្ណោះ។
រឿងល្អផ្សព្វផ្សាយគ្រប់ទីកន្លែងមនុស្សកាន់តែច្រើនទៅដល់ហាងរបស់លោក Mansour ដើម្បីភ្លក់។ ដោយមិនចង់ធ្វើអោយអតិថិជនខកចិត្តលោក Mansour បង្កើនទំហំម្ហូបដល់កម្រិតដែលមិនអាចញ៉ាំអស់ដូចសព្វថ្ងៃ។
គ្រាន់តែក្រឡេកមើលយើងដឹងថាហាងខាតខ្លាំង ភ្ញៀវខ្លះគោរពម្ចាស់ហាងហៅភេសជ្ជៈក្នុងហាង។ ទោះបីជាតម្លៃស្រាមិនថ្លៃប៉ុន្តែបើប្រៀបនឹងម្ហូបនៅតែចំណេញជាង។ ហើយលោក Mansour ក៏មិនបានត្អូញត្អែរអ្នកដែលមិនបានហៅភេសជ្ជៈផងដែរ។
នៅខាងក្នុងហាង Izakaya មាននាឡិកាដ៏ចម្លែកមួយវាគ្មានត្រនិចនាឡិកាទេ។ ដើមឡើយនាឡិកានេះឈប់នៅម៉ោង ២ :៤៦ នាទី លោក Mansour មានចេតនារំលឹកគ្រាគ្រោះមហន្តរាយរញ្ជួយ និងរលកយក្សស៊ូណាមិនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១១ ។ ថ្ងៃមួយបុរសម្នាក់មកដល់ហាងមើលឃើញនាឡិកាស្រាប់តែយំ តាមពិតទៅកូនរបស់បុរសនោះស្លាប់ក្នុងគ្រោះមហន្តរាយនោះ។ ចាប់តាំងពីពេលនោះលោក Mansour ដកត្រនិចនាឡិកាចេញ គាត់ជាមនុស្សយល់ពីអារម្មណ៍របស់អ្នកដទៃ។
អ្វីដែលអស្ចារ្យនោះគឺថាទោះបីជាអាជីវកម្មមិនចំណេញ បុគ្គលិកតែងតែញញឹមជានិច្ច។ ពួកគេមិនបានត្អូញត្អែរចំពោះវិធីរកប្រាក់របស់ម្ចាស់ហាងឡើយ។ នៅពេលត្រូវគេសួរបុគ្គលិកគ្រាន់ញញឹមនិយាយថា “មិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ” ។
ដើម្បីរក្សាអាជីវកម្មនេះពេលថ្ងៃលោក Mansour ត្រូវទៅធ្វើការក្រៅម៉ោងនៅហាង pub គាត់ជាមនុស្សល្អកម្រឃើញណាស់។
ទោះយ៉ាងណាទឹកចិត្តល្អរបស់លោក Mansour ហាក់ដូចជាគ្មានដែនកំណត់។ គាត់ធ្លាប់និយាយថា “ខ្ញុំមានគម្រោងលក់ឈុតម្ហូប Tabehoudai ក្នុងតម្លៃ ៣០០០ យ៉េន/ម្នាក់ដោយមិនកំណត់ពេលវេលា”។
គាត់ដូចជាមិនបញ្ឈប់ទម្រង់អាជីវកម្មដែលខាតសោះ តើកាន់តែខាតទើបគាត់សប្បាយចិត្តឬ?
ទោះបីជាខាតលោក Mansour នៅតែសប្បាយចិត្ត ដូច្នេះសូមអញ្ជើញមកគាំទ្រគាត់។
花門(かもん)- Kamon
3-6-7 Kamiitabashi, Itabashi-ku, Tokyo
Kengo Abe