ឆ្កែមួយក្បាលឈ្មោះ Wasao ដែលធ្លាប់ជាអតីតប្រធានស្ថានីយ៍​រថភ្លើង និងទូតទេសចរណ៍ក្នុងស្រុកបានស្លាប់

រូបភាព https://english.kyodonews.net/news/

សត្វឆ្កែមួយក្បាលឈ្មោះ Akita Wasao ដែលល្បីនៅប្រទេសជប៉ុនព្រោះតែរូបរាងរបស់វាបានស្លាប់នៅអាយុ ១៣ ឆ្នាំស្មើ​នឹង ៩០ ឆ្នាំរបស់មនុស្សនាថ្ងៃទី ៨ ខែមិថុនា។

Wasao មានរោមសមុខគួរអោយស្រលាញ់ដូច្នេះមានមនុស្សជាច្រើនស្រលាញ់ចូលចិត្តវា ឆ្កែមួយក្បាលនេះត្រូវបានប្រជា​ជន​ក្នុង​ស្រុក​ហៅ​ថា “busa kawaii” ដែលជាការរួមបញ្ចូលគ្នារវាងពាក្យជប៉ុនពីរគឺ “busaiku” មានន័យថាអាក្រក់មិន​ស្អាត និងពាក្យ kawwaii សំដៅលើគួរឱ្យស្រឡាញ់។

Wasao ធ្លាប់ត្រូវគេបោះបង់នៅ Ajigasawa ស្រុក Aomori ភាគឦសានដែលអ្នកស្រុកម្នាក់រើសបានកាលពីឆ្នាំ ២០០៧ មុន​ពេល​ល្បី។

រូបភាព https://english.kyodonews.net/news/

Wasao ធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្តផលិតក្នុងឆ្នាំ ២០១១ និយាយអំពីជីវិតរបស់វាផ្ទាល់។ បន្ទាប់ពីត្រូវម្ចាស់បោះបង់ចោលវាហាក់ដូចជាគ្មានជំនឿលើមនុស្ស វាដើរគ្រប់ទីកន្លែងជុំវិញទីក្រុងតូក្យូ ហើយទៅដល់តំបន់ភ្នំ Ajigasawa ស្រុក Aomori ដាច់ស្រយាល។ នៅទីនេះវាសនារៀបចំអោយ Wasao ជួបជាមួយ Setsuko ម្ចាស់ហាងលក់​ទំនិញ។ ឆ្លងកាត់រឿងជាច្រើនធ្វើអោយ Wasao ចាប់ផ្តើមមាន​ទំនុក​ចិត្ត​បន្តិចម្តងៗ និងមានភាពស្និទ្ធស្នាល​ជា​មួយ Setsuko ជាមួយប្រជាជននៅទីនេះ។ នៅទីបំផុតវាអាចរកឃើញផ្ទះហើយរស់នៅយ៉ាងសប្បាយរីក​រាយ​រហូត​ដល់​ចុងបញ្ចប់នៃជីវិតរបស់វា។

រូបភាព https://english.kyodonews.net/news/

ខ្សែភាពយន្តនេះធ្វើអោយ Wasao ក្លាយជាតារាល្បីគ្រប់ទីកន្លែង។ Wasao បានក្លាយជានិមិត្តរូបលើបណ្តាញផ្សព្វ​ផ្សាយ​សង្គម បង្ហាញខ្លួនជារៀងរាល់ថ្ងៃនៅលើកញ្ចក់ទូរទស្សន៍ហើយថែមទាំងចូលរួមក្នុង gameshow ផងដែរ។ Wasao ក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់ Ajigasawa និងធ្លាប់ទៅតំបន់រងគ្រោះដោយសាររញ្ជួយដី និងរលកយក្ស​ស៊ូណាមិកាលពីខែមីនាឆ្នាំ ២០១១ ។ ក្រៅពីនេះ Wasao ក៏តំណាងអោយប្រធានស្ថានីយ៍រថភ្លើងទេសចរណ៍ក្នុងតំបន់ JR Ajigasawa ផងដែរ។ Wasao មានគ្រួសារដ៏សុភមង្គល ប្រពន្ធរបស់វា Tsubaki ជាអនុប្រធានស្ថានីយ៍រថ​ភ្លើង ចំណែកកូនស្រីរបស់វាឈ្មោះ Chome ជាអ្នកហាត់ការនៅស្ថានីយ៍រថភ្លើង។

ស្ថានភាពជំងឺរបស់ Wasao ចាប់ផ្តើមអាក្រក់ទៅៗក្នុងខែមេសា។

ម្ចាស់របស់ Wasao ជាសមាជិកក្រុមប្រឹក្សាក្រុងលោក Tadamitsu Kikuya អាយុ ៥៥ ឆ្នាំនិយាយថា “អរគុណគ្រប់យ៉ាង ខ្ញុំពិតជាមានមោទកភាពដែលជាសមាជិកគ្រួសារជាមួយ Wasao” ។

Wasao ជាពូជឆ្កែ Akita ប្រភេទនេះមានប្រភពមកពីខេត្ត Akita នៅជាប់នឹង Aomori ទទួលបានការចាប់អារម្មណ៍​ពីអន្តរជាតិជាច្រើនឆ្នាំកន្លងមក។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ទទួល​បានពូជឆ្កែ Akita ដូចជាអំណោយ​​ពីអភិបាល​ខេត្ត Akita ក្នុងឆ្នាំ ២០១២ នៅពេលជួយប្រទេសជប៉ុនក្នុងគ្រោះមហន្តរាយក្នុងឆ្នាំ ២០១១ ។ ម្ចាស់​ជើង​ឯក​ជិះស្គី Olympic Alina Zagitova ក្នុងឆ្នាំ ២០១៧ ក៏ទទួលបានឆ្កែ Akita ពីក្រុមអ្នកអភិរក្សពូជឆ្កែនេះក្នុង​ពិធី​មួយ​នៅ​ទីក្រុង Moscow ។

ប្រភព https://headlines.yahoo.co.jp/hl?a=20200610-00000002-webtoo-l02.view-000

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: